ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Mane បង្ហើប​ប្រាប់​ពី​ទំនាក់​របស់​ខ្លួន​នឹង Salah ក្រោយ​ពី​មាន​ទំនាស់

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា កីឡាករ Sadio Mane បាន​បង្ហើប​ប្រាប់​ពី​ទំនាក់ទំនង​របស់​ខ្លួន​នឹង​កីឡាករ​ជើង​ខ្លាំង Mohamed Salah…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា កីឡាករ Sadio Mane បាន​បង្ហើប​ប្រាប់​ពី​ទំនាក់ទំនង​របស់​ខ្លួន​នឹង​កីឡាករ​ជើង​ខ្លាំង Mohamed Salah ក្រោយ​ពី​មាន​ទំនាស់​ដោយសារ​តែ Mohamed Salah មិន​បាន​បញ្ជូន​បាល់​ឱ្យ ពេល​ប្រកួត​ជាមួយនឹង Burnley​។

Mane មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង​ក្នុង​កំឡុង​ពេល​ប្រកួត​របស់​ហង្ស​ក្រហម​ជាមួយ Burnley នៅ​មុន​ពេល​យុទ្ធនាការ ហើយ​បាន​ផ្ទុះ​ឡើង​នូវ​ភាព​ចម្រុង​ចម្រាស់​រវាង​អ្នក​ទាំង​ពីរ​។ ទោះជា​យ៉ាងណា​ក៏​ដោយ អ្នក​ទាំង​ពីរ​បាន​ដោះស្រាយ​រឿងរ៉ាវ​នេះ​ជា​យូរ​មក​ហើយ ហើយ​គាត់​និយាយ​ថា​ពួក​គាត់​មាន​ទំនាក់ទំនង​ល្អ ទោះបីជា​ពេល​ខ្លះ​ខ្វែងគំនិត​គ្នា​ក៏​ដោយ​។

Mane បាន​និយាយ​ប្រាប់​សារព័ត៌មាន France Football ថា​៖ «​គាត់​គឺជា​អ្នករក​គ្រាប់​បាល់​ដ៏​អស្ចារ្យ​មួយ និង ជា​កីឡាករ​ឆ្នើម​ម្នាក់​ដែល​អាច​ធ្វើ​អ្វី​គ្រប់យ៉ាង​។ ពេល​ខ្លះ​យើង​មានការ​ខ្វែងគំនិត​គ្នា ប៉ុន្តែ​វា​ជា​រឿង​ធម្មតា​»​។

កីឡាករ​វ័យ ២៧​ឆ្នាំ​រូប​នេះ ក៏​បាន​និយាយ​អំពី​ទំនាក់ទំនង​របស់​គ្រូបង្វឹក Jurgen Klopp ជាមួយនឹង​កីឡាករ​ផ្សេង​ៗ​ទៀត​ផង​ដែរ ដោយ​និយាយ​ថា លោក Klopp គឺ​ដូច​ជា​ឱ​ពុក​អ៊ីចឹង​។ Mane បាន​លើក​ឡើ​ថា​៖ «​ខ្ញុំ​គិត​ថា​ចំនុច​ពិសេស​របស់​គាត់​គឺ​ធ្វើ​ជា​ឪពុក​របស់​ក្រុម​។ រវាង​យើង​អ្វី​ៗ​ទាំងអស់​ត្រូវ​បាន​និយាយ​ចេញ​មក​ត្រង់​ៗ​។ យើង​ទាំងអស់​គ្នា​ស្រឡាញ់​គាត់​ដូច​ឪពុក ហើយ​យើង​ក៏​គោរព​គាត់​ណាស់​ដែរ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ខ្សែបម្រើ​ស្លាប​របស់​ក្រុម​ហង្ស​ក្រហម Liverpool រូប​នេះ បាន​ចាប់ផ្តើម​យ៉ាង​ល្អ​ក្នុង​យុទ្ធនាការ​ឆ្នាំ ២០១៩/២០ ដោយ​រកបាន ១០​គ្រាប់​និង​ជួយ​ដល់ ៥​គ្រាប់​ផ្សេង​ទៀត ក្នុង ១៥​ប្រកួត​កន្លង​មក ៕

ប្រភព ៖ soccerladuma , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ