ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពើ​ជួញដូរ​មនុស្ស​ជា​ឧក្រិដ្ឋកម្ម​កំពុង​រីក​រាលដាល​ក្នុង​តំបន់​តាម​រយៈ​ការ​រីក​ចម្រើន​ទីផ្សារ​ការងារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អំពើ​ជួយ​ដូរ​មនុស្ស​ជា​ឧក្រិដ្ឋកម្ម​មួយ​បាន​កំពុង​រីក​រាលដាល នៅ​ក្នុង​តំបន់​តាម​រយៈ​ការ​រីក​ចម្រើន​ទីផ្សារ​ការងារ ហើយ​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការ​ទប់ស្កាត់​ឲ្យ​ទាន់​ពេលវេលា ។ នេះ​បើ​តាម​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី…

រាជធានី​ភ្នំពេញ ៖ អំពើ​ជួយ​ដូរ​មនុស្ស​ជា​ឧក្រិដ្ឋកម្ម​មួយ​បាន​កំពុង​រីក​រាលដាល នៅ​ក្នុង​តំបន់​តាម​រយៈ​ការ​រីក​ចម្រើន​ទីផ្សារ​ការងារ ហើយ​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការ​ទប់ស្កាត់​ឲ្យ​ទាន់​ពេលវេលា ។ នេះ​បើ​តាម​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី សម្តេច​តេ​ជោ បាន​លើក​ឡើង​ថា​ក្នុង​សន្និសីទ​អគ្គ​ព្រះរាជអាជ្ញា​កម្ពុជា​-​ចិន លើក​ទី​១២ ក្រោម​ប្រធានបទ ៖«​តួនាទី​ព្រះរាជអាជ្ញា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ក្នុង​តំបន់​» នា​ព្រឹក​ថ្ងៃ​ទី​០៦ ខែ​វិ​ច្ឆ​កា នៅ​ខេត្តសៀមរាប​ថា អំពើ​ជួញដូរ​មនុស្ស គឺជា​ឧក្រិដ្ឋកម្ម​មួយ​បាន​កំពុង​តែ​រីក​រាល​ដាក់​នៅ​ក្នុង​តំបន់​របស់​យើង ។

សម្តេច​បន្ត​ថា ភាព​ជឿនលឿន​នៃ​វិស័យ​បច្ចេកវិទ្យា​បាន​ធ្វើ​ឲ្យ​ចរន្ត​សេដ្ឋកិច្ច​នៅ​លើក​ពិភពលោក​មានការ​វិវត្តន៍​យ៉ាង​លឿន ។ ទ​ន្ទឹ​នឹង​នេះ​ការ​រីក​ចម្រើន​ទីផ្សារ​នៅ​ក្នុង​ពិភពលោក​ក៏​ដូច ជា នៅ​ក្នុង​បណ្តា​ប្រទេស​អាស៊ាន​បាន​ជំរុញ​ឲ្យ​ប្រទេស​ជា​សមាជិក​អាស៊ាន និង​ប្រទេស​ក្នុង តំបន់​ទទួល​បាន​កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម ការ​វិនិយោគ ក្នុង​កម្រិត​មួយ​គួរ​ឲ្យ​កត់សម្គាល់ ហើយ​មាន​ទីផ្សារ​ការងារ​យ៉ាងច្រើន ។

សម្តេច​បាន​គូសបញ្ជាក់​ថា ៖«​តាម​រយៈ​ចរន្ត​ទីផ្សា​ការងារ និង​ដំណើរ​ចល័ត​នៃ​កម្លាំង​ពលកម្ម អន្តរជាតិ​ធ្វើ​ឲ្យ​កើតឡើង​នូវ​អំពើ​ជួញដូរ​មនុស្ស​ជាយថាហេតុ ក្នុង​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​រួម​ទាំង​ប្រទេស​នៅ​ក្នុង​តំបន់​ផង​ដែរ​» ។ សម្តេច​បន្ថែម​ថា ស្ថានភាព​ស្វែងរក​ការងារ​ធ្វើ និង​ការ​ធ្វើ​ចំណាក់ស្រុក​នៅ​ក្រៅប្រទេស​ធ្វើ​ឲ្យ​ឧក្រិដ្ឋជន​ឆ្លៀតឱកាស​ប្រព្រឹត្ត​អំពើ​ជួញដូរ​មនុស្ស​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម ការ​ជួយ​ដូរ​ផ្លូវភេទ ជួញដូរ​ទារក និង​កុមារ និង​ការ​ជួយ​ដូរ​សេរី​រា​ង្គ​មនុស្ស​ដែល​ជា​ឧក្រិដ្ឋកម្ម ដល់​ធ្ងន់ធ្ងរ​ចាំបាច់​តម្រូវ​ឲ្យ​ប្រទេស​សមាជិក​អាស៊ាន និង​ចិន​ត្រូវ​ធ្វើការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់​ពេលវេលា​ប្រកបដោយ​ប្រសិទ្ធភាព​នឹង​តម្លាភាព ទាំង​ក្នុង​តំបន់ និង​ក្នុង​ពិភពលោក ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​លើក​ឡើង​ថា អំពើ​ការ​ជួញដូរ​មនុស្ស​នា​ពេល​កន្លង​មក​ត្រូវ​បាន​រាជរដ្ឋាភិបាល​ទប់ស្កាត់​បាន​ទាន់​ពេលវេលា​តាម​រយៈ​យន្តការ​ច្បាស់ និង​នយោបាយ​ការ​ការ​ទប់ស្កាត់ និង​ការ​ការពារ​ជន​រង​គ្រោះ​ជាមួយ​ការ​អនុវត្ត​ច្បាប់ព្រហ្មទណ្ឌ និង​ច្បាប់​ផ្សេង​ៗ ទៀត ។ សម្ដេច​បន្ដ​ថា អគ្គ​ព្រះរាជអាជ្ញា​អាស៊ាន​-​ចិន ត្រូវ​រួម​គ្នា​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ឲ្យ​បាន ជិត​ស្និទ្ធ​ជាមួយ​បញ្ហា​ស្ថាប័ន និង​ប្រទេស​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ជា​ពិសេស​នៅ​ក្នុង ប្រទេស​ឆ្លងកាត់ និង​ប្រទេស​គោលដៅ ដើម្បី​ឆ្លើយ​តប និង​ដោះស្រាយ​ឲ្យ​បាន​ទាន់​ពេល​កំណត់​ប្រកបដោយ​ប្រសិទ្ធភាព និង​តម្លាភាព ។

សម្ដេច​បន្ថែម​ថា អគ្គ​ព្រះរាជអាជ្ញា​អាស៊ាន​-​ចិន ត្រូវ​រួម​គ្នា​ពិនិត្យ និង​វាយតម្លៃ​បញ្ហា​អំពើ​ជួញដូរ​មនុស្ស​តាម​រយៈ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​ជាមួយ​ប្រទេស និង​នៃ​ការ​យោគយល់​គ្នា​ដែល​បាន​ចុះហត្ថលេខា​កន្លង​មក ។ សម្ដេច​មាន​ប្រសាសន៍​ថា «​អគ្គ​ព្រះរាជអាជ្ញា អាស៊ាន​-​ចិន និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​រួម​គ្នា​បន្ដ និង​បង្កើន​កិច្ចសហការ​ឲ្យ​បាន​ទូលំទូលាយ​បង្ក​លក្ខណៈ​ងាយស្រួល និង​ចូលរួម​ផ្តល់​ធនធាន​សម្រាប់​ប្រតិបត្តិការ​ជា​ប្រព័ន្ធ ដើម្បី​អាច​ឆ្លើយ​តប​បញ្ហា​បាន​ទាន់​ពេលវេលា​ស្តី​ពី​អំពើ​ជួញដូ​វ​មនុស្ស​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​» ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ