ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើលទាំង​ថ្ងៃ! ប្រទះឃើញបុរសម្នាក់​អណ្តែតនៅ​កំពង់​ដកោះដាច់​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ សព​បុរស​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​អណ្តែត​ទឹកទន្លេ​មេគង្គ ហើយ​បង្ក​ឱ្យ​​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​១២​និង​៣០​នាទី​ថ្ងៃត្រង់​ទី​៦ ខែ​វិ​ច្ឆិកា ឆ្នាំ​២០១៩ នៅ​ចំណុច​ដង​ទន្លេ​ម​មេគង្គ​ត្រង់​កំពង់ដកោះដាច់​ខ្ទរ ស្ថិត​ក្នុងភូមិ​ចុង​កោះ សង្កាត់​កោះដាច់​ ខណ្ឌ​ជ្រោយចង្វារ…

រាជធានី​ភ្នំពេញ​ ៖ សព​បុរស​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​អណ្តែត​ទឹកទន្លេ​មេគង្គ ហើយ​បង្ក​ឱ្យ​​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​១២​និង​៣០​នាទី​ថ្ងៃត្រង់​ទី​៦ ខែ​វិ​ច្ឆិកា ឆ្នាំ​២០១៩ នៅ​ចំណុច​ដង​ទន្លេ​ម​មេគង្គ​ត្រង់​កំពង់ដកោះដាច់​ខ្ទរ ស្ថិត​ក្នុងភូមិ​ចុង​កោះ សង្កាត់​កោះដាច់​ ខណ្ឌ​ជ្រោយចង្វារ ។

សព​បុរសអណ្តែតទឹក​ខាងលើមិនស្គាល់អត្ត​សញ្ញាណ​​នោះទេ ស្លៀកខោ​ប៉ា​រ៉ា​ជើង​ខ្លី ពាក់អាវ​យឺត​ ពណ៌​ខ្មៅ ​។

តាមប្រភព​​ព័ត៌មាន​បានអោយ​ដឹង​ថា សព​បុរស​ខាងលើ​នោះត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​អណ្តែត​ទឹក នៅ​តាម​ដង​ទន្លេមេគង្គ​តាំងពី​វេលា​ម៉ោង​ប្រមាណ​៧​ព្រឹក​ថ្ងៃទី​៦ វិច្ឆិកា​ ហើយ​សពនោះ​ក៏​អណ្តែត​តាមខ្សែទឹក​ហូរ​.រហូត​ដល់​វេលា​ថ្ងៃត្រង់ថ្ងៃដដែល​​ក៏​បាន​អណ្តែត​ចូល​ខាង​ ត្រង់​​ចំណុច​កំពង់ដកោះដាច់​ ​ទើប​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង ។ ទោះបីជា​យ៉ាងណា​ ពុំ​មាន​ន​ណា​ម្នាក់​​ស្គាល់ជនរងគ្រោះ​​នោះ​ទេ ។

តាម​ប្រភពព័ត៌មាន​បាន​ឱ្យ​ដឹង​បន្ត​ថា ​គេ​ពុំ​ដឹង​ថា​​បុរស​រងគ្រោះ​ខាងលើ​​ស្លាប់​ដោយសារ​អ្វី​នោះ​ទេ រហូត​មក​ដល់​ម៉ោង​ប្រមាណ​១​និង​៣០​នាទី​រសៀល​ គេ​ពុំ​ទាន់​ឃើញ​សមត្ថកិច្ច​ចុះ​មក​ស្រង់​ ដើម្បី​ធ្វើ​ការ​ត្រួតពិនិត្យនៅឡើយ​​ទេ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ