ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កុក​.​ស ក្អែកទឹក និង​ស​ទ្ធ​ទុង រាប់​ម៉ឺន​ក្បាល​អាជ្ញាធរ​កំពុង​យកចិត្តទុកដាក់​ការពារ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សត្វ​ស្លាប់​រាប់​ម៉ឺន​ក្បាល​ស្នាក់​នៅ​ចំការ​មួយ​កន្លែង​នៅ​ក្បែរ​ជើងភ្នំ​បន្ទាយ​នាង​រយៈពេល​៣​ទៅ​៤​ខែ​ហើយ​អាជ្ញាធរ​កំពុង​យកចិត្តទុកដាក់​ការពារ​ទុក​ជាក់​នៅ​ល្ងាច​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ ស្ថិត​ភូមិ​ភ្នំ ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូ​រី ។ លោក…

ខេត្តបន្ទាយមានជ័យ ៖ សត្វ​ស្លាប់​រាប់​ម៉ឺន​ក្បាល​ស្នាក់​នៅ​ចំការ​មួយ​កន្លែង​នៅ​ក្បែរ​ជើងភ្នំ​បន្ទាយ​នាង​រយៈពេល​៣​ទៅ​៤​ខែ​ហើយ​អាជ្ញាធរ​កំពុង​យកចិត្តទុកដាក់​ការពារ​ទុក​ជាក់​នៅ​ល្ងាច​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ ស្ថិត​ភូមិ​ភ្នំ ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូ​រី ។

លោក រ័​ត្ន ដា​ស៊ី​ណ​ង់ អភិបាលស្រុក​មង្គល​បូ​រី​បាន​ប្រាប់​ថា សត្វ​ស្លាប​រាប់​ម៉ឺន​ក្បាល​កំពុង​មក​ស្នាក់​លើ​ដើមឈើ​ក្នុង​ចំការ​មួយ​កន្លែង​នៅ​ខាងជើង​ភ្នំ​បន្ទាយ​នាង​ដែល​គេ​ស្គាល់​ថា​ប្រភេទ​សត្វ​កុក​.​ស និង​ក្អែកទឹក សត្វ​ទុង ដែល​ស្នាក់​នៅ​មាន​រយៈពេល​៤​ទៅ​៥​ខែ​មក​ហើយ ។

ក្រោយ​ពេល​សត្វ​ស្លាប់​មក​ស្នាក់​នៅ​លើ​ដើមឈើ​ក្នុង​ចំការ​មួយ​កន្លែង​មាន​រាប់​ម៉ឺន​ក្បាល ហើយ​អាជ្ញាធរ​ស្រុក​មង្គល​បូ​រី​បានអោយ​អាជ្ញាធរ​ឃុំ​រួម​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ឃុំ​បន្ទាយ​នាង​ចុះ​ទៅ​ល្បាត​មើល​ជា​ប្រចាំ​ហើយ​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​មិន​ត្រូវ​ទៅ​បោ​បាញ់​រឺ​ចាប់​សត្វ​ដែល​កំពុង​ស្នាក់​នៅ​ក្នុង​ចំការ​នោះ​ឡើយ​ហើយ​សុំ​អោយ​ចូលរួម​ថែរក្សា​ការពារ​សត្វ​ទុក​ដើម្បី​អោយ​ប្រជាពលរដ្ឋ​បាន​ទៅ​មើល​អាច​ថា​ក្លាយជា​កន្លែង​ភ្ញៀវ​ទៅ​មើល​សត្វ​ចូល​ទ្រនំ​យំ​ខ្ញៀវខ្ញារ​កោង​រំពង​នៅ​ពេល​ថ្ងៃ​រាប​លិច ។

លោក រ័​ត្ន ដា​ស៊ី​ណ​ង់ បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ត្រូវ​ចូលរួម​ថែរក្សា​ការពារ​សត្វ​ស្លាប​ទុក​អាច​ភ្ញៀវ​មក​មើល​ជាក់ស្តែង​រាល់​ថ្ងៃនេះ​ឃើញ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ជិតខាង​មក​មើល​នៅ​វេលា​ម៉ោង​៥​ទៅ​ម៉ោង​៦​ល្ងាច​នៅ​ពេល​ថ្ងៃ​រាប​លិច​ឃើញ​ហ្វូង​សត្វ​ស្លាប​ជា​ច្រើន​បាន​ហើរ​មក​ពី​គ្រប់​ទិស​ទី​មក​រក​ទ្រនំ​នៅ​ចំការ​ក្បែរ​ជើងភ្នំ​បន្ទាយ​នាង អាច​ថា នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​ទទួល​ព័ត៌មាន​បានដឹង​អាច​មក​មើល​ច្រើន​ហើយ​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​ប្រកប​មុខ​របប​លក់ដូរ​សម្រាប់​គ្រួ​សារបាន​ហើយ​យើង​ចូលរួម​ថែរក្សា​ទាំងអស់​គ្នា ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ