ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកសវនាការ​លើក​ទី​៣​សាកសួរ​១៣​នាក់​…​​​លើសំណុំ​រឿង​គ្រឿងញៀ.នក្លិប​​«​រ៉ក់​»

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សំណុំរឿង​ជួញដូរ រក្សា​ទុក និងចែកចាយគឿ​ង​ញៀន​នៅ​ក្លិបកម្សាន្ត​រ៉ុ​ក បាន​ឈាន​ដល់​ដំណាក់កាល​ទី​៣ កាលពី​ព្រឹក​ថ្ងៃ​ទី​៥ វិច្ឆិកា ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​លើកយក​មក​បើក​សវ​នាការ…

រាជធានីភ្នំពេញ ៖ សំណុំរឿង​ជួញដូរ រក្សា​ទុក និងចែកចាយគឿ​ង​ញៀន​នៅ​ក្លិបកម្សាន្ត​រ៉ុ​ក បាន​ឈាន​ដល់​ដំណាក់កាល​ទី​៣ កាលពី​ព្រឹក​ថ្ងៃ​ទី​៥ វិច្ឆិកា ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​លើកយក​មក​បើក​សវ​នាការ និង​បាន​សាកសួរ​ដេញដោល​លើ​ជនជាប់ចោទ​រហូត​ដល់​១៣នាក់​ហើយ ក្នុង​ចំណោម​ជនជាប់ចោទ​២៧នាក់ រួម​មាន​ឧកញ៉ា គិត ធាង ម្នាក់​ផង​ដែរ ។ ទោះជា​យ៉ាងណា​ក្តី​ សវនាការ​លើ​សំណុំរឿង​នេះ បាននឹង​បន្ត​លើក​ពេល​ទៅ​ថ្ងៃ​ទី​២០ ​វិច្ឆិកា ខាង​មុខ​ទៀត ហើយ​សវនាការ​នេះ នឹង​នៅ​តែ​ជា​សវនាការ​អសាធារណៈ​ដដែល ។

គួរ​រំលឹក​ថា សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​៣១ ​តុលា នេះ ​បាន​លើកយក​សំណុំរឿង​ជួញដូរ ចែក​ចាយ និងរក្សា​ទុក​គ្រឿងញៀន ​នៅ​ក្លឹ​ប​កម្សាន្ត​រ៉ុ​កនេះ មក​បើក​សវនាការ​ជា​លើក​ទី​២ ដែល​សវនាការ​នោះ​នៅ​តែ​ជា​សវនាការ​អសាធារណៈ​ដដែល ដូច​កាលពី​ព្រឹក ថ្ងៃ​ទី​២២ ​តុលា សំណុំរឿង​នេះ ​ត្រូវ​បាន​លើកយក​មក​ជំនុំជម្រះ​ម្តង​រួច​មក​ហើយ ។

សំណុំរឿង​នេះ ​មាន​ជន​ជាប់​ចោទ​រហូត​ដល់​ជាង​២០​នាក់ រួម​ទាំង​ឧកញ៉ា គិត ធាង ម្នាក់​ផង​ដែរ ពាក់​ព័ន្ធ​សារធាតុ​ញៀន ដែល​សមត្ថកិច្ច​បង្ក្រាប និង​ដកហូត​បាន​ជាង​២១​គីឡូក្រាម​នៅ​ក្លឹ​ប​កម្សាន្ត​រ៉ុ​ក ។ សវនាការ​បាន​នៅ​បន្ត​ធ្វើ​ឡើង​ដោយ​អសាធារណៈ ពោល​គឺ​មិន​គឺ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ មិន​អនុញាតិ​ឲ្យ​អ្នក​សារព័ត៌មាន ឬ​មហាជន​បាន​ចូល​ស្តាប់​ក្នុង​ការ​សាកសួរ​ដេញដោល​លើ​ជនជាប់ចោទ​នោះ​ឡើយ ។

បានជា​ប្រធាន​ក្រុមប្រឹក្សា​មិន​អនុញ្ញាតិ​ឲ្យ​សាធារណៈជន​ចូល​ស្តាប់ ដោយ​មាន​ជន​ជាប់​ម្នាក់​ជា​អនីតិជន ដែល​ច្បាប់​ថ្មី​តម្រូវ​រាល់ពេល​សវនាការ កាលណា​បើ​មាន​ជនជាប់ចោទ​ជា​អនីតិជន ហើយ ដាច់ខាត​មិន​ឲ្យ​បើក​សវនាការ​ជា​សាធារណៈ​ទេ ។ សវនាការ​លើក​ទី​២​នេះ​បាន​សាកសួរ​ជនជាប់ចោទ​អស់​រយៈពេល​ជា​ច្រើន​ម៉ោង រហូត​ពេញ​មួយ​ព្រឹក​ទើបបាន​សម្រាក ហើយ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​លើក​ពេល​សវនាការ​បន្ត​ទៅ​ថ្ងៃ​ទី​៥ ខែ​វិ​ច្ឆឹ​កា ខាង​មុង​នេះ​ទៀត ។

សូម​រំលឹក​ថា កាលពី​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​១ និង​៣០ នាទី​រំលង អា​ធ្រា​ត្រ ដឹកនាំ​បញ្ជា​ផ្ទាល់​លោក ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក្រោម​ការ​សម្របសម្រួល​ពី​លោក លី សុ​ផា​ណា ព្រះ​រា​ជ្ញា​រង នៃ អយ្យការ​អម​សាលាដំបូង​រាជធានី ភ្នំពេញ ដែល​មាន​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ចំការ មន និង​កម្លាំង​អន្តរាគមន៍​ពិសេស​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ បាន​បង្ក្រាប​ក្នុង​បទល្មើស​ជាក់​សែ្ត​ង​នៅ​ទីតាំង​មជ្ឈមណ្ឌល​កំសាន្ត​រ៉ក តាម​បណ្តោយ​មហាវិថី​ព្រះ​មុន្នី​វង្ស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​ចែកចាយ ជួញដូរ ប្រើប្រាស់ សំរួល និង ចាត់ចែង​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។

កិច្ច​ប្រតិបត្តិការ​បង្ក្រាប​នោះ ​កម្លាំង​ចម្រុះ​បាន​ត្រួតពិនិត្យ​ទីតាំង​ខាងលើ​ចំនួន​១៥បន្ទប់ រក​ឃើញនឹង​ឃាត់ខ្លួន​មនុស្ស​ចំនួន​៣១១ នាក់ ( ប្រុស​២៥៦​នាក់​ស្រី​៥៥​នាក់ ) នឹង​ចាប់​យក​វត្ថុ​តាង​សារធាតុ​ញៀន ថ្នាំ​គ្រាប់​អិ​ច​ស្តា​ស៊ី គ្រវី​១២ គីឡូក្រាម ២១៩.២៦ ក្រាម កេ​តា​មីន (Ketamine) ៨ គីឡូក្រាម ៩៣៥.០៦ ក្រាម​.​ថ្នាំបន្សាប (Nimetazepam)៣០៥.១០​ក្រាម​.​មេ​តំ​ហ្វេ​តា​មីន (ICE)១.៦ ក្រាម​.​ហេ​រ៉ូ អ៊ី​ន (Heroine) ០.៦១​ក្រាម​.​សរុប​សារធាតុ ញៀន​ទម្ងន់ ២១ គីឡូក្រាម ៤៦១.៦៣ ក្រាម​.​កញ្ឆា ក្រៀម ទម្ងន់ ៦៦,៤៣ ក្រាម​.​ធ្វើ តេ ស្តិ៍ បឋម​មិន​ច្បាស់លាស់​ទម្ងន់ ១៥,១៤​គីឡូក្រាម ( សង្ស័យ ធាតុគីមី ) សំបក​វេច​ខ្ចប់ ( សំបក កែវ ចំនួន ២៤៧,​សំបក​កេស និង​ថង់​ផ្លា​ស្ទីក​មួយ​ចំនួន ) ទម្ងន់ ប្រហែល​១២​គីឡូក្រាម សរុប​រួម​ទម្ងន់​៤៩,៤៤ គីឡូក្រាម ។

ប៉ុន្តែ​លទ្ធ​ផលធ្វើតេស្ត​ជាក់ស្តែង​សារធាតុ​សុទ្ធ​មាន​ទម្ងន់​តែ​ជាង​២១ គីឡូក្រាម​ទេ ។ ហើយ​មនុស្ស​ជាង​៣០០​​នាក់​ ក៏​ត្រូវ​បាន​ដោះ​លែង​ទៅ​វិញ​អស់​ដែរ នៅ​សល់​តែ​អ្នក​ពាក់​ពន្ធ​ចំនួន​១៧ នាក់ សមត្ត​កិច្ច​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​មានការ​ឃុំខ្លួន​បណ្តោះអាសន្ន​ចាប់ពី​ពេល​នោះ​មក ។ ក្រោយ​ពេល​ឃុំខ្លួន​មនុស្ស​១៧ នាក់​ហើយ​តុលាការ​ក៏​នៅ​មាន​ចេញ​ដីកា​ចាប់​បន្តបន្ទាប់​ទៀត ក្នុង​នោះ​មាន មេការ មេ​សន្តិសុខ នឹង​ចាប់ខ្លួន​លោក​ឧកញ៉ា គិត ធាង ដែល​ជា​ម្ចាស់​ទីតាំង​ក្លឹ​ប​កម្សាន្ត​រ៉ុ​ក​នោះ ដាក់​ពន្ធនាគារ​រហូត​ដល់​សព្វ​ថ្ងៃនេះ​ផង​ដែរ ។

ដូច្នេះ​សំណុំរឿង​នេះ​ ក៏​មាន​លោក​ឧកញ៉ា គិត ធាង ដែល​ជា​ជន​ត្រូវ​ចោទ​ដែរ ប៉ុន្តែ​នៅ​ពេល​សវនាការ​នា​ព្រឹក​ថ្ងៃ​ទី​២២ ខែតុលា និង​ថ្ងៃ​ទី​៣១ ខែតុលា នេះ ឧកញ៉ា គិត ធាង មិន​បាន​មក​ចូលរួម​ទេ ដោយ​មេធាវី​ការពារ​ក្តី បាន​ដាក់​ពាក្យសុំ​ប្រធាន​ក្រុមប្រឹក្សា​ជំ​ជម្រះ​ប្រាប់​ពី​អា​ការៈកូន​ក្តី​មាន​ជំងឺ​សុខភាព​មិនល្អ កំពុង​សម្រាក​នៅ​ក្នុង​មន្ទី​ពេទ្យ មិន​អាច​ចូល​ស្តាប់​សវនាការ​បាន ៕

អត្ថបទសរសេរ ដោយ