ពេល​នេះ​រថយន្ត​អគ្គិសនី​លក់ដាច់​ជាង​រថយន្ត​លេខ​ដៃដូច​មេឃ​និង​ដី


របាយការណ៍​ពី Driving.ca ដកស្រង់​ការ​ស្រាវជ្រាវ​ពី​ក្រុមហ៊ុន JD Power ដែល​បញ្ជាក់​ថា​ការ​លក់​រថយន្ត​អគ្គិសនី​ឥឡូវនេះ​មាន​ចំនួន​លើស​ការ​លក់​រថយន្ត​លេខ​ដៃ​នៅ​អា​មេ​រិ​ក​។ បើ​យើង​ស្តាប់​ទៅ ហាក់បីដូចជា​រថយន្ត​លេខ​ដៃ​កំពុង​តែ​ដើរទៅ​កាន់​ទី​បញ្ចប់​ហើយ​។ តែ​សម្រាប់​អ្នក​ស្រឡាញ់​រថយន្ត គេ​នៅ​តែ​ប្រើប្រាស់​រថយន្ត​លេខ​ដៃ​។ នា​ពេល​នេះ សូ​ម្បី​តែ​រថយន្ត Corvette ដែល​ល្បី​ខាង​ប្រើប្រាស់​ម៉ាស៊ីន​លេខ​ដៃ ក៏​មាន​តែ​ជម្រើស​អូ​តូ​ដែរ​។

នោះ​ក៏​ព្រោះតែ​ម៉ូ​ឌែ​ល C8 Corvette ថ្មី​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​ការ​ប្រណាំង ហើយ​មិនសូវ​មាន​តម្រូវការ​លេខ​ដៃ​នោះ​ទេ​។ គេ​ទិញ​វា​ដោយសារ​តែ​ល្បឿន មិនមែន​ដោយសារ​ចង្កឹះ​លេខ​ឡើយ​។ ដូច​ជា​រថយន្ត​ស្ព័​រ​ផ្សេង​ៗ​ទៀត ដូច​ជា McLaren ឬ Ferrari ឬ Lamborghini ភាគច្រើន​ជា​ប្រភេទ​រថយន្ត​អូ​តូ ដែល​មាន​ទីប​តូ​និ​ច (Pedal Shift) ជាប់​នឹង​ចង្កូត សម្រាប់​ជម្រើស​ដាក់​លេខ​ចុះឡើង ស្រួល​ជាង​ការ​ប្រើប្រាស់​លេខ​ដៃ​ធម្មតា​។

រថយន្ត​លេខ​ដៃ កំពុង​តែ​ដើរ​ត្រឡប់​ក្រោយ ដោយសារ​តែ​ក្រុមហ៊ុន​រថយន្ត​ធំ​ៗ​ជា​ច្រើន កំពុង​តែ​ផលិត​វា​សម្រាប់​តែ​អ្នក​ស្រឡាញ់​វក់​នឹង​រថយន្ត​លេខ​ដៃ​ប៉ុណ្ណោះ​។ អ្នក​ទាំងនោះ សុទ្ធតែ​ជា​អ្នក​ចូល​ចិត្ត​ភាព​លំបាក ក្នុង​ការ​អបអំ​ប្រ៊ី​យ៉ា ពេល​ដែល​ស្ទះផ្លូវ​។ ពួក​គេ​គិត​ថា ការ​ពិបាក​គឺជា​អ្វី​ដែល​ឡូយ​។

សម្រាប់​ក្រុមហ៊ុន​មួយ​ចំនួន ដូច​ជា Honda នៅ​តែ​សប្បាយ​ក្នុង​ការ​ផលិត​រថយន្ត​លេខ​ដៃ Accord Sport, Civiv Si និង Type R​។ Mazda ក៏​មាន Mazda MX5 ដែរ ដែល​ជា​លេខ​ដៃ​។ ក្រុមហ៊ុន Porsche ក៏​ដាក់​ជម្រើស​លេខ​ដៃ​នៅ​លើ​រថយន្ត​ស្ព័​រ 911 ឆ្នាំ​២០២០ ដែរ​។ Mustang, Camaro និង Challenger សុទ្ធតែ​មាន​ជម្រើស​លេខ​ដៃ​។ និយាយ​ទៅ​រថយន្ត​លេខ​ដៃ​ចុះ​ប្រជាប្រិយភាព​មែន តែ​វា​សម្បូរ​នៅ​ក្នុង​ពិភព​រថយន្ត​ស្ព័​រ​។

រថយន្ត​អគ្គិសនី​គឺជា​ចំណែក​មួយ​នៃ​ទីផ្សារ​ទាំងមូល​នា​ពេល​បច្ចុប្បន្ន​នេះ ប៉ុន្តែ​វា​មានការ​កើន​ឡើងជា​លំដាប់​ដូច​ការ​ព្យាករណ៍​។ ទន្ទឹម​នឹង​នេះ​ដែរ បច្ចុប្បន្ន​រថយន្ត​ស្ព័​រ​មាន​ជម្រើស​ទាំង​លេខ​ដៃ​និង​អូ​តូ ហើយ​ដល់​ថ្នាក់​ថា​រថយន្ត​ស្ព័​រ​ខ្លះ​ទៀត​ប្រើ​អគ្គិសនី​ទៀត​។ វា​មិន​ដូច​កាលពីមុន ដែល​រថយន្ត​ស្ព័​រ​សុទ្ធតែ​ប្រើ​លេខ​ដៃ​នោះ​ទេ​៕

Facebook Google Twitter Email

កិច្ចការជំនួញ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ