រាជធានីភ្នំពេញ ៖ ក្នុងចំណោមកីឡាការិនីផ្នែកប្រដាល់ ដែលបានឡើងកូដនៅក្នុងពិភព ប្រដាល់ គេបានកត់សម្គាល់ថា កីឡាការិនីជម្រើសជាតិកម្ពុជា នៅ ស្រីពៅ ដែលកំពុងហ្វឹកហាត់នៅ ប្រទេសជប៉ុនដើម្បីត្រៀមប្រកួតកីឡាស៊ីហ្គេមនាចុងឆ្នាំនេះ ទទួលបាននូវការសរសើរមិនដាច់ពីមាត់ ។
កីឡាការិនីជើងខ្លាំងមួយរូបសញ្ជាតិឥណ្ឌូណេស៊ី បានសរសើរកីឡាការិនីកម្ពុជារូបនេះនៅក្នុងបណ្ដាញសារព័ត៌មានបរទេស ដែលធ្វើឲ្យគេ មើលឃើញថា នៅ ស្រីពៅ មិនត្រឹមតែមានសមត្ថ ភាពខ្លាំងក្នុងរង្វង់កីឡាការិនីក្នុងស្រុកប៉ុណ្ណោះទេ តែនាងក៏ត្រូវបានគូប្រកួតដែលធ្លាប់ស្គាល់ថ្វីដៃ ទទួលស្គាល់ថាជាធនធានល្អរបស់កម្ពុជា ដែលមិនអាចមើលរំលងផងដែរ ។
នៅលើបណ្ដាញសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយថា កីឡាការិនីជើងចាស់ឥណ្ឌូណេស៊ី Priscilla Hertati Lumban Gaol ដែលមានវ័យចំណាស់តែនៅតែល្បីនិងខ្លាំង បានអះអាងថា នៅ ស្រីពៅ គឺជាកីឡាការិនីកម្ពុជាដែលមិនសរសើរមិនបាន ។ ការលើកសរសើរនេះ បន្ទាប់ពីស្រីពៅ ចាញ់ក្រោមកណ្ដាប់របស់ Priscilla កាលខែដើមឧសភា ហើយបន្តឈ្នះកីឡាការិនី
មីយ៉ាន់ម៉ា Bozhena Antoniyar កាលពីថ្ងៃទី ២៥ ខែតុលាកន្លងទៅ ក្នុងកម្មវិធី ONE:
DAWN OF VALOR ដែលធ្វើឲ្យមានការវិភាគថា នៅ ស្រីពៅ ដ្បិតថាបរាជ័យខ្លះ ឈ្នះខ្លះ មិនបានលទ្ធផលល្អគ្រប់សង្វៀន តែនាងជាកីឡាការិនីល្អម្នាក់ ។
ការសរសើររបស់កីឡាការិនីឥណ្ឌូណេស៊ី មិនមែនចេះតែកើតមានឡើងនោះទេ ជាពិសេសប្រ សិនបើគូប្រកួតរបស់កីឡាការិនីរូបនេះមិនមានចំណុចនាំមុខ ។ ម្យ៉ាង នៅក្នុងពិភពប្រដាល់ កីឡាការិនី Priscilla Hertati Lumban Gaol ដែលបច្ចុប្បន្នមានអាយុ៣១ឆ្នាំទៅហើយនោះ
នៅតែបង្ហាញក្បាច់គុនទាក់ភ្នែក និងទទួលបាន ការគាំទ្រច្រើនពីសំណាក់អ្នកគាំទ្រឥណ្ឌូណេស៊ី។
Priscilla ជាកីឡាការិនីម្នាក់មានក្បាច់គុនបាតវូស៊ូ បន្ទាប់ពីហ្វឹកហាត់តាំងពីអាយុ១៧ឆ្នាំ មក ។ កីឡាការិនីមកពីក្លិប Siam Tigershark រូបនេះ បានចុះហត្ថលេខាប្រកួតជាផ្លូវការឲ្យ សង្វៀន ONE Championship តាំងពីដើមឆ្នាំ២០១៧មក ដោយក្នុងការប្រកួតកន្លងមកគឺ នាងត្រូវបានគេចាត់ទុកថាជាកីឡាការិនីលំដាប់ពិភពលោកម្នាក់ ដោយសារតែប្រវត្តិឈ្នះកីឡា ការិនីបរទេសរាប់មិនអស់ គឺមិនមែនមានតែការប្រកួតឈ្នះនៅ ស្រីពៅ នោះទេ ។
កីឡាការិនីម្ចាស់មេដាយពិភពលោក Wushu World Championship រូបនេះ ឡើងសង្វៀន ONE បានចំនួន១១លើក ក្នុងនោះឈ្នះ៧លើក និងចាញ់៤លើក ។ កីឡាការិនីជើងខ្លាំងឥណ្ឌូណេស៊ីរូបនេះ ធ្លាប់បានសរសើរ នៅ ស្រីពៅ ថាជាកីឡាការិនីកម្ពុជាដែលមានសមត្ថភាពមួយ
រូប ហើយបើទោះជានាងបានឈ្នះ តែនាងនៅតែយល់ថា កីឡាការិនីកម្ពុជារូបនេះល្អខ្លាំង។ ជាមួយនឹងសរសើររបស់កីឡាការិនីឥណ្ឌូណេស៊ីប្រាប់បណ្ដាញសារព័ត៌មានបរទេសមួយ កញ្ញា នៅ ស្រីពៅ ក៏បានលើកសរសើរគូប្រកួតរូបនេះផងដែរ ប្រាប់អ្នកសារព័ត៌មានក្នុងស្រុក ដោយបានទាំងចាត់ទុកថាគឺជាគ្រូដ៏ល្អផដែរ ។
ស្រីពៅ និយាយថា ៖ «បង! ខ្ញុំនៅសរ សើរគាត់មានចំណុចល្អច្រើនណាស់ ។ គាត់ [Priscilla] មានកូន មានប្ដី ប៉ុន្តែកម្លាំងរបស់គាត់រក្សាបានល្អដដែល ។ និយាយរួមកីឡាការិនីខ្លះទៀតមានកូនមានប្ដីគេបោះបង់ចោល ហើយ និងកម្លាំងធ្លាក់ចុះខ្លាំង ។ ខ្ញុំមើលទៅ គាត់…គាត់ចាស់មែន ប៉ុន្តែខ្ញីចាស់ តែម្ដង»។ ស្រីពៅ បញ្ជាក់ថា កីឡាការិនី Priscilla ស្អិតខាងក្បាច់ចាប់ក្លេជាងកីឡាការិនីថៃ Rika Ishige ដែលគេធ្លាប់យកឈ្នះនៅសង្វៀន ONE ទៅទៀត ។
នៅ ស្រីពៅ ដែលឈ្នះពានក្នុងនាមកីឡា ការិនីឆ្នើមប្រចាំសង្វៀននៅមីយ៉ាន់ម៉ាឆ្នាំ២០១៨ បានរំឭកថា ពេលប្រកួតប៉ះ Priscilla គឺចាញ់ ដោយច្ចេកទេសចូលចាប់បោក និងក្បាច់ក្លេ ព្រោះហ្វឹកហាត់បានតិចមុនចេញទៅប្រកួត ។ ម្យ៉ាងវិញទៀត ក្បាច់បាតរបស់នាង គឺក្បាច់គុន ខ្មែរមិនមែនក្បាច់MMA ដូចវីរនារីឥណ្ឌូណេស៊ី នេះឡើយ ។
មុនប្រកួតជាមួយ Priscilla នៅ ស្រីពៅ ហ្វឹកហាត់ត្រៀមបានប្រហែលមួយសប្ដាហ៍ ដោយ សារមានឈ្មោះទៅប្រកួតប្រដាល់នៅថៃ មិនដូចកាលនាងត្រៀមបានល្អពេលឈ្នះ Riga នោះឡើយ ។ កីឡាការិនីអាយុ២៤ឆ្នាំរបស់កម្ពុជា រូបនេះ បានប្រៀបធៀបខ្លួនឯងថា ៖ «បើខ្ញុំមានគ្រួសារនៅថ្ងៃមុខ បើគេបន្តឲ្យប្រកួតទៀត ខ្ញុំនឹងដើរតាមគន្លងរបស់ Priscilla ។ ខ្ញុំបានដាក់ចិត្ត ស្រឡាញ់ក្បាច់គុនទៅហើយ ខ្ញុំមិនខ្លាចរឿង ឈឺសាច់ទេ ខ្ញុំនៅតែចង់វ៉ៃទៅថ្ងៃអនាគត បើ គ្រួសារខ្ញុំផ្ដល់ឱកាសឲ្យ» ។
នៅ ស្រីពៅ ក៏ប្រកាសពីការប្រុងប្រយ័ត្នឲ្យយខ្លាំងសម្រាប់ការហ្វឹកហាត់ផងដែរ ជាពិសេសក្នុងឱកាសបង្ហាញខ្លួននៅស៊ីហ្គេមខាងមុខ ។
គួរដឹងថា កីឡាការិនី Priscilla Hertati Lumban Gaol បច្ចុប្បន្នអាយុ៣១ឆ្នាំ រូបនាង ចូលហាត់ក្បាច់គុនដំបូងគឺវូស៊ូ ក្នុងអាយុ១៧ឆ្នាំ ។ Priscilla ធ្លាប់គេចសាលារយៈពេល មួយសប្ដាហ៍ដើម្បីទៅសម្ងំហ្វឹកហាត់ក្បាច់គុនវូស៊ូមិនឲ្យឳពុកម្ដាយដឹង ។ នាងតែងតែដាក់ចិត្ត ចង់ក្លាយជាកីឡាការិនីផង និងជាអ្នករៀនសូត្រ ផងបន្ទាប់ពីឪពុកម្ដាយយល់ព្រម ។ កូនសិស្ស ប្រចាំក្លិប Siam Tigershark រូបនេះជាជើងឯកកីឡាវូស៊ូថ្នាក់ជាតិឥណ្ឌូណេស៊ី និងជាម្ចាស់មេដាយសំរឹទ្ធិពិភពលោក Wushu World Championship ទៀតផង ៕ (កែសម្រួលដោយ ៖ បុប្ផា)
ខេត្តកំពង់ឆ្នាំង ៖ មន្ត្រីខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ត្រីសម្រាប់ធ្វើប្រហុកបានត្រូវជាបណ្ដើរៗហើយ ក្នុង...
ប្រទេសប៉ូឡូញ ៖ បើតាមអាជ្ញាធរមូលដ្ឋានរាយការណ៍កាលពីថ្ងៃទី៥ធ្នូថា មនុស្ស៨នាក់បានបាត់បង់ជីវិតកាលពីថ្ងៃទី៤ធ្នូ នៅប្រទេសប៉ូឡូញ ក្នុងការបាក់អគារកម្ពស់៣ជាន់...
រាជធានីភ្នំពេញ ៖ក្រុមព្រះសុរិយាបានព្រមានប្ដឹងស្ត្រីម្នាក់ដែលប្រមាថសិល្បៈភាពយន្តខ្មែរ ក្នុងពេលដែលក្រុមព្រះសុរិយាខិតខំយ៉ាងខ្លាំង ក្នុងបេកកសកម្មភាពដើម្បី...
សហរដ្ឋអាមេរិក ៖ ក្រសួងការពារប្រទេសអាមេរិក កាលពីថ្ងៃទី៤ធ្នូបានបដិសេធព័ត៌មានដែលថា ក្រុងវ៉ាស៊ិនតោនគ្រោងបញ្ជូនទាហាន១៤.០០០នាក់ថែមទៀតទៅកាន់តំបន់មជ្ឈឹម...
រាជធានីភ្នំពេញ ៖ អស់រយៈពេលជាច្រើនឆ្នាំមកហើយរមណីយដ្ឋានកោះដាច់បានស្ថិតនៅក្រោមការដែលគ្រប់គ្រងរបស់ឯកជនឈរចាំលក់សំបុត្រប្រមូលតែប្រាក់ ពីអ្នកដែលនាំក្រុម...
សហរដ្ឋអាមេរិក-កូរ៉េខាងជើង ៖ អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងមួយរូប លោកស្រីCHOE SON HUI កាលពីថ្ងៃទី៥ធ្នូបានសម្ដែងការមិនសប្បាយចិត្ត ក្រោយសេចក្ដីថ្លែងការណ៍នាពេលថ្មី...
រាជធានីភ្នំពេញ ៖ ការប្រកួតជ្រើសរើសជើងឯក TV5 Knock out Series by K-Cement រដូវកាលទី៦ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម នៅ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ កីឡាករ ព្រឿង សុជាតិ នឹងប៉ះជាមួយកីឡាករ កូយ...
ប្រទេសចិន-អាស៊ាន ៖ យោងតាមការវាយតម្លៃមួយចំនួនថា ប្រទេសថៃនឹងបាត់បង់ប្រាក់រហូតដល់១៨៧ពាន់លានបាត នៃចំណែកទីផ្សាររបស់ខ្លួនរហូតដល់ឆ្នាំ២០២២ លើទីផ្សារកម្ពុជា...
ហ្វ៊ីលីពីន ៖ ពិតជាអស្ចារ្យខ្លាំងណាស់ដែលក្រុមកីឡាការិនីប៉េតង់កម្ពុជាដណ្ដើមបានមេដាយ មាសបន្ទាប់ពីផ្ដួលក្រុមកីឡាការិនីម៉ាឡេស៊ី ដោយលទ្ធផលពិន្ទុ១៣-៤លើ...
រាជធានីភ្នំពេញ, ថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០១៩ ៖ បុគ្គលិកគ្រប់ផ្នែក និងថ្នាក់ដឹកនាំក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ប្រមាណជា ៣០០ នាក់ បានចេញយុទ្ធនាការលក់ផលិតផលស្រាបៀរកម្ពុជា...
ខេត្តកណ្តាល ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានករណីអគ្គីភ័យបានឆាបឆេះរោងចក្រផលិតបារី នៅស្រុកកណ្តាលស្ទឹង យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់រថយន្ត...
នៅក្នុងបរាភវសូត្របានពោលថា បុរសជាស្វាមីមិនត្រេកអរ មិនមានតម្រេកនឹងភរិយារបស់ខ្លួនបែរជាទៅរួមរ័កនឹងស្រីកំណាន់ក្រៅផ្ទះ ជាប្រមុខនៃសេចក្តីវិនាស គឺវិនាស...
ព្រឹកថ្ងៃសុក្រ ទី៦ ខែធ្នូ ឆ្នាំ២០១៩នេះ នៅការិយាល័យកណ្តាលរបស់ ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក (ANGKOR DAIRY PRODUCTS CO., LTD.) មិត្តហ្វូន និងអង្គរមីលឃ៍ បានចាប់ផ្តើមរៀបចំពិធីសម្ពោធដាក់...
សិល្បករមួយចំនួនបានបញ្ចេញយោបល់ថា កម្ពុជាគួរបើកចំហខ្លាំងជាងនេះទៅលើភាពសិចស៊ីក្នុងវិស័យសិល្បៈ ដើម្បីឲ្យទាន់សម័យកាល និងដើម្បីឲ្យវិស័យសិល្បៈមានភាពរស់រវើក ។...
ជាមួយនឹងអត្ថប្រយោជន៍នៃវិទ្យាសាស្ត្រ និងថ្នាំពេទ្យត្រូវបានគេផ្តល់ឲ្យជាច្រើនជាពិសេសអាចពង្រឹងដល់លទ្ធភាពនៃការមានផ្ទៃពោះថែមទៀតផង តែវាទំនងជាអាចធ្វើឲ្យមើល...
ការភ័យខ្លាចជាឧបសគ្គដ៏ធំនៃការរកលុយសម្រាប់មនុស្សម្នាក់ៗព្រោះវារារាំងមនុស្សមិនឲ្យក្លាហានក្នុងការធ្វើអ្វីមួយដើម្បីរកលុយបន្ថែម ប៉ុន្តែមនុស្សម្នាក់ៗ...
លោក ដ្វេន ចនសាន់ (Dwayne Johnson) ដែលមានឈ្មោះហៅក្រៅថា The Rock គឺជាតារាសម្តែង និងអតីតកីឡាករកីឡាកាសដ៏ល្បីឈ្មោះមួយរូប ។ លោកជាមនុស្សដែលប្រើ Instagram ដ៏សកម្ម និងតែងតែចែករំលែកវីឌីអូ...
រាជធានីភ្នំពេញ ៖ ខណៈដែលសហភាពអឺរ៉ុបកំពុងរង់ចាំការឆ្លើយតបពីរាជរដ្ឋាភិបាលកម្ពុជា មុននឹង សម្រេចថាតើត្រូវព្យួរឋានៈអនុគ្រោះពន្ធដល់កម្ពុជាឬក៏យ៉ាងណានោះ...
ខេត្តកណ្ដាល ៖ ជនសង្ស័យ២នាក់បានជិះម៉ូតូ១គ្រឿងឌុបគ្នាដេញតាមធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់ដែលកំពុងជិះម៉ូតូ១គ្រឿងតែម្នាក់ឯង បណ្ដាលឲ្យស្ត្រីរងគ្រោះ...
រាជធានីភ្នំពេញ ៖ មន្ដ្រីនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់បឹងសាឡាង ខណ្ឌទួលគោកម្នាក់ ដែលញៀនថ្នាំឡើងង៉ាងរហូតគ្រប់គ្រងអារម្មណ៍ខ្លួនឯងលែងបាន ហើយទាញកាំភ្លើងអាកាបាញ់...