ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា.ប់​ស្រឡៅ​៣​ដើម…ព្រោះ​​​មាន​ហានិ​ភ័យ​​ដល់​ប្រាសាទព្រះខ័ន

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ​​ក្នុង​គោលបំណង​អភិរក្ស​ប្រាសាទ​ និង​គិតគូរ​ផង​ អំពី​ការ​បញ្ចៀស​ហានិភ័យ​ផ្សេង​ៗ​ដល់​ប្រាង្គ​ប្រាសាទ​និង​មនុស្ស ក្រុមការងារ​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន បាន​ចុះ​កាត់​ដកហូត​ដើមឈើ​ចំនួន​៣​ដើម ​ដែល​មាន​ហានិភ័យ​ខ្ពស់​ចំនួន​៣​ដើម​ស្ថិត​នៅ​បរិវេណ​ខាងក្នុង​នៃ​ប្រាសាទ​ព្រះ​ខ័​ន…

ខេត្តសៀមរាប ៖ ​​ក្នុង​គោលបំណង​អភិរក្ស​ប្រាសាទ​ និង​គិតគូរ​ផង​ អំពី​ការ​បញ្ចៀស​ហានិភ័យ​ផ្សេង​ៗ​
ដល់​ប្រាង្គ​ប្រាសាទ​និង​មនុស្ស ក្រុមការងារ​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន បាន​ចុះ​កាត់​ដកហូត​ដើមឈើ​ចំនួន​៣​ដើម ​ដែល​មាន​ហានិភ័យ​ខ្ពស់​ចំនួន​៣​ដើម​ស្ថិត​នៅ​បរិវេណ​ខាងក្នុង​នៃ​ប្រាសាទ​ព្រះ​ខ័​ន ​។​

មន្ត្រី​បច្ចេកទេស​ចរណ៍​នៃ​នាយកដ្ឋាន​ព្រៃឈើ​របស់​អាជ្ញាធរ​ជាតិ​អប្សរា លោក ហៃ ហូត បានឱ្យ​ដឹង​ថា ដើម​​ឈើ​ដែល​មាន​ហានិភ័យ​ខ្ពស់​នោះ គឺ​ដើម​ស្រឡៅ​ ព្រោះ​ដើម​ស្រឡៅ​ទាំងនេះ​ មាន​កម្ពស់​ខ្ពស់ នៅ​កៀក​ប្រាសាទមាន​សភាព​ទ្រេត​ខ្លាំង ដី​មាន​សភាព​ជ្រាយ អាច​ងាយ​រលំ​ពេល​មាន​ខ្យល់​ខ្លាំង​ម្ដង​ៗ​ ។ ដូច្នេះ​ ដើម្បី​បង្ការ​គ្រោះថ្នាក់​ផ្សេង​ៗ​ជាយថាហេតុ​ទាំង​ប្រាង្គ​ប្រាសាទ​និង​មនុស្ស ក្រុមការងារ​បាន​សុំ​គោលការណ៍​ធ្វើការ​កាត់​ដកហូត​នេះ​តែ​ម្ដង​។

លោក ហៃ ហូត បាន​បញ្ជាក់​ទៀត​ថា ការ​ដកហូត​ដើមឈើ​ទាំង​៣​ដើម​នេះ ​មិនមែន​ជា​ករណី​ងាយស្រួល​នោះ​ទេ ព្រោះ​ក្រុមការងារ​បាន​ចំណាយពេល​ជាង​២​ខែ​ហើយ ដោយ​ត្រូវ​ប្រើ​បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូវ រួម​ទាំង​ការ​តម្លើង​រន្ទា​ឡើង​កាត់​ផង ​៕​​

អត្ថបទសរសេរ ដោយ