ពិតជាមិនធម្មតាមែន ! ហាងឆេងអត្រាប្តូរប្រាក់ថ្ងៃនេះលុយដុងវៀតណាម និងលុយគីបឡាវមានកម្លាំងខ្លាំងដដែលទប់ទល់លុយដុល្លារអាមេរិក ខណៈលុយរៀលខ្មែរ និងលុយបាតថៃខ្សោយបន្តិច បើធៀបថ្ងៃម្សិលមិញ ។
ធនាគារ អេស៊ីលីដា ភីអិលស៊ីឲ្យដឹងថា កាលពីថ្ងៃទី៦ ខែវិច្ឆិកា គឺ១ដុល្លារអាមេរិកមានអត្រាទិញ ២៣.១០០,០០ ដុង អត្រាលក់ចេញ ២៣.៦០០,០០ ដុង ខណៈ១ដុល្លារអាមេរិកមានអត្រាទិញចូល ៨.៧១៧,០០ គីប និងលក់ចេញ១០.៣៦៧,០០ គីបដែលអត្រាលុយវៀតណាម និងឡាវ គឺដូចម្សិលមិញ ។
សម្រាប់លុយរៀល គឺ១ដុល្លារអាមេរិកមានអត្រាទិញ ៤.០៧៣,០០រៀល អត្រាលក់ ៤.០៨៨,០០ រៀលដែលអត្រាម្សិលមិញ គឺ១ដុល្លារអាមេរិកទិញចូល ៤.០៧២,០០រៀល អត្រាលក់ ៤.០៨៧,០០ រៀលឯណោះ ។
ចំណែកអត្រាលុយបាតថៃធៀបនឹងដុល្លារអាមេរិកគឺ ១ ដុល្លារអាមេរិកទិញចូល ៣០,០៩២២ បាតនិងអត្រាលក់ចេញ ៣០,៣៦០៩ បាតដែលម្សិលមិញ១ដុល្លារអាមេរិកទិញចូល ៣០,០៤០៥ បាត និងអត្រាលក់ចេញ ៣០,៣០៨៣បាត ៕ (អត្ថបទសហការ) កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ