ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ទិញ​ឃ្មុំ​ធម្មជាតិ​ទាំង​បង្គង​និង​ទឹក​…​តើ​មាន​លក់​នៅ​ទីណា?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឃ្មុំ​ធម្មជាតិ ​នៅ​តែ​មាន​លក់​ជា​រៀងរាល់ថ្ងៃ​ទាំង​បង្គង​ៗ ដែល​មើលទៅ​គួរ​ឲ្យ​ចង់​ទិញ​នៅ​ពេល​ធ្វើ​ដំណើរ​ជួប​ប្រទះ​ឃើញ​ដាក់​លក់ ។ ជាក់ស្តែង ​ឃ្មុំ​ទាំង​បង្គង និង​ទឹកឃ្មុំ​ច្រក​ដប​បាន​ដាក់​លក់​តាម​ផ្លូវជាតិ​លេខ​២១ហូរហែ បើ​យើង​ធ្វើ​ដំណើរ​ចុះ​ពី​រាជធានី​ភ្នំពេញ​ប្រមាណ​ជាង​១០​គីឡូម៉ែត្រ​នោះ​ហួស​ក្រុង​តា​ខ្មៅ​បន្តិច…

រាជធានី​ភ្នំពេញ ៖ ឃ្មុំ​ធម្មជាតិ ​នៅ​តែ​មាន​លក់​ជា​រៀងរាល់ថ្ងៃ​ទាំង​បង្គង​ៗ ដែល​មើលទៅ​គួរ​ឲ្យ​ចង់​ទិញ​នៅ​ពេល​ធ្វើ​ដំណើរ​ជួប​ប្រទះ​ឃើញ​ដាក់​លក់ ។ ជាក់ស្តែង ​ឃ្មុំ​ទាំង​បង្គង និង​ទឹកឃ្មុំ​ច្រក​ដប​បាន​ដាក់​លក់​តាម​ផ្លូវជាតិ​លេខ​២១ហូរហែ បើ​យើង​ធ្វើ​ដំណើរ​ចុះ​ពី​រាជធានី​ភ្នំពេញ​ប្រមាណ​ជាង​១០​គីឡូម៉ែត្រ​នោះ​ហួស​ក្រុង​តា​ខ្មៅ​បន្តិច យើង​នឹង​ឃើញ​កន្លែង​ដាក់​លក់​ឃ្មុំ​ធម្មជាតិ​ហើយ ។

អ្នកលក់​ឃ្មុំ​និង​ទឹកឃ្មុំ​ស្ថិត​ក្នុងភូមិ​ព្រែក​ខ្សៀវ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា ឃ្មុំ​ដែល​ដាក់​លក់​នេះ គឺ​បាន​មក​ពី​អ្នក​ភូមិ​ដើរ​ស្វែងរក​យក​មក​លក់​ឲ្យ​ក្នុង​តម្លៃ​ផ្សេង​ៗ​គ្នា ។ បុរស​ម្នាក់​ថា ឃ្មុំ​ដែល​លក់​ទាំង​បង្គង​នេះ​ត្រូវ​អ្នក​ភូមិ​ស្វែងរក​នៅ​តាម​ព្រែក​នានា នៅ​ក្នុង​ឃុំ​ស្រុក រហូត​ដល់ ឆ្លង​ស្រុក​ក៏​មាន​ដូច​ជា​នៅ​តាម​ព្រែក តាម​បឹង ដែល​ពូក​គាត់​មាន​ជំនាញ​ក្នុង​ការ​ស្វែងរក ។ ក្នុង​មួយ​ថ្ងៃ​ៗ​អ្នក​ភូមិ​បាន​ដើរ​រក​ពេល​ខ្លះ​ដល់​ស្រុក​លើក ដែក ដែល​មាន​ចម្ងាយ​គួរសម ហើយ​យក​មក​លក់​ឲ្យ​ក្នុង​តម្លៃ​ផ្សេង​ៗ​គ្នា​ទៅ​តាម​ទំហំ​ឃ្មុំ ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ឃ្មុំ​ដែល​គេ​រកបាន​យក​មក​លក់​មាន​ច្រើន​ប្រភេទ ដូច​ជា​ឃ្មុំខ្យង ឃ្មុំផ្លិត​ឃ្មុំ ត្រជៀកដំរី​ជាដើម ។ ឃ្មុំខ្យង​មាន​តម្លៃ​ធូរ​ថ្លៃ​ជាងគេ​ព្រោះ​វា​មាន​ទំហំ​តូច ជាង​ឃ្មុំ​ផ្សេង​ទៀត ។ អ្នកលក់​ដដែល​បាន​ឲ្យ​ដឹង​ថា​ឃ្មុំ​ដែល​លក់​ទាំង​បង្គង មាន​តម្លៃ​ចាប់ពី​១​ម៉ឺន​រៀល រហូត​ដល់​ជិត​១០​ម៉ឺន​រៀល​ក៏​មាន ដោយ​តម្លៃ​នេះ​ទៅ​តាម​ទំហំ​ឃ្មុំ ។ ព្រោះថា​គាត់​បាន ទិញ​ពី​អ្នករក​មក ក៏​គិត​តាម​ទំហំ​ឃ្មុំ​ដែរ ។

ចំណែក​ទឹកឃ្មុំ​សុទ្ធ​(​ឃ្មុំផ្លិត​)១​លី​ត្រ តម្លៃ​១០​ម៉ឺន​រៀល ។ ប្រភព​បាន​បន្ត​ថា​អ្នករក​ឃ្មុំ​គេ​ជំនាញ​ក្នុង​ការ​ស្វែងរក​ដោយ​ដឹង​ពី​កន្លែង​ដែល​ឃ្មុំ​ទុំ​នៅ ដូច​ជា​ព្រៃ​នៅ​តាម​មាត់បឹង ព្រៃរនាម ព្រៃ​ដែល​នៅ​កន្លែង​ស្ងាត់​ជាដើម ។ ពួក​គេ​ស្វែងរក ដោយ មិន​បាន​សម្លាប់​មេ​ឃ្មុំ​នោះ​ទេ ។ អ្នករក​ឃ្មុំ​ថា​នៅ​ពេល​ចូល​ទៅ​យក​គេ​មិន​ប្រើ​ភ្លើង​ដុត​ទេ ដោយ​ទុក​ឲ្យ​មេ​វា​បង្ក​បង្កើតកូន ឬ​បង្កាត់​បង្គង​លើក​ក្រោយ​ទៀត ។

ប្រភព​ដដែល បាន​ឲ្យ​ដឹង​ទៀត​ថា​ឃ្មុំ​ដែល​ដាក់​លក់​នេះ​គឺជា​ឃ្មុំ​ធម្មជាតិ​ពិត​ៗ ព្រោះថា អ្នក​ភូមិ​ដែល​យក​មក​លក់​សុទ្ធតែ​ជា​អ្នក​ស្គាល់គ្នា ហើយ​ពួក​គេ​បាន​ចេញ​ទៅ​រក​តាំងពី​ព្រលឹម​ស្រាង​ៗ រហូត​ដល់​ពេល​ថ្ងៃ ឬ​ល្ងាច​បន្តិច​បាន​យក​ឃ្មុំ​មក​លក់​ឲ្យ ដោយ​អ្នកខ្លះ​បាន​៣​ឬ​៤​ឬ​៦​បង្គង​មក​លក់​ឲ្យ ហើយ​ថ្ងៃ​ខ្លះ​ក៏​បាន​តិច​ជាង​នេះ​ក៏​មាន​ដែរ ។ អ្នកលក់​ដដែល​ក៏​បាន​ឲ្យ​ដឹង​ថា​អ្នករក​ឃ្មុំ​ក៏​មាន​រដូវ​វា​រក​ដែរ ព្រោះថា​នៅ​ពេល​មេឃ​ភ្លៀង ឬ​រដូវភ្លៀង​ពួក​គេ​មិន​អាច​រកបាន​នោះ​ទេ ។ អ្នករក​ឃ្មុំ​បាន​ចាប់​រក​ពី​រដូវប្រាំង ឬ​អាច​ថា​ខែ​ណា​ដែល​គ្មាន​ភ្លៀង រហូត​ដល់​រដូវ​ចូល​ឆ្នាំ (​ខែមេសា​) ។

លោក​បន្ថែម​ថា អ្នក​ភូមិ​ខ្លះ​បាន​យករ​បរក​ឃ្មុំ​លក់​ជា​ប្រចាំ​ក៏​មាន ហើយ​អ្នកខ្លះ​ក៏​ប្រកប​របរ​ផ្សេង​ៗ ពេល​រដូវ​រក​ឃ្មុំ​មិន​បាន​ក៏​មាន​ព្រោះ​ពួក​គេ​មានមុខ​រប​ផ្សេង​ទៀត​ដូច​ជា​នេសាទ ឬ​ធ្វើ​កម្មករ​សំណង់​ជាដើម ។
ចំពោះ​ការ​លក់​ឃ្មុំ​វិញ​លោក​បាន​ឲ្យ​ដឹង​ថា ក្នុង​មួយ​ថ្ងៃ​លក់ដាច់​មិន​ទៀងទេ​ពេល​ខ្លះ​បាន​ច្រើន ពេល​ខ្លះ​បាន​តិច​ដោយ​មិន​បាន​បញ្ជាក់​ចំនួន​បាន​ច្បាស់លាស់​នោះ​ទេ ដោយសារ​ប្រាក់​ដែល​លក់​បាន​នោះ​ត្រូវ​ប​ង្ចិ​ល​ទៅ​ឲ្យ​អ្នក​យក​ឃ្មុំ​មក​លក់​វិញ ។

លោក​ថា​ពេល​លក់ដាច់ ច្រើន​តែ​អ្នក​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ចុះ​ទៅ​លេង​ស្រុក ពិសេស​នោះ​ក្រុម​តារា​កំប្លែង​ដូច​ជា​នាយ​កុយ ចុះ​មក​ទិញ​ម្តង​ៗច្រើន​បង្គង ។ ចំណែក​ស្ត្រី​ម្នាក់​ដែល​លក់​ឃ្មុំ​នៅ ក្បែរ​គ្នា​ក៏​បាន​ឲ្យ​ដឹង​ថា ប្អូន​ស្រី​ក៏​លក់​ឃ្មុំ​មិន​ទៀងដែរ ព្រោះថា​ពេល​ខ្លះ​ដាច់ ហើយ​ពេល​ខ្លះ​ក៏​មិនសូវដាច់ ហើយ​ឃ្មុំ​ត្រូវ​លក់ តម្លៃ​ផ្សេង​គ្នា​ទៅ​តាម​ទំហំ ដោយ​ចាប់ពី​២​ម៉ឺន​៥​ពាន់​រៀល​ទៅ​ក៏​មាន​ដែរ ។ នាង​ថា​ឃ្មុំ​ដែល​ដាក់​លក់​នោះ​ត្រូវ​គេ​រក​នៅ​តាម​ព្រែក​នៅ​ឆ្ងាយ​ពី​ភូមិ​ដោយ​អ្នកខ្លះ​បាន​២ ឬ​៣​បង្គង​យក​មក​លក់​ឲ្យ ៕ ​

អត្ថបទសរសេរ ដោយ