ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​យេ​ម៉ែ​ន ​និង​ពួក​បំបែក​ខ្លួន​ បែងចែក​អំណាច​គ្នា

4 ឆ្នាំ មុន

ប្រទេស​យេ​ម៉ែ​ន ៖ រដ្ឋាភិបាល​យេ​ម៉ែ​ន​ទទួលស្គាល់​ដោយ​សហគមន៍​អន្តរជាតិ បាន​ចុះហត្ថ​លេខា​​​កាលពី​ថ្ងៃ​ទី​៥​វិច្ឆិកា​នាទី​ក្រុង​រី​យ៉ា​ដ​នូវ​កិច្ចព្រមព្រៀង​បែងចែក​អំណាច​គ្នា​ជា​មួយ​ពួក​បំបែក​ខ្លួន​និយម ដើម្បី​បញ្ចប់​ជម្លោះ​នៅ​ភាគ​ខាងត្បូង​យេ​ម៉ែ​ន ជា​ប្រទេស​ដែល​ហែកហួ​ដោយ​សង្គ្រាម​ដែល​មាន​រណសិរ្ស​ច្រើន​។ ជម្លោះ​នោះ​ដែល​នាំ​ឲ្យ​ពួក​បំបែក​ខ្លូ​ន​និយម​ភាគ​ខាងត្បូង ដណ្ដើម​ត្រួតត្រា​ទីក្រុង​អា​ដេ​ន​ជាទី​ក្រុង​ធំ​នៅ​ភាគ​ខាងត្បូង​ប្រទេស ចាត់ទុកជា​រដ្ឋធានី​បណ្ដោះអាសន្ន​ដោយ​រដ្ឋាភិបាល​ជួយ​ទ្រង់​ដោយ​ក្រុមចម្រុះ​អា​រ៉ាប់ នាំមុខ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​ក្នុង​ជម្លោះ​ប្រឆាំង​ពួក​ឧ​ទ្ទាម​ហ៊ូ​ធី…

ប្រទេស​យេ​ម៉ែ​ន ៖ រដ្ឋាភិបាល​យេ​ម៉ែ​ន​ទទួលស្គាល់​ដោយ​សហគមន៍​អន្តរជាតិ បាន​ចុះហត្ថ​លេខា​​​កាលពី​ថ្ងៃ​ទី​៥​វិច្ឆិកា​នាទី​ក្រុង​រី​យ៉ា​ដ​នូវ​កិច្ចព្រមព្រៀង​បែងចែក​អំណាច​គ្នា​ជា​មួយ​ពួក​បំបែក​ខ្លួន​និយម ដើម្បី​បញ្ចប់​ជម្លោះ​នៅ​ភាគ​ខាងត្បូង​យេ​ម៉ែ​ន ជា​ប្រទេស​ដែល​ហែកហួ​ដោយ​សង្គ្រាម​ដែល​មាន​រណសិរ្ស​ច្រើន​។

ជម្លោះ​នោះ​ដែល​នាំ​ឲ្យ​ពួក​បំបែក​ខ្លូ​ន​និយម​ភាគ​ខាងត្បូង ដណ្ដើម​ត្រួតត្រា​ទីក្រុង​អា​ដេ​ន​ជាទី​ក្រុង​ធំ​នៅ​ភាគ​ខាងត្បូង​ប្រទេស ចាត់ទុកជា​រដ្ឋធានី​បណ្ដោះអាសន្ន​ដោយ​រដ្ឋាភិបាល​ជួយ​ទ្រង់​ដោយ​ក្រុមចម្រុះ​អា​រ៉ាប់ នាំមុខ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​ក្នុង​ជម្លោះ​ប្រឆាំង​ពួក​ឧ​ទ្ទាម​ហ៊ូ​ធី មក​ពី​ភាគ​ខាងជើង​យេ​ម៉ែ​ន ជា​អ្នកត្រួតត្រា​រដ្ឋធានី​សា​ណា​និង​ដែនដី​ដ៏​ធំ​របស់​ប្រទេស​។

ព្រះ​អង្គ​ម្ចាស់​រជ្ជទាយាទ​អា​រ៉ា​ប៊ី​សា​អូឌីត​ម៉ូ​ហា​មេ​ដ​ប៊ី​ន​សាល់​ម៉ា​ន ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នោះ ដែល​ផ្សាយ​តាម​ទូរទស្សន៍ ថ្លែង​ថា កិច្ចព្រមព្រៀង​បើក​នូវ​ដំណាក់កាល​ថ្មី​មួយ​នៃ​ស្ថេ​រ​ភាព​នៅ​យេ​ម៉ែ​ន​។ អា​រ៉ា​ប៊ី​សា​អូឌីត​ស្ថិត​នៅ​ខាង​អ្នក​។ នេះ​ជា​ទិវា​ដ៏​រីករាយ​មួយ​សម្រាប់​អា​រ៉ា​ប៊ី​សា​អូឌីត ពេល​ដែល​ឃើញ​ពលរដ្ឋ​យេ​ម៉ែ​ន​រួបរួម​គ្នា​។

កិច្ចព្រមព្រៀង​នេះ​គ្រោង​បញ្ចូល​ពួក​បំបែក​ខ្លួន​នៃ​ក្រុមប្រឹក្សា​បណ្ដោះអាសន្ន​ភាគ​ខាងត្បូង ទៅ​ក្នុង​រដ្ឋាភិបាល និង​ការ​វិល​ត្រឡប់​របស់​ក្រុមប្រឹក្សា​នោះ​មក​កាន់​ក្រុង​អា​ដេ​ន​វិញ​។ កងកម្លាំង​បំបែក​ខ្លួន​ត្រូវ​បញ្ចូល​ក្នុង​ក្រសួង​ការពារ​ប្រទេស​និង​ក្រសួងមហាផ្ទៃ​។ បេសកជន​អ​.​ស​.​ប​សម្រាប់​យេ​​ម៉ែ​ន លោក​MARTIN GRIFFITHS បាន​អបអរសាទរ ចំពោះ​ការ​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​នោះ ដែល​លោក​ថា​ជា​ដំណាក់កាល​សំខាន់​សម្រាប់​ការ​ខិតខំ​ប្រឹងប្រែង​រួម សំដៅ​ស្វែងរក​ដំណោះស្រាយ​ដោយ​សនិ្ត​វិធី​មួយ​នៃ​ជម្លោះ​នៅ​យេ​ម៉ែ​ន​។

កងកម្លាំង​បំបែក​ខ្លួន​វាយ​ដណ្ដើម​ត្រួតត្រា​ក្រុង​អា​ដេ​ន​កាលពី​ខែសីហា ខណៈ​ទីក្រុង​នោះ​ជា​មូលដ្ឋាន​សម្រាប់​ការ​ដកខ្លួន​ថយ​របស់​រដ្ឋាភិបាល ដែល​បណ្ដេញ​ចេញពី​រដ្ឋធានី​សា​ណា​កាលពី​ឆ្នាំ​២០១៤​ដោយ​ពួក​ឧទ្ទាម​ហ៊ូ​ធី​។ ការ​ប៉ះទង្គិច​គ្នា​រវាង​ពួក​បំបែក​ខ្លួន​និយម​និង​កងកម្លាំង​រដ្ឋាភិបាល ដែល​ជា​គោលការណ៍​ជា​សម្ព័ន្ធមិត្ត​ក្នុង​សង្គ្រាម ប្រឆាំង​ពួក​ហ៊ូ​ធី​នាំ​ឲ្យ​មានការ​ភ័យ​ខ្លាច​ពី​ការ​ផ្ទុះ​បែក​របស់​ប្រទេស​។

ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នោះ​ចូលរួម​ដោយ ប្រធានាធិបតី​យេ​ម៉ែ​ន​លោក​អាប់​រ៉ា​បបូ​ម៉ា​ន​សួរ​ហា​ឌី ប្រមុខ​ពួក​បំបែក​ខ្លួន​លោក អា​អ៊ី​ដា​រូស​អាល់​ហ្សូ​បី​ឌី និង​ព្រះ​អង្គ​ម្ចាស់​រជ្ជទាយាទ​អា​ប៊ូ​ដា​ប៊ី​ជា​បុរស​ខ្លាំង​នៃ​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​។

យោង​តាម​ពួក​អ្នកវិភាគ​ថា​កិច្ចព្រមព្រៀង​នេះ​បាន​រំងាប់​សភាពការណ៍​នៅ​ភាគ​ខាងត្បូង​យេ​ម៉ែ​ន ក៏​ទោះបី​ពួក​បំបែក​ខ្លូ​ន​ទាមទារ​ឲ្យ​មាន​រដ្ឋ​ឯករាជ្យ​មួយ​អាច​កើតឡើង​វិញ​នៅ​ភាគ​ខាងត្បូង​យេ​ម៉ែ​ន​ក្ដី​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ