ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លឺ​នៃ​សេចក្តីសុខ

4 ឆ្នាំ មុន

កាលបើ​បុគ្គល​ចង់បាន​សេចក្តីសុខ​សម្រាប់​ជីវិត​ប្រចាំ​ថ្ងៃ​ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​ឧបសគ្គ លុះណាតែ​ប្រឹងប្រែង​សិក្សាអប់រំ​ត្រឹមត្រូវ​តាម​ផ្លូវចិត្ត​ឱ្យ​ស្គាល់​សេចក្ដី​ពិត​នៃ​ជីវិត ចេះ​ឲ្យ​អភ័យ​ដល់​សព្វ​សត្វ និង​ចេះ​គិត​រក​ចំណុច​ល្អ​ៗ​យក​មក​ទុកដាក់​ក្នុង​ខ្លួន ទើប​ឃើញ​ពន្លឺ​នៃ​សេចក្ដីសុខ ។ ព្រោះថា រឿងរ៉ាវ​សព្វបែបយ៉ាង​ដែល​យើង​ជួប​ប្រទះ​រាល់​ថ្ងៃនេះ​មាន​ទាំង​ចំណុច​ល្អ និង​អាក្រក់ តែបើ​យើង​មិន​ចេះ​ចម្រាញ់…

កាលបើ​បុគ្គល​ចង់បាន​សេចក្តីសុខ​សម្រាប់​ជីវិត​ប្រចាំ​ថ្ងៃ​ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​ឧបសគ្គ លុះណាតែ​ប្រឹងប្រែង​សិក្សាអប់រំ​ត្រឹមត្រូវ​តាម​ផ្លូវចិត្ត​ឱ្យ​ស្គាល់​សេចក្ដី​ពិត​នៃ​ជីវិត ចេះ​ឲ្យ​អភ័យ​ដល់​សព្វ​សត្វ និង​ចេះ​គិត​រក​ចំណុច​ល្អ​ៗ​យក​មក​ទុកដាក់​ក្នុង​ខ្លួន ទើប​ឃើញ​ពន្លឺ​នៃ​សេចក្ដីសុខ ។

ព្រោះថា រឿងរ៉ាវ​សព្វបែបយ៉ាង​ដែល​យើង​ជួប​ប្រទះ​រាល់​ថ្ងៃនេះ​មាន​ទាំង​ចំណុច​ល្អ និង​អាក្រក់ តែបើ​យើង​មិន​ចេះ​ចម្រាញ់ មិន​ចេះ​អប់រំ​ចិត្ត​រើស​រក​ចំណុច​ល្អ​ៗ​ដើម្បី​ឲ្យ​បាន​សុខ​ខ្លួនឯង​ទេ យើង​នឹង​កើតទុក្ខ​រាល់ថ្ងៃ ។

តាម​ធម្មតា​យើង​តែង​ស្វែងរក​របស់​ដែល​មាន​តម្លៃ​ថ្លៃ​ៗ​នៅ​ខាងក្រៅ​ខ្លួន ហើយ​បែរជា​បណ្ដោយ​ឲ្យ​ខ្លួនឯង​កើតទុក្ខ​ព្រោះតែ​ការ​ចង់បាន​របស់​នោះ​ទៅ​វិញ បើ​តែ​បែប​នេះ​នឹង​មាន​សេចក្តីសុខ​មកពីណា ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ