ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុក្ខ​២​យ៉ាង​ដែល​សត្វលោក​គេច​មិន​បាន

4 ឆ្នាំ មុន

កុំ​ថា​ឡើយ​បុថុជ្ជន សូ​ម្បី​តែ​ព្រះអរហន្ត​ខីណាស្រព​ក៏​គេច​មិន​រួច​អំពី​សេចក្តី​ទុក្ខ​បាន​ឡើយ គឺ​ទុក្ខ​កើត​អំពី​ជរា ព្យាធិ មរណៈ គ្មាន​អ្នក​ណា​ចៀស​ផុត​គេច​រួច​បាន​ឡើយ ។ រឿង​សេចក្តី​ទុក្ខ​នេះ​មិន​មាន​អ្នក​ណា​ប្រាថ្នា​ឡើយ ប៉ុន្តែ​គ្រប់​គ្នា​មិន​អាច​ចៀស​ផុត​គេច​រួច​បាន​គឹ​រមែង​មានទុក្ខ​ជាប់​តាម មានទុក្ខ​ខ្លាំង…

កុំ​ថា​ឡើយ​បុថុជ្ជន សូ​ម្បី​តែ​ព្រះអរហន្ត​ខីណាស្រព​ក៏​គេច​មិន​រួច​អំពី​សេចក្តី​ទុក្ខ​បាន​ឡើយ គឺ​ទុក្ខ​កើត​អំពី​ជរា ព្យាធិ មរណៈ គ្មាន​អ្នក​ណា​ចៀស​ផុត​គេច​រួច​បាន​ឡើយ ។ រឿង​សេចក្តី​ទុក្ខ​នេះ​មិន​មាន​អ្នក​ណា​ប្រាថ្នា​ឡើយ ប៉ុន្តែ​គ្រប់​គ្នា​មិន​អាច​ចៀស​ផុត​គេច​រួច​បាន​គឹ​រមែង​មានទុក្ខ​ជាប់​តាម មានទុក្ខ​ខ្លាំង ឬ​ទុក្ខ​តិច​រមែង​កើត​មាន​ជា​ធម្មតា ។

បើ​និយាយ​តាម​ផ្លូវ​សាសនា​បណ្តា​ទុក្ខ​ទាំងអស់​រួម​មាន​ត្រឹមតែ​ពីរ​ប៉ុណ្ណោះ​គឺ ទុក្ខ​ផ្លូវ​កាយ និង​ទុក្ខ​ផ្លូវចិត្ត ។ ទុក្ខ​ផ្លូវ​កាយ​រម្ងាប់​បាន​ដោយ​អាហារ គ្រឿង​ស្លៀកពាក់ ទី​នៅ​អាស្រ័យ និង​ថ្នាំកែរោគ ឯ​ទុក្ខ​ផ្លូវចិត្ត​វិញ​ត្រូវ​រក្សា​ដោយ​ព្រះធម៌​ជាទី​ពឹង​អាស្រ័យ ។

ព្រះធម៌​ជា​ថ្នាំកែរោគ​ផ្លូវចិត្ត ជា​ថ្នាំ​ជំនួយ​ឲ្យ​ចិត្ត​មាន​កម្លាំង មាន​សុខភាព​ល្អ និង​ជាទី​ពឹង​ផ្លូវចិត្ត ចំណែក​រោគ​ផ្លូវ​កាយ​មាន​អាហារ មាន​ថ្នាំ​មក​បរិភោគ​ថែរក្សា ក៏​នឹង​ស្ងប់រម្ងាប់​តាម​ផ្លូវ​កាយ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ