សហរដ្ឋអាមេរិក ៖ អ្នកការទូតអាមេរិកម្នាក់ទទួលស្គាល់ថា បានដាក់លក្ខខណ្ឌ ចំពោះជំនួយយោធាដល់អ៊ុយក្រែនពេលពួកអ្នកប្រជាធិបតេយ្យបើកការស៊ើបអង្កេត លើគូប្រជែងនៃគណបក្សសាធារណរដ្ឋលោកដូណាល់ត្រាំ។ បែបនោះជាការផ្ដល់ឲ្យពួកអ្នកប្រជាធិបតេយ្យនូវសាក្សីម្នាក់ក្នុងចំណោមសាក្សីសំខាន់ៗសម្រាប់ការស៊ើបអង្កេតដើម្បីទម្លាក់ប្រធានាធិបតីអាមេរិក។
ពួកអ្នកប្រជាធិបតេយ្យចាប់តាំងពីជាង១ខែមកហើយ បានខិតខំប្រមូលភស្ដុតាងប្រឆាំងលោកត្រាំ ហើយអាចជម្រុញឲ្យឯកអគ្គរដ្ឋទូតអាមេរិកប្រចាំសហភាពអឺរ៉ុប លោកGORDON SONDLAND មកធ្វើសាក្សីក្នុងសភាកាលពីពាក់កណ្ដាលខែតុលា។ លោកជាមនុស្សដែលគាំទ្រចំពោះលោកត្រាំ មានទាំងជួយផ្ដល់ហិរញ្ញវត្ថុដល់ការឃោសនាបោះឆ្នោតរបស់លោកត្រាំទៀតផង។
ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទមួយកាលពីថ្ងៃទី២៥កក្កដា លោកប្រធានាធិបតីត្រាំបានស្នើដល់មេដឹកនាំអ៊ុយក្រែន ឲ្យស៊ើបអង្កេតលើលោកJOE BIDEN និងកូនប្រុសលោកHUNTERដែលជាសមាជិកនៃក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនឧស្ម័នក្នុងស្រុកBORISMA។ ប្រឈមមុខនឹងការជម្រិតសួរដែលសភាបានធ្វើរួចហើយចំពោះបណ្ដាអ្នកទទួលខុសត្រូវជាន់ខ្ពស់ លោកGORDON SONDLAND កាលពីថ្ងៃទី៤វិច្ឆិកា បានផ្ញើជូនបណ្ដាសមាជិកសភានូវសេចក្ដីរាយការណ៍ជាលាយល័ក្ខអក្សរមួយដែលចេញផ្សាយជាសាធារណៈនាថ្ងៃទី៥វិច្ឆិកា។
លោកបានរៀបរាប់ពីការសន្ទនាមួយកាលពីថ្ងៃទី១កញ្ញា ជាមួយលោកANDREI YERMAKទីប្រឹក្សាមួយរូបរបស់ប្រធានាធិបតីអ៊ុយក្រែន ដែលពីដំបូងលោកលាក់មិននិយាយ។ លោកនិយាយថាពេលនេះខ្ញុំនឹកឃើញពីការសន្ទនាគ្នាមួយជាមួយលោកYERMAKដោយប្រាប់ទៅលោកថា ការផ្ដល់ជំនួយអាមេរិកឡើងវិញពិតណាស់គឹទាល់តែអ៊ុយក្រែនផ្ដល់សេចក្ដីប្រកាសជាសាធារណៈមួយ ប្រឆាំងអំពើពុករលួយដែលយើងបាននិយាយចាប់តាំងពីច្រើនសប្ដាហ៍មកហើយ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ