ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​បើក​សន្និសីទ​អគ្គ​ព្រះរាជអាជ្ញា​អាស៊ាន​-​ចិន​លើក​ទី​១២

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តសៀមរាប ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បើក​សន្និសីទ​អគ្គ​ព្រះរាជអាជ្ញា​អាស៊ាន​-​ចិន លើក​ទី​១២ ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃ​ទី​០៦ វិច្ឆិកា…

ខេត្តសៀមរាប ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បើក​សន្និសីទ​អគ្គ​ព្រះរាជអាជ្ញា​អាស៊ាន​-​ចិន លើក​ទី​១២ ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃ​ទី​០៦ វិច្ឆិកា ឆ្នាំ​២០១៩ ។

សន្និសីទ​អគ្គ​ព្រះរាជអាជ្ញា​អាស៊ាន​-​ចិន លើក​ទី​១២ នឹង​ត្រូវធ្វើ​ឡើង​ក្រោម​ប្រធានបទ «​តួនាទី​ព្រះរាជអាជ្ញា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​ក្នុង​តំបន់​» ។ សន្និសីទ​អគ្គ​ព្រះរាជអាជ្ញា​អាស៊ាន​-​ចិន លើក​ទី​១២ មាន​រយៈពេល​ប្រមាណ​ពីរ​ថ្ងៃនេះ​នឹង​មានការ​អញ្ជើញ​ចូលរួម​ពី​អគ្គ​ព្រះរាជអាជ្ញា អគ្គ​រដ្ឋ​អាជ្ញា ឬ​ប្រធាន​ប្រតិភូ​មក​ពី​បណ្តា​ប្រទេស​នៃ​សមាគម​អាស៊ាន និង​ប្រទេស​ចិន​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ