អាត្មាសុំហាម !


​ក្រុម​មេ​បក្ស​ប្រឆាំង​…​ក្បាល​ក្រុម​ដឹកនាំ​ដោយ​លោក សម រ​ង្សុ​ី នៅ​តែ​ប្រកាស​ថា​..​នឹង​មក​ដល់​ទឹកដី​កំណើត​ថ្ងៃ​៩ វិច្ឆិកា អត់​មាន​កែប្រែ ទេ​…​ស្បថ​មុខ​មេខ្លោង​រួច​ហើយ ។

មេ​បក្ស​ប្រឆាំង​ដែល​មានទោស​ជាប់​ខ្លួន​…​នៅ​តែ​ប្រកាស​ថា​…​ការ​ធ្វើ​មាតុភូមិនិវត្តន៍​នេះ​…​ដើម្បី​ផ្លាស់​ប្តូរ​របប​ដឹកនាំ​តេ​ជោ​សែន​ទាំងមូល​…​ហើយ​ខ្លួនឯង​ជា​អ្នកទោស​ឡើង​ធ្វើ​នាយក​រដ្ឋមន្ត្រី​ម្តង​ឱ្យ​ស្គាល់​រសជាតិ​ប្រចាំ​ត្រកូល ។

សំដី​ប្រកាស​របស់​លោក សម រ​ង្សុ​ី និង​ក្រុម​របស់​គាត់​…​នៅ​តែ​បញ្ជាក់ច្បាស់​ណាស់​ថា​…​យក​ថ្ងៃ​៩ វិច្ឆិកា ជា​ថ្ងៃ​ធ្វើ​«​រដ្ឋប្រហារ​»…​ជា​ថ្ងៃ​ប្រមូលអ្នកគាំទ្រ​ឱ្យ​បះបោរ​ធ្វើ​«​បដិវត្តន៍​ពណ៌​»​ដូរ​របប​គ្រប់គ្រង​ទាំងមូល ។

ទស្សនៈ​មហាជន​នៅ​ក្នុង​ប្រទេស…​យល់​ឃើញ​យ៉ាង​ពិតប្រាកដ​ថា​…​វា​គ្រាន់តែ​ជា​ការ​«​យល់សប្តិ​»របស់​ក្រុម​ក្បត់ជាតិ ដែល​«​រត់ចោលស្រុក​» តែ​ប៉ុណ្ណោះ​…​អាត្មា​សុំ​ហាម​…​ហាម​ហើយ​ហាម​ទៀត «​កុំមក​»…
ចំណែក​អ្នក​ភ្នំពេញ​…​ស្ងប់ស្ងាត់​ល្អ​ណាស់​…​អត់​មាន​អ្នក​ណា​ភ្ញាក់ផ្អើល​រឿង​សម រ​ង្សុ​ី ទេ ។

ទស្សនៈ​មហាជន​ដដែល​យល់​ឃើញ​ថា​…​សម័យ​តេ​ជោ​សែន​ជា​សម័យ​សន្តិភាព​ពេញ​បរិបូរ​ណ៌​… ជា​សម័យ​រីក​ចម្រើន​និង​កំពុង​អភិវឌ្ឍ​…​សេចក្តីសុខ​សាន្ត​មាន​ទូ​ទាំង​ប្រទេស​…​រដ្ឋអំណាច​មាន​ពេញ​ក្នុង​ដៃ​អ្នកដឹកនាំ​គ្រប់​ជាន់ថ្នាក់​…​មិន​ល្ងង់​ដល់​ថ្នាក់​ឱ្យ​ក្រុម​រត់ចោលស្រុក​…​មក​អុកឡុក​បង្កចលាចល​… មក​ដណ្តើម​យក​អំណាច​បាន​ដូច​បកចេក ដែល​លោករ​ង្សុ​ី​…​កំពុង​ដេក​ស្រមៃ​នេះ​បានជា​ដាច់ខាត​…​គួរ​លះបង់​ភាព​ភ្លីភ្លើ​នេះ​ចោល​ទៅ​…​បើ​លះបង់​បាន ។

ក្រុម​អ្នក​សង្កេតការណ៍​នៅ​តែ​យល់​ថា​…​ថ្ងៃ​៩​វិច្ឆិកា ប្រ​សិន​មាន​វត្តមាន សម រ​ង្សុ​ី ចូល​ស្រុក​តាម​ព្រំដែន​បាន​មែន​…​ដូច​ឈាម​ស្រែក​ស្បែក​ដាច​…​មិន​ខុស​ពី​សុខ​ៗ​ចូល​មក​«​ទទួលទោស​»​នោះ​ឡើយ ។ ចំណែក​អ្នក​ណា​ដែល​ហែហមមក​ជាមួយ​…​នឹង​ត្រូវ​«​ច្រាន​ទ្រូងចេញ​»​វា​ចប់​ទៅ​ហើយ​…​ប៉ុន្តែ​បើ​រឹងទទឹង ល្ងីល្ងើ​ទៀត​…​ប្រាកដជា​«​ពកថ្ងាស​»​មិន​ខាន​…​ព្រោះ​ការ​ប៉ុនប៉ង​«​ធ្វើ​រដ្ឋប្រហារ​»​ចេញ​មុខ​បែប​នេះ​…​អាយុ​មិន​វែង​ទេ​…​ប្រាកដជា​អាយុ​ខ្លី ។

បង្ហាញ​ទស្សនៈ​ដោយ​ត្រង់​ៗ​បែបនេះ​ហើយ​…​បើ​នៅ​តែ​«​មានះ​»ទៀត​…​កុំ​ស្តាយក្រោយ​ថា​…​អាត្មាដឹង​ហើយ​…​ឮ​ហើយ​…​ម៉េច​មិន​ជួយប្រាប់​ញោម​ផង​…​ហេ ! ហេ !

Facebook Google Twitter Email

បរិយាយថ្ងៃនេះ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ