ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀម​កងកម្លាំងការពារ​សន្តិសុខ​ក្នុង​ថ្ងៃ​បុណ្យអុំទូក​ជិត​2​ម៉ឺន​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ត្រៀមកម្លាំង​ជិត​២​ម៉ឺន​នាក់ ​ដើម្បីការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក នា​ពេល​ខាង​មុខ​នេះ…

រាជធានី​ភ្នំពេញ ៖ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ត្រៀមកម្លាំង​ជិត​២​ម៉ឺន​នាក់ ​ដើម្បីការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក នា​ពេល​ខាង​មុខ​នេះ ។ លោក​ឧត្តមសេនីយ៍ឯក ឆាយ គឹ​ម​ខឿន អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ឲ្យដឹង​ថា អគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ​បាន​ដាក់​កម្លាំង​ជិត​២​ម៉ឺន​នាក់​នៅ​តាម​គោលដៅ​នានា ដើម្បីធានា​សន្ដិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ ជូន​ប្រជាពលរដ្ឋ​មក​កម្សាន្ត​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ឱ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ ។

លោក​ឧត្តមសេនីយ៍ឯក​បញ្ជាក់​ថា ការ​ប្រើប្រាស់​កម្លាំង​សរុប​ក្នុង​ការ​ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់​នៅ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​នេះ គឺ​ច្រើន​ជាង​ឆ្នាំ​មុន ព្រោះ​ស្រប​ពេល​ជាមួយនឹង​បុណ្យ​ឯករាជ្យ​ជាតិ​ផង​ដែរ ។ លោក​បាន​អំពាវនាវ​ដល់ប្រជាពលរដ្ឋ មក​លេង​កម្សាន្ដ​ក្នុង​ព្រះរាជ​ពិធីបុណ្យអុំទូក​ទាំងអស់​គ្នា ដោយ​កុំ​ជឿ​លើ​ការ​ញុះញ​ង់ និង​បំផុសបំផុល​របស់​ក្រុម​អគតិ​មួយ​ចំនួន ជា​ពិសេស​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ ។

លោក​ឧត្តមសេនីយ៍ឯក ឆាយ គឹ​ម​ខឿន សំណូមពរ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ មានការ​យោគយល់​ចំពោះ​ការ​បិទផ្លូវ​មួយ​ចំនួន និង​ការ​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច ។ ម្យ៉ាងវិញទៀត ប្រជាពលរដ្ឋ​ដែល​មក​លេង​កម្សាន្ដ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​វត្ថុ​ដែល​មាន​តម្លៃ ចៀសវាង​ការ​បាត់បង់ ដោយសារ​ជន​ឆ្លៀតឱកាសមួយ​ចំនួន ។

សូម​បញ្ជាក់​ថា ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក កាលពី​ឆ្នាំ​២០១៨​កន្លង​ទៅ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ដាក់​កម្លាំង​ជាង​១​ម៉ឺន​នាក់ ដើម្បី​ការពារ​សន្តិសុខ​ជូន​ប្រជា​ពលរដ្ឋ​ដែល​មក​កម្សាន្ត ៕

អត្ថបទសរសេរ ដោយ