ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​និង​គណៈ​ប្រតិ​ភូ​​…វិល​ត្រឡប់​ដោយ​សុវត្ថិភាព

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​៥ ខែវិច្ឆិកា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ធ្វើដំណើរ​ចាក​ចេញពី​ក្រុង​បាងកក…

រាជធានី​ភ្នំពេញ ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​៥ ខែវិច្ឆិកា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ធ្វើដំណើរ​ចាក​ចេញពី​ក្រុង​បាងកក ប្រទេស​ថៃ បន្ទាប់ពី​បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៥ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នានា មក​ដល់​រាជធានី​ភ្នំពេញ​វិញ​ហើយ តាម​អាកាសយាន​ពិសេស​របស់​ព្រះរាជាណាចក្រ​កម្ពុជា ។

នៅ​ឯអាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ អញ្ជើញ​ទៅ​ទទួល​ស្វាគមន៍​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា មាន​វត្តមាន​សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ព្រមទាំង​លោក លោក​ជំទាវ ជា​ឧបនាយករដ្ឋមន្ត្រី និង​លោកនាយឧត្តមសេនីយ៍​នៃ​កង​យោធពលខេមរភូមិន្ទ ។

កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៥ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នានា គឺ​ក្នុង​គោលបំណង​ឆ្ពោះទៅ​សម្រេច​បាន​អាស៊ាន​មួយ​ប្រកបដោយ​ចី​រភាព តាម​រយៈ​ការ​បង្កើន​សន្តិសុខ​ប្រកបដោយ​ចីរភាព ការ​លើកកម្ពស់​កា​រត​ភ្ជាប់​ក្នុង​តំបន់​អាស៊ា​ន​ប្រកបដោយ​ភាព​រលូន ដែល​ភ្ជាប់​អាស៊ានទៅ​កាន់​ពិភពលោក និង​បន្ត​ឲ្យ​មានការ​អភិវឌ្ឍប្រកបដោយ​ចីរភាព ដើម្បី​បង្កើន​តម្លៃ​យុទ្ធសាស្ត្ររបស់​អាស៊ាន នឹង​នាំ​មក​នូវ​ស្ថិរភាព និង​វិបុល
ភាព​ក្នុង​តំបន់ ។

ជា​ពិសេស​ទៀត​នោះ នៅ​ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​នេះ ក៏​មាន​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈនៃ​ការ​យោគ​យល់​គ្នា​រវាង​អាស៊ាន​និង​សមាគម​នៃ​សហព័ន្ធ​បាល់ទាត់​ពិភពលោក ក្នុង​ការ​ចូលរួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់ ក្នុង​ចំណោ​ម​ប្រទេស​ជា​សមាជិក​អាស៊ាន ដែល​មាន​ប្រ​ជាជន​រស់នៅ​ជាង​៦៥០​លាន​នាក់ ។

លោក​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក បាន​វាយតម្លៃ​ខ្ពស់​និង​ចាត់​ទុក​ថា នេះ​គឺជា​លើក​ទី​មួយ​ហើយ​ដែល​បាន​ចុះហត្ថលេខា​លើអនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​អាស៊ាន និង​សមាគម​នៃ​សហព័ន្ធ​បាល់ទាត់​ពិភពលោក ក្នុង ការ​រួមចំណែក​បណ្ដុះបណ្ដាល​ធនធានមនុស្ស​លើ​វិស័យ​កីឡាបាល់ទាត់ ក្នុង​ចំណោម​បណ្ដា​ប្រទេស ក្នុង​តំបន់​អាស៊ាន ឲ្យ​កាន់តែ​មាន​ភាព​ប្រកួត​ប្រជែង​ឡើង​ថែម​ទៀត ពិសេស​ជាមួយនឹង​បណ្ដា​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប និង​ប្រទេស​ក្នុង​ទ្វីប​ដទៃ​ទៀត​ក្នុង​ពិភពលោក ៕ ​

អត្ថបទសរសេរ ដោយ