Porsche ផលិត​កប៉ាល់​ប្រណិត​ដូច​យានអវកាស​អណ្តែត​លើ​ទឹក


Porsche កំពុង​តែ​ផលិត​អ្វី​គ្រប់​បែប​យ៉ាង ដែល​មាន​តាំងពី​កៅអី​ពេទ្យធ្មេញ​ទៅ​ដល់​កន្ត្រក​យួរ​។ ក្រៅពី​ការ​ផលិត​រថយន្ត វា​ក៏​មាន​ផលិត​ទូរ​ខ្សែកាប រទេះរុញ កប៉ាល់ និង កប៉ាល់​យក្ស​ទៀត​ផង​។

យើង​អាច​មើល​ដឹង​ថា​រថយន្ត​ណា​ជា​រថយន្ត​ស្ព័​របា​ន ដោយ​គ្រាន់តែ​មើល​សំបក​ក្រៅ​។ ចំពោះ​កប៉ាល់​យក្ស​របស់ Porsche នេះ​វិញ ក៏​ដូច​ជា​គ្នា​។ កប៉ាល់​នេះ​មាន​ទំហំ​ធំ ប្រណិត និង​មាន​បុគ្គលិក​លើ​កប៉ាល់​ជំនាញ​ៗ​ជា​ច្រើន​។ វា​មានឈ្មោះ​ថា Royal Falcon ដែល​មាន​ប្រវែង ១៣៥​ហ្វី​ត និង អណ្តែត​លើ​ផ្ទៃ​ទឹក​ដូច​ជា​យានអវកាស​អ៊ីចឹង​។ យើង​អាច​ហៅ​វា​បាន​ថា​ជា​រថយន្ត Porsche Taycan អណ្តែត​ទឹក​ក៏​បាន​។

ក្រុមហ៊ុន Royal Falcon Fleet មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី​បាន​បង្កើត​កប៉ាល់ Royal Falcon 1 ជាមួយនឹង Studio F.A Porsche​។ កប៉ាល់​នេះ​ចំណាយពេល ១០​ឆ្នាំ​ដើម្បី​បញ្ចប់ ហើយ​ទីបំផុត​ត្រូវ​បាន​សាងសង់​ដោយ​កន្លែង​ផលិត​កប៉ាល់ Kockums នៅ​ប្រទេស​ស៊ុ​យ​អែ​ត​។

វា​អាច​ផ្ទុក​ភ្ញៀវ ១០ នាក់​ជាមួយនឹង​បន្ទប់ទទួលភ្ញៀវ​ចំនួន ៥ ហើយ​វា​មាន​ឈុត​មេ​មួយ ដែល​មាន​រានហាល​ឯកជន កន្លែង​បរិភោគ​អាហារ និង បន្ទប់សម្ងាត់​។ វា​មាន​ទម្ងន់​សរុប ៤៩២​តោន និង កំពុង​តែ​ដាក់​លក់​តាម​រយៈពេល​អ្នកឯកទេស​កប៉ាល់ Camper & Nicholsons​។ គេ​មិន​ទាន់​ដឹង​ពី​តម្លៃ​ផ្លូវការ​របស់​វា​នៅឡើយ​ទេ​។ តែ​យើង​គ្រាន់តែ​ដឹង​ថា តម្លៃ​គឺ​ខ្ពស់កប់ពពក​ជា​មិន​ខាន​។

ប្រធាន​និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Royal Falcon Fleet បាន​ពណ៌នា​អំពី​ចក្ខុវិស័យ​របស់​គាត់​ចំពោះ​កប៉ាល់​នោះ​ថា ជា​យានអវកាស​មួយ​នៅ​លើ​ទឹក​ហើយ​នោះ​ជា​អ្វី​ដែល​ក្រុមហ៊ុន Porsche បាន​គិត​ចេញ​មក​។ ក្រុមហ៊ុន​បាន​ចាប់ផ្តើម​រចនា​នៅ​លើ​សន្លឹក​ក្រដាស​ស្អាត​ទាំងស្រុង​ហើយ បាន​សម្រេចចិត្ត​រំលេច​រូបរាង​បែប​នេះ​។

កប៉ាល់​យក្ស​របស់ Porsche មួយ​គ្រឿង​នេះ​ទៅ​មុខ​បាន ដោយ​ម៉ាស៊ីន MTU កម្លាំង ២៣០០​សេះ ប្រើ​ប្រេងម៉ាស៊ូត ដែល​មាន​ល្បឿន​អតិបរមា ៦៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ ថ្វីបើ​វា​មិនមែន​ជា​កប៉ាល់​ទី​មួយ ដែល​ផលិត​ចេញពី​ក្រុមហ៊ុន​រថយន្ត​ក៏​ដោយ ក៏​វា​នៅ​តែ​ជា​អ្វី​ដែល​មនុស្ស​គ្រប់​គ្នា​ចង់បាន​៕

ប្រភព ៖ carbuzz , កែសម្រួលដោយ ៖ សំណាង

Facebook Google Twitter Email

កិច្ចការជំនួញ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ