ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី​មិន​មើល​ទូរទស្សន៍​ទេ តែ​តែង​ធ្វើ​សកម្មភាព​នេះ​យ៉ាងតិច​៥​ម៉ោង​ក្នុង​មួ​យស​ប្តា​ហ៍

4 ឆ្នាំ មុន

បរទេស ៖ មនុស្ស​មាន​ទម្លាប់​ចំណាយពេល​ទំនេរ​របស់​ខ្លួន​ខុស​ៗ​គ្នា ប៉ុន្តែ​សម្រាប់​មនុស្ស​ដែល​ជោគជ័យ​ជុំវិញ​ពិភពលោក​វិញ ពួក​គេ​តែងតែ​ចំណាយ​វា​លើ​ការ​រៀនសូត្រ​។ យោង​ទៅ​តាម​ការ​សិក្សា​អស់​រយៈពេល​៥​ឆ្នាំ​មួយ​បាន​ឲ្យ​ដឹង​ថា មហាសេដ្ឋី​មិន​មើល​ទូរទស្សន៍​ទេ​។ ផ្ទុយ​មក​វិញ ពួក​គេ​ចំណាយពេល​ក្នុង​ការ​អាន​សៀវភៅ​។ អ្នក​ប្រហែលជា​គិត​ថា…

បរទេស ៖ មនុស្ស​មាន​ទម្លាប់​ចំណាយពេល​ទំនេរ​របស់​ខ្លួន​ខុស​ៗ​គ្នា ប៉ុន្តែ​សម្រាប់​មនុស្ស​ដែល​ជោគជ័យ​ជុំវិញ​ពិភពលោក​វិញ ពួក​គេ​តែងតែ​ចំណាយ​វា​លើ​ការ​រៀនសូត្រ​។ យោង​ទៅ​តាម​ការ​សិក្សា​អស់​រយៈពេល​៥​ឆ្នាំ​មួយ​បាន​ឲ្យ​ដឹង​ថា មហាសេដ្ឋី​មិន​មើល​ទូរទស្សន៍​ទេ​។ ផ្ទុយ​មក​វិញ ពួក​គេ​ចំណាយពេល​ក្នុង​ការ​អាន​សៀវភៅ​។

អ្នក​ប្រហែលជា​គិត​ថា តើ​នរណា​មាន​ពេល​អាន​សៀវភៅ​ខណៈ​ដែល​កំពុងធ្វើការ​ផង និង​មើលថែ​គ្រួសារ​ផង​នោះ? ប៉ុន្តែ​អ្នក​ដែល​ជោគជ័យ​អាច​ធ្វើ​ទៅ​បាន ដូច​ជា​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា (Barack Obama) ដែល​ជា​អតីត​ប្រធានាធិបតី​អា​មេ​រិ​ក​ជាដើម​។ ក្រៅពី​លោក​ហើយ មហាសេដ្ឋី​ដទៃ​ដូច​ជា​លោក ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) វ៉ា​រេ​ន បា​ហ្វេ (Warren Buffett) និង​អេ​ឡុ​ន ម៉ាស (Elon Musk)​ជាដើម​ក៏​គាំទ្រ​នឹង​ទម្លាប់​នេះ​ដែរ​និង​ព្យាយាម​អាន​និង​រៀន​ឲ្យ​បាន​៥​ម៉ោង​ជា​រៀង​រាល់​ស​ប្តា​ហ៍​ទៀត​ផង​។ យុទ្ធសាស្ត្រ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក ម៉ៃ​ខ​ល ស៊ី​មន (Michael Simmons) ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន Empact​។ ហើយ​ការ​ប្រើប្រាស់​ពេល​៥​ម៉ោង​ក្នុង​មួ​យស​ប្តា​ហ៍​នេះ​អាច​ត្រូវ​បាន​បែងចែក​ជា​សកម្មភាព​ដូច​ខាងក្រោម​៖

១. អាន ៖ មហាសេដ្ឋី​ធំ​ៗ​ចូល​ចិត្ត​អាន​ប្រមាណ​ពី​១​ទៅ​៣​ម៉ោង​ជា​រៀងរាល់ថ្ងៃ​។ លោក​អេ​ឡុ​ន​បាន​រៀន​ពី​ការ​ធ្វើ​កាំជ្រួច​ពី​ការ​អាន​។ ប្រសិនបើ​អ្នក​មិន​មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ការ​អាន​បាន​១​ម៉ោង​ជា​រៀងរាល់ថ្ងៃ​ទេ អ្នក​អាច​កាត់​បន្ថយ​វា​មក​ស្មើ​ពី ២០​ទៅ​៣០​នាទី​បាន ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​កំពុង​រង​ចាំ​មនុស្ស​ឬអ្វី​មួយ​។

២. គិត​ឆ្លុះ​៖ ការ​គិត​ក៏​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​៥​ម៉ោង​នេះ​ដែរ​។ ការ​រំលឹក​ពី​អតីតកាល​អាច​ជួយ​ឲ្យ​អ្នករៀន​សូត្រ​ពី​កំហុសឆ្គង​ដែល​បាន​ប្រព្រឹត្តិ និង​វិភាគ​ពី​អ្វី​ដែល​អ្នក​បាន​ធ្វើ​ត្រឹមត្រូវ​។ ជា​លទ្ធផល អ្នក​នឹង​អាច​សម្រេច​គោលដៅ​បាន​ល្អ​ជាង​មុន​។ សំណួរ​ដែល​អ្នក​អាច​សួរ​ខ្លួន​ជា​រៀងរាល់ថ្ងៃ​មាន​ដូច​ជា តើ​ខ្ញុំ​បាន​រៀនសូត្រ​អ្វីខ្លះ​នៅ​ថ្ងៃនេះ? ហើយ​ខ្ញុំ​អាច​យក​វា​ទៅ​ប្រើ​ក្នុង​អាជីវកម្ម​ឬ​ការងារ​បាន​ដោយ​វិធី​ណា?

៣. ការ​ពិសោធន៍​សាកល្បង​៖ ផលិតផល​និង​សេវាកម្ម​ជា​ច្រើន​ដែល​យើង​កំពុង​តែ​ប្រើ​ត្រូវ​បាន​បង្កើត​ឡើង​ព្រោះ​អ្នក​បង្កើត​ចង់​សាកល្បង​គំនិត​ថ្មី​ៗ​។ ការ​ពិសោធន៍​សាកល្បង​គឺ​ពិតជា​មាន​អត្ថប្រយោជន៍​ណាស់​ព្រោះ​វា​បង្ហាញ​ពី​អ្វី​ដែល​ដំណើរការ​បាន​ត្រឹមត្រូវ ហើយ​វា​មិន​តម្រូវ​ឲ្យ​អ្នក​ចំណាយ​ពេលវេលា​ច្រើន​ឡើយ​។

លោក ចេក ម៉ា (Jack Ma) ផ្តល់​យោបល់​ឲ្យ​មនុស្ស​ប្រើ​ចំណេះដឹង​ដែល​ទើបតែ​រៀនសូត្រ​ទៅ​លើ​ស្ថាន​ការ​ពិត​ជាក់ស្តែង​ក្នុង​សង្គម​។ ឧទាហរណ៍​ដូច​ជា​ប្រសិនបើ​អ្នក​អាន​សៀវភៅ​ពី​ការ​សហការ​ក្នុង​ក្រុម នោះ​អ្នក​អាច​សាកល្បង​គន្លឹះ​ទាំងនោះ​ក្នុង​ក្រុមការងារ​របស់​អ្នក​បាន​។ ប្រសិនបើ​អ្នក​យក​ការ​រៀនសូត្រ​ជា​ទម្លាប់​មួយ​នោះ អ្នក​នឹង​អាច​ក្លាយជា​បុគ្គល​ជោគជ័យ​ក្នុង​ផ្នែក​ជា​ច្រើន​ក្នុង​ជីវិត​។ ហើយ​ការ​វិនិយោគ​លើ​ការ​អាន​អាច​ធានា​ថា​អ្នក​បន្ត​អភិវឌ្ឍន៍​ខ្លួន និង​ក្រុមហ៊ុន​ឬ​អាជីវកម្ម​អ្នកជា​រៀងរាល់ថ្ងៃ​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ