ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Jeep ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការ​ផលិត​រថយន្ត Hybrid

4 ឆ្នាំ មុន

ក្រុមហ៊ុន Fiat Chrysler បាន​បង្ហាញ​ផែនការ​ដើម្បី​បញ្ចូល​យានយន្ត​ដែល​មាន​ប្រព័ន្ធ​អគ្គិសនី​កាន់តែ​ច្រើន​ទៅ​ក្នុង​ត្រកូល​របស់​ខ្លួន​។ ជាក់ស្ដែង​ក្រុមហ៊ុន​ផលិត​រថយន្ត​អ៊ី​តា​លី – អា​មេ​រិ​កាំ​ង (​បច្ចុប្បន្ន​បារាំង​) និយាយ​ថា ខ្លួន​នឹង​មាន​ម៉ូ​ឌែ​ល…

ក្រុមហ៊ុន Fiat Chrysler បាន​បង្ហាញ​ផែនការ​ដើម្បី​បញ្ចូល​យានយន្ត​ដែល​មាន​ប្រព័ន្ធ​អគ្គិសនី​កាន់តែ​ច្រើន​ទៅ​ក្នុង​ត្រកូល​របស់​ខ្លួន​។ ជាក់ស្ដែង​ក្រុមហ៊ុន​ផលិត​រថយន្ត​អ៊ី​តា​លី – អា​មេ​រិ​កាំ​ង (​បច្ចុប្បន្ន​បារាំង​) និយាយ​ថា ខ្លួន​នឹង​មាន​ម៉ូ​ឌែ​ល Hybrid ចំនួន​៣០​គ្រឿង​នៅ​ឆ្នាំ​២០២២​។ ផ្នែក​ខ្លះ​នៃ​ផែនការ​នេះ​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​ជាមួយ​រោងចក្រ​ផលិត​ផលិត​អា​គុយ​ថ្មី​មួយ​នៅ​ប្រទេស​អ៊ី​តា​លី ដែល​នឹង​ផ្គត់ផ្គង់​អា​គុយ​សម្រាប់ រថយន្ត​ស្ព័​រ Maserati និង Fiat 500 ជំនាន់​ថ្មី​។

យានយន្ត​អគ្គិសនី​មួយ​ចំនួន​ខាងលើ នឹង​មានមុខ​នៅ​ក្នុង​ត្រកូល Jeep ក្រោយ​ពី​ក្រុមហ៊ុន​នេះ​បាន​វិនិយោគ​ទឹកប្រាក់​ចំនួន ១៨,៥​ពាន់​លាន​ដុល្លារ ដើម្បី​ផលិត​រថយន្ត Hybrid Plug-in និង រថយន្ត​អគ្គិសនី​សុទ្ធ​។ ផ្នែក​ដំបូង​នៃ​ការ​វិនិយោគ​ដ៏​ធំ​នេះ ដែល​ជា​រោងចក្រ​ផលិត​នៅ​ក្រុង Detroit រដ្ឋ​មី​ឈី​ហ្គែ​ន ទើបតែ​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​។

លោក Mark Stewart ប្រធាន​ផ្នែក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន FCA នៅ​អា​មេ​រិ​ក​ខាងជើង បាន​មាន​ប្រសាសន៍​ថា​៖«​បន្ទាប់​ពី​ការ​ពិភាក្សា​ជា​សាធារណៈ​និង​ឯកជន​ជា​ច្រើន​ជាមួយ​ប្រជាជន ជា​ពិសេស​អ្នក​ដែល​នៅ​ជិត​ទីតាំង​នេះ យើង​មាន​មោទនភាព​ក្នុង​ការ​ចែករំលែក​ផែនការ​បរិស្ថាន​របស់​យើង​និង​អនាគត​នៃ​ការ​ផលិត​រថយន្ត​នៅ Detroit»​។

រោងចក្រ​នេះ​នឹង​ស្ថិត​នៅ​ខាងកើត​នៃ​ក្រុង Detroit ដោយ​នាំ​មក​នូវ​ការងារ​ថ្មី​ចំនួន ៤៩៥០ សម្រាប់​ប្រជាជន​នៅ​ក្នុង​ក្រុង​។ FCA ក៏​បាន​និយាយ​ផង​ដែរ​ថា រោងចក្រ​នេះ​នឹង​ក្លាយជា​ផ្នែក​មួយ​នៃ​ប្រតិបត្តិការ​ផលិតកម្ម​ប្រកបដោយ​ប្រសិទ្ធភាព​និង​និរន្តរភាព​បំផុត នៅ​អា​មេ​រិ​ក​ខាងជើង​។ នៅ​ពេល​ដែល​រោងចក្រ​នេះ​ដំណើរការ វា​នឹង​ផលិត​រថយន្ត Jeep ពីរ​ម៉ូ​ដែល ដែល​មាន​ម៉ាស៊ីន​ប្រើ​អគ្គិសនី​។

តាម​ព័ត៌មាន​ក្រៅផ្លូវការ គេ​នឹង​ផលិត Jeep Wrangler ប្រភេទ Hybrid ខណៈ​ដែល​រថយន្ត​ម៉ូ​ដែល​មួយទៀត​នោះ​មិន​ទាន់​ត្រូវ​បាន​គេ​ដឹង​នៅឡើយ​។ ជាមួយ​គ្នា​នេះ​ដែរ Jeep នឹង​ផលិត​រថយន្ត Jeep Grand Cherokee ជំនាន់​ថ្មី ដែល​មាន​កៅអី​៣​ជួរ ប្រភេទ SUV ខ្នាត​ធំ​។ គេ​នឹង​ដាក់​ឈ្មោះ​ថា Grand Wagoneer ៕

ប្រភព ៖ carbuzz ,​កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ