ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo កាន់តែ​ធ្លាក់​ពី​ដំណើរ​ទៅ​យក​ពាន​ស្បែកជើង​មាស

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង Cristiano Ronaldo ដែល​កំពុង​តែ​ដើរ​យឺត​ៗ​ក្នុង​យុទ្ធនាការ Serie A…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង Cristiano Ronaldo ដែល​កំពុង​តែ​ដើរ​យឺត​ៗ​ក្នុង​យុទ្ធនាការ Serie A ឆ្នាំ ២០១៩/២០ ឥឡូវនេះ​បាន​ធ្លាក់​មួយ​កម្រិត​ទៀត​ចេញពី​ដំណើរ​ទៅ​យក​ពាន​ស្បែកជើង​មាស​នៅ​អ៊ី​តា​លី​។

កំពូល​តារា​ឆ្នើម​របស់​ក្រុម​សេះបង្កង់ Juventus រកបាន​តែ ៥​គ្រាប់​ប៉ុណ្ណោះ​ក្នុង​ការ​បង្ហាញខ្លួន​លី​គ​ចំនួន ៩​ដង​មក​ទល់​ពេល​នេះ ដោយ​កីឡាករ ៥​នាក់​បាន​រក​គ្រាប់​បាល់​បាន​ច្រើន​រួច​ទៅ​ហើយ​។

ខ្សែប្រយុទ្ធ Ciro Immobile របស់ Lazio នាំមុខ​គេ​ក្នុង​តារាង​ចំណាត់ថ្នាក់ បន្ទាប់​ពី​រកបាន ១៣​គ្រាប់​ដែល​មិន​គួរ​ឱ្យ​ជឿ ក្នុង ១១​ប្រកួត​ដំបូង​របស់ Serie A ក្នុង​យុទ្ធនាការ​នេះ ខណៈ​ដែល Romelu Lukaku ឡើង​ដល់​ចំណាត់ថ្នាក់​លេខ​២​។

អតីត​ខ្សែប្រយុទ្ធ​ក្រុម​បិសាច​ក្រហម Manchester United រូប​នេះ​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​របស់​ខ្លួន​រហូត​ដល់ ៩​គ្រាប់​ដោយ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ទល់​នឹង Bologna កាលពី​ចុង​ស​ប្តា​ហ៍​ខណៈ Luis Muriel បាន​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​៣ បន្ទាប់​ពី​រកបាន​គ្រាប់​បាល់​បញ្ចូល​ទី​ចំនួន ៨​លើក​។

ខ្សែប្រយុទ្ធ​ឆ្នើម​របស់ Sassuolo គឺ Domenico Berardi ដែល​រក​គ្រាប់​បាល់​បាន ៧​គ្រាប់ ហើយ​កីឡាករ Duvan Zapata របស់ Atalanta ដែល​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ចំនួន ៦​គ្រាប់ ក៏​នាំមុខ​កីឡាករ Ronaldo ដែរ​។

កីឡាករ​វ័យ ៣៤​ឆ្នាំ​រូប​នេះ បាន​បញ្ចប់​រដូវ​កាល​ដំបូង​របស់​ខ្លួន​នៅ​ប្រទេស​អ៊ី​តា​លី ដោយ​រកបាន ២១​គ្រាប់ ខណៈ​ដែល Fabio Quagliarella ឈ្នះ​ស្បែកជើង​មាស​ស្បែកជើង​មាស Serie A ឆ្នាំ ២០១៨/១៩ ជាមួយនឹង​ការ​រក​គ្រាប់​បាល់​បាន​២៦​គ្រាប់​៕

ប្រភព ៖ soccerladuma , កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ