ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ​ជា​ហេតុផល​ដែល​មហាសេដ្ឋី​លំដាប់​ៗ​ស្រលាញ់​ការ​អាន

4 ឆ្នាំ មុន

បរទេស ៖ ការ​អាន​អាច​ជួយ​ឲ្យ​មនុស្ស​បន្ត​ការ​សិក្សា​ថ្នាក់ខ្ពស់ និង​រក​ចំណូល​បាន​ច្រើន ខណៈ​ដែល​អ្នក​ដែល​អាន​សៀវភៅ​ប្រមាណ​ពី​៧​ក្បាល​ឡើង​ទៅ​ក្នុង​មួយ​ឆ្នាំ​មានឱកាស​១២២% ច្រើន​ជាង​អ្នក​ដែល​មិន​អាន​ក្នុង​ការ​ក្លាយជា​មហាសេដ្ឋី ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក រេ​ន​ដល បេ​ល…

បរទេស ៖ ការ​អាន​អាច​ជួយ​ឲ្យ​មនុស្ស​បន្ត​ការ​សិក្សា​ថ្នាក់ខ្ពស់ និង​រក​ចំណូល​បាន​ច្រើន ខណៈ​ដែល​អ្នក​ដែល​អាន​សៀវភៅ​ប្រមាណ​ពី​៧​ក្បាល​ឡើង​ទៅ​ក្នុង​មួយ​ឆ្នាំ​មានឱកាស​១២២% ច្រើន​ជាង​អ្នក​ដែល​មិន​អាន​ក្នុង​ការ​ក្លាយជា​មហាសេដ្ឋី ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក រេ​ន​ដល បេ​ល (Randall Bell) ដែល​ជា​អ្នកនិពន្ធ​សៀវភៅ Me We Do Be ។

លោក ថម ខូ​លី (Tom Corley) ដែល​ជា​អ្នកនិពន្ធ​សៀវភៅ Rich Habits: The Daily Success Habits of Wealthy Individuals ក៏​បាន​ប្រទះ​ឃើញ​ថា ទម្លាប់​អាន​មាន​ទំនាក់ទំនង​ជិត​ស្និ​ទ្ធិ​នឹង​ភាព​ជោគជ័យ​របស់​មនុស្ស ។ ប្រាកដ​ណាស់ សៀវភៅ គឺជា​ក្លោ​ង​ទ្វា​ឆ្ពោះទៅ​រក​ចំណេះដឹង និង​គំនិត ថ្មី​ៗ​។ ខាងក្រោម​នេះ គឺជា​មហាសេដ្ឋី​មួយ​ចំនួន​ដែល​គាំទ្រ និង​ស្រលាញ់​ការ​អាន ៖

១. លោក អេ​ឡុ​ន ម៉ាស​លោក ៖ អេ​ឡុ​ន ម៉ាស (Elon Musk) ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Tesla និង SpaceX បាន​ឲ្យ​ដឹង​ថា លោក​បាន​រៀន​ចេះ​ការ​ផលិត​កាំជ្រួច​ពី​ការ​អាន​សៀវភៅ ។ ពេល​ដែល​លោក​អាយុ​៩​ឆ្នាំ លោក​អាន​ប្រមាណ​១០​ម៉ោង​ឯណោះ​ក្នុង​មួយ​ថ្ងៃ ហើយ​ភាគច្រើន​លោក​អាន​សៀវភៅ​រឿងនិទាន​ដែល​ទាក់ទិន​នឹង​វិទ្យាសាស្ត្រ ។

២. អ្នកស្រី សឺ​រី សាន់​បឺ​ក ៖ អ្នកស្រី សឺ​រី សាន់​បឺ​ក (Sheryl Sandberg) មិន​ត្រឹមតែ​ជា​អ្នកនិពន្ធ​ទេ តែ​អ្នកស្រី​ជានា​យក​ប្រតិបត្តិការ​ក្រុមហ៊ុន Facebook ព្រមទាំង​ជា​អ្នក​អាន​ដ៏​សកម្ម​ផង​ដែរ ទោះជា​អ្នកស្រី​ជា​បុគ្គល​រវល់​ក៏​ពិតមែន​ក្តី ។ អ្នកស្រី​បាន​បកស្រាយ​ថា សៀវភៅ Now, Discover Your Strengths គឺ​ជួយ​ដល់​ពួក​អ្នកស្រី​ក្នុង​ការ​គិត​ពី​ការ​អភិវឌ្ឍន៍​ទេព​កោសល្យ​ក្នុង​ក្រុមហ៊ុន Facebook​។

៣. លោក ម៉ាក ហ្សា​ក់​កា​បឺ​ក ៖ នៅ​ឆ្នាំ​២០១៥ លោក ម៉ាក ហ្សា​ក់​កា​បឺ​ក (Mark Zuckerberg) បាន​សន្យា​នឹង​ខ្លួនឯង​ថា នឹង​អាន​សៀវភៅ​ពីរ​ក្បាល​ក្នុង​មួយ​ខែ ។ លោក​បាន​និយាយ​ថា ការ​អាន​បាន​ផ្តល់​ទស្សនៈ​ដល់​លោក​លើ​ប្រធានបទ​ជា​ច្រើន​មិន​ថា វិទ្យាសាស្ត្រ សាសនា ភាព​ក្រីក្រ ភាព​រីក​ចម្រើន សុខភាព ថាមពល យុត្តិធម៌​សង្គម ទស្សនៈ​នយោបាយ ប្រវត្តិសាស្ត្រ និង​រឿងនិទាន​វិទ្យាសាស្ត្រ​ទេ ។

៤.​លោក វា​រ៉េ​ន បា​ហ្វេ ៖ លោក​វា​រ៉េ​ន បា​ហ្វេ (Warren Buffett) ជា​មនុស្ស​ដែល​ចូល​ចិត្តការ​អាន​កាសែត ដែល​មាន​ពេល​ខ្លះ​លោក​អាន​កាសែត​ខុស​ៗ​គ្នា​ដល់​ទៅ​៦​ម៉ោង​ក្នុង​មួយ​ថ្ងៃ ដែល​មាន​ដូច​ជា The Wall Street Journal និង USA Today ជាដើម ។

៥. លោក​ប៊ី​ល ហ្គេ​ត​ស៍ ៖ អតីត​នាយក​ប្រតិបត្តិ​របស់ Microsoft រូប​នេះ​ល្បី​ថា ជា​មនុស្ស​ដែល​ស្រលាញ់​ការ​អាន​ជា​យូរ​មក​ហើយ ។ លោក​បាន​អះអាង​ថា លោក​អាន​សៀវភៅ​៥០​ក្បាល​ក្នុង​មួយ​ឆ្នាំ ឬ​ប្រមាណ​១​ក្បាល​ជា​រៀង​រាល់​ស​ប្តា​ហ៍ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ