សម្តេចតេជោ ៖ អាស៊ានអាចនឹងបង្កើតក្រុមកីឡាបាល់ទាត់មួយ ដើម្បីប្រកួតជាមួយគេ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែងថា នៅឆ្នាំ២០២៤ អាស៊ាន និងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតបាល់ទាត់ពិភពលោក (world…
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែងថា នៅឆ្នាំ២០២៤ អាស៊ាន និងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតបាល់ទាត់ពិភពលោក (world…
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែងថា នៅឆ្នាំ២០២៤ អាស៊ាន និងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតបាល់ទាត់ពិភពលោក (world cup) ហើយបាល់ទាត់នឹង គឺជាអត្តសញ្ញាណរបស់អាស៊ានដែលទើបចុះហត្ថលេខា FIFA នៅប្រទេសថៃកន្លងមកនេះ ។
ថ្លែងក្នុងសន្និសីទអគ្គព្រះរាជអាជ្ញាកម្ពុជា-ចិន លើកទី១២ ក្រោមប្រធានបទ «តួនាទីព្រះរាជអាជ្ញាក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងតំបន់» នាព្រឹកថ្ងៃទី០៦ ខែវិច្ឆកានេះ សម្តេចតេជោបានលើកឡើងថា នៅពេលអាស៊ានចុះហត្ថលេខាជាមួយសមាគមសហព័ន្ធបាលទាត់ពិភពលោក (FIFA) រួចប្រទេសទាំងអស់ជាសមាជិកអាស៊ាននឹងក្លាយជាកន្លែងតែមួយបាល់ទាត់ពិភពលោក ហើយអាចអាស៊ានបង្កើតជាក្រុមបាល់ទាត់មួយទៅប្រកួតជាមួយគេដោយកម្ពុជាអាចមានកីឡាករមួយម្នាក់ ថៃអាចពីរនាក់ ហើយពីប្រទេសនានាចូលរួមទៀត តែប៉ុន្តែបើឈ្នះ ឬចាញ់មិនដឹងទេ ។
សម្តេចបញ្ជាក់ថា ៖«ខ្ញុំតែងតែនិយាយកន្លងមកថា ចំណុចដែលអាស៊ានអាចធ្វើមុនគេរួមគ្នា គឺបង្កើតក្រុមបាល់ទាត់អាស៊ានតែម្តង ។ បន្ទាប់ពីនឹងយើងនឹងឈានធ្វើអ្វីៗទាំងឡាយដែលយើងធ្វើជាមួយគ្នាក្នុងនោះមានទាក់ទង និងលំហូរមនុស្សដែលបានអនុម័តនៅទីក្រុងម៉ានីឡាកាលពីប៉ុន្មានឆ្នាំមុននេះ» ។
ជាមួយគ្នានោះដែរ សម្តេចក៏បានលើកឡើងទៀតថា ទីផ្សារការងារបានកំពុងឲ្យប្រជាពលរដ្ឋមានការងារធ្វើ ប៉ុន្តែទន្ទឹមនឹងគ្នានោះការជួញដូរមនុស្សបានកើតឡើងនៅក្នុងពេលនេះតែម្តង ។ ការកេងប្រវ័ញ្ចក៏បានកើតពេលនឹងដែរ ។ ឧទារហណ៍៖ ដូចជា ពលករកម្ពុជា មីយ៉ាន់ម៉ា ឡាវ បានធ្វើការនៅប្រទេសថៃ មានអ្នកធ្វើការដោយមិនអស់ប្រាក់ ប៉ុន្តែក៏មានអុ្នកចាញ់បោកគេទៅដែរ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ