តាមពិត Mazda មានរថយន្តអគ្គិសនីយូរហើយតែគ្មានអ្នកណាចាប់អារម្មណ៍
ក្រុមហ៊ុន Mazda ទើបតែបញ្ចេញរថយន្ត MX-30 ដែលជារថយន្តអគ្គិសនីផលិតដំបូងបង្អស់របស់ក្រុមហ៊ុន។ MX-30 គឺជាប្រភេទ Crossover ប៉ុន្តែក្រុមហ៊ុន Mazda…
ក្រុមហ៊ុន Mazda ទើបតែបញ្ចេញរថយន្ត MX-30 ដែលជារថយន្តអគ្គិសនីផលិតដំបូងបង្អស់របស់ក្រុមហ៊ុន។ MX-30 គឺជាប្រភេទ Crossover ប៉ុន្តែក្រុមហ៊ុន Mazda…
ក្រុមហ៊ុន Mazda ទើបតែបញ្ចេញរថយន្ត MX-30 ដែលជារថយន្តអគ្គិសនីផលិតដំបូងបង្អស់របស់ក្រុមហ៊ុន។ MX-30 គឺជាប្រភេទ Crossover ប៉ុន្តែក្រុមហ៊ុន Mazda បានរចនាវាឱ្យពិសេសជាង Crossover ដទៃ។ វាមានទំហំអាគុយត្រឹមតែ ៣៥.៥គីឡូវ៉ាត់ម៉ោងប៉ុណ្ណោះ។ តែគេមិនទាន់ផ្តល់នូវព័ត៌មានស្តីអំពីអត្រាស៊ីភ្លើងនៅឡើយទេ។
រថយន្ដម៉ាក MX-30 គឺជារថយន្ដដ៏សំខាន់មួយសម្រាប់យីហោនេះ ប៉ុន្តែវាមិនមែនជារថយន្តម៉ាស៊ីនអគ្គិសនី Mazda ដំបូងបង្អស់ដែលមិនធ្លាប់មាននោះទេ។ កាលពី ២៥ឆ្នាំមុន ក្រុមហ៊ុន Mazda Research Europe បានផលិតរថយន្តអគ្គិសនីពណ៌ស្វាយ ដែលត្រូវបានគេស្គាល់ថាជារថយន្តអគ្គិសនីដំបូងគេរបស់ Mazda។ មកដល់ពេលនេះ មនុស្សតិចណាស់ដែលស្គាល់វា។
កាលពីទសវត្សឆ្នាំ ១៩៩០ រដ្ឋមន្ត្រីក្រសួងបរិស្ថានប្រទេសអាឡឺម៉ង់ បណ្ឌិត Angela Merkel ដែលជាអធិការបតីអាល្លឺម៉ង់បច្ចុប្បន្ន រួមជាមួយរដ្ឋាភិបាលបារាំងនិងអ៊ីតាលី បានចាប់ផ្តើមការសន្ទនាជាមួយក្រុមហ៊ុនផលិតរថយន្ត ដើម្បីបង្កើតនូវអ្វីដែលគេហៅថា រថយន្តអគ្គិសនីទម្ងន់ស្រាល ដើម្បីឱ្យមានរថយន្តប្រើអគ្គិសនីយ៉ាងហោចណាស់ ១០% នៃចំនួនរថយន្តទាំងអស់នៅឆ្នាំ២០០០។
Christian Schultze នាយកស្រាវជ្រាវបច្ចេកវិទ្យានៅក្រុមហ៊ុន Mazda Motor Europe R&D ដែលជាវិស្វករវ័យក្មេងនៅពេលនោះ បានទាក់ទងនិស្សិតនៅសាកលវិទ្យាល័យ Darmstadt ដើម្បីជួយបង្កើតគំរូរថយន្តអគ្គិសនី។ និស្សិតបានបង្កើតឡានប្រណាំងប្រើថាមពលពន្លឺព្រះអាទិត្យរួចទៅហើយ ប៉ុន្តែចង់សាកផលិតរថយន្តមួយដែលប្រើប្រាស់អគ្គិសនីសុទ្ធ។ គេបានដាក់ឈ្មោះវាថា Mazda Carol។ វាជារថយន្តតួច ដែលសម្រាប់លក់នៅក្នុងប្រទេសជប៉ុន។
គេផលិតវាមកជាមួយនឹងកៅអីបួន ដែលមានអាគុយនៅពីក្រោម។ ម៉ាស៊ីនរបស់វាមិនខ្លាំងនោះទេ ដែលមានកម្លាំងត្រឹមតែ៣៦សេះ និង អាចបើកល្បឿនអតិបរមាបាន ១០០គីឡូម៉ែត្រក្នុងមួយម៉ោង៕
ចែករំលែកព័តមាននេះ