បណ្តើ​រផង​វាយ​ផង…ស្ត្រីពោះធំ​​​រត់​ចូល​ទីតាំង​ឈរជើង​របស់​សមត្ថកិច្ចសុំជួយ​


ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ​ស្ត្រី​ពោះធំ​ម្នាក់​បាន​រត់​ចូល​ទមក​ីតាំង​ឈរជើង​របស់​សមត្ថ​កិ​ច្ច ត្រង់​​ចំណុច​ស្ថានីយ៍​រថភ្លើង​មួយ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ​ដើម្បី​បញ្ចៀស​​​​ហិង្សា ព្រោះ​​ខ្លាច​ប្តី​វាយ​ធ្វើបាប ​។​ ករណី​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៦​ វិច្ឆិកា​ ។​ ដំបូង​ គេ​ឃើញ​គ្រួសា​មួយ​នេះ ​បណ្តើ​គ្នា​តាម​ដងផ្លូវ​ជាតិ​លេខ​៥​
មក​ពី​ចំណុច​រង្វង់​មូល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ឆ្ពោះទៅ​ទិស​ខាងកើត​ដោយ​បុរស​ជា​ប្តី​ដើរ​ពីក្រោយ​ហើយ​វាយ​ប្រពន្ធ​ម្តងម្កាល​ ។

​លុះដើរ​ទៅ​ដល់​មុខ​ស្ថានីយ៍​រថភ្លើង​ នាង​ជា​ប្រពន្ធ​​បាន​​រត់​ចូល​ទៅ​ក្នុង​ស្ថានីយ៍ ព្រោះ​មាន​កម្លាំង​សមត្ថកិច្ច​ឈរជើង​នៅ​ទីនោះ​ជាច្រើន​ ដែល​គាត់​គិត​ថា​ អាច​ជួយ​គាត់​រួច​ផុត​ពី​កា​ប្រើហិង្សា​របស់​ប្តី​ ​។​ ជម្លោះ​បែក​ផ្សែង​រវៀង​គ្រួសា​មួយ​នេះ ​គេ​មិនដឹង​ពី​មូលហេតុ​ពិតប្រាកដ​ទេ ​ប៉ុន្តែ​ចំពោះ​មុខ​មហាជន​និង​សមត្ថកិច្ច​បុរស​រូប​នេះ​និយាយ​ទាំង​ខឹងសម្បា​ថា «ឱ្យ​​ទ្រាំ​ម្តេច​បាន​ បើ​លុយ​ក៏​អស់ ​ដី​ជា​ច្រើន​ឡូ​ត៍ក៏​អស់ ដោយប្តីនិយាយ​​​ចោទ​ថា​ នាង​ជា​ប្រពន្ធ​យក​ទៅ​បំផ្លាញ​នៅ​កាស៊ីណូ​ញឹកញយ​មិន​ព្រម​ឈប់» ​។​

ក្រៅពី​កា​លើក​ឡើង​របស់​បុរស​ជា​ប្តី​ ក៏មាន​អ្នក​ផ្សេង​ដែល​សង្ស័យ​ជា​សាច់ញាតិ​​​បាន​ទៅ​កាន់​កន្លែង​កើត ហេតុ​ដែរ ដោយ​និយាយ​ប្រាប់​គេឯង​ថា​ ស្ត្រី​រូបនេះ បាន​យក​លុយ​ទៅ​បំផ្លាញ​នៅ​កាស៊ីណូ​ច្រើន​ណាស់​ទើប​ប្តី​ខឹង​ ។ ​ប្រភព​ដដែល​នេះ​បន្ត​ថា ​បុរស​ជា​ប្តី​ជា​មេការ​សំណង់​ គាត់​ខំធ្វើកា​នៅ​ស្រុក​ថៃ​ផ្ញើ​​ប្រាក់​មក​ផ្ទះ​ជា​បន្តបន្ទាប់​ តែ​ត្រូវ​ប្រពន្ធ​យក​ទៅ​បំផ្លាញ​នៅ​កាស៊ីណូ​អស់​។​

ប្រភពបន្តថា នាង​​រត់​ចូល​ស្ថានីយ៍​រថភ្លើង​ស្ត្រី​ខាងលើ​មិន​ព្រម​ត្រឡប់​ទៅ​ផ្ទះ ​តាម​កា​រអង្វរ​របស់​បុរស​ជា​ប្តី​និង​សាច់ញាតិ​ទេ ប៉ុន្តែ​ពេល​សាច់ញាតិ​និង​បុរស​ជា​ប្តី​ចាក​ចេញពី​កន្លែង​កើតហេតុបាត់ទៅ​ស្ត្រី​ខាងលើ​បាន​ចេញពី​ស្ថានីយ៍​រថភ្លើង​តាម​ទ្វារ​ក្រោយ​គេច​ទៅ​បាត់​។​

ទោះជា​យ៉ាង​គេ​មិន​ស្គាល់​អត្តសញ្ញាណ​គ្រួសា​ផ្ទុះ​ជម្លោះ​នេះ​ទេ​ តែ​ប្រភព​ថា​គ្រួសារ​មួយ​នេះ​រស់នៅ​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​ ក្រុង​ប៉ោយ​ប៉ែ​ត​។ ​បញ្ហា​នេះ ​កោះសន្តិភាព​មិន​អាច​ទាក់ទង​សុំ​កា​បំភ្លឺ​ពី​ស្ត្រី​ពោះធំ​ខាងលើ​បាន​ទេ ​ព្រោះ​មិន​ស្គាល់​លេខ​ទូរស័ព្ទ​ម្យ៉ាង​នាង​បាន​គេច​ពី​កន្លែង​កើតហេតុ​ទៅ​បាត់​ ។ ​

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ