ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ា​ស់​! ស្ងាត់​មួយស្របក់ Nokia បញ្ចេញ​​ស្មា​ត​ហ្វូ​ន​ទំនើប​ចុង​ក្រោយ ២ ស៊េរី រចនា​ឡើងកាលី​ប ទាន់សម័យ ដាក់​​លក់​ក្នុង​តម្លៃ​ពិសេស​បំផុត​!

4 ឆ្នាំ មុន
  • ភ្នំពេញ

ក្រោយ​ស្ងប់ស្ងាត់​មួយ​រយៈពេល​នេះ Nokia ដែល​ជា​ក្រុមហ៊ុនទូរស័ព្ទ​ដ៏​ធំ​មួយ​ក្នុង​ប្រទេស​កម្ពុជា បាន​ចាប់ផ្តើម​បង្ហាញ​វត្តមាន​វាយលុក​ទីផ្សារ​របស់​ខ្លួន​សារ​ជា​ថ្មី​ម្តងទៀត ដោយ​ការ​វិល​ត្រលប់​លើក​​នេះ Nokia ត្រៀម​បង្ហាញ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដ៏​ទំនើប​ស៊េរី​ចុង​ក្រោយ ២ គ្រឿង ដាក់​លក់​ក្នុង​តម្លៃ​សមរម្យ​បំផុត​។…

ក្រោយ​ស្ងប់ស្ងាត់​មួយ​រយៈពេល​នេះ Nokia ដែល​ជា​ក្រុមហ៊ុនទូរស័ព្ទ​ដ៏​ធំ​មួយ​ក្នុង​ប្រទេស​កម្ពុជា បាន​ចាប់ផ្តើម​បង្ហាញ​វត្តមាន​វាយលុក​ទីផ្សារ​របស់​ខ្លួន​សារ​ជា​ថ្មី​ម្តងទៀត ដោយ​ការ​វិល​ត្រលប់​លើក​​នេះ Nokia ត្រៀម​បង្ហាញ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដ៏​ទំនើប​ស៊េរី​ចុង​ក្រោយ ២ គ្រឿង ដាក់​លក់​ក្នុង​តម្លៃ​សមរម្យ​បំផុត​។

ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​ដែល​ក្រុមហ៊ុន Nokia បាន​នាំ​ចូល​មក​ទីផ្សារ​កម្ពុជា​មាន 2 ម៉ូ​ដែល គឺ Nokia 6.2 និង Nokia 7.2 ដែល​មាន​លក់​តាម​បណ្តា​ហាង​លក់​ទូរស័ព្ទ​ដៃ​ដែល​នៅ​ជិត​លោក​អ្នក និង Smart Shop ទូ​ទាំង​ប្រទេស ហើយ​ជា​ប្រភេទ​ស្មាន​ហ្វូ​ន​ស៊េរី​ចុង​ក្រោយ និង​ថ្មី​សន្លាង​បំផុត​។ ស្មា​ត​ហ្វូ​ន​ទាំង 2 ម៉ូ​ដែល​នេះ ត្រូវ​បាន​រចនា​ឡើង​ដោយ​មាន​ភាព​ទាក់ទាញ និង​ទាន់សម័យ ជា​ពិសេស​មានការ​រចនា​ផ្នែក​ខាងក្រោយ​ដ៏​ល្អ​ឥត​ខ្ចោះ ដែល​មាន​កាមេរ៉ា ៣ គ្រាប់ នៅ​ក្នុង​ស៊ុម​រាង​មូល ខុស​ប្លែក​ពី​កាមេរ៉ា​របស់​ទូរស័ព្ទ​ដទៃ​ទៀត​។ មិនតែប៉ុណ្ណោះ ផ្នែក​ខាងក្រោយ​របស់​វា ក៏​បាន​បង្កប់​សេន​ស័​រ​ស្កេ​ន​ម្រាមដៃ​ផង​ដែរ​។

សម្រាប់ Nokia 6.2 មាន​តម្លៃ​ត្រឹមតែ 219 ដុល្លារ មានការ​រចនា​ឡើង​កាលី​ប ទាន់សម័យ បំពាក់​​កាមេរ៉ា​មុខ​ទំហំ 8MP, មុខងារ Always-on HDR with Pure Display, បន្ទះ​ឈី​ប Snapdragon 636, ថាមពល​ថ្ម​ទំហំ 3,500mAh អាច​ប្រើ​បាន​រយៈពេល ២ ថ្ងៃ​, RAM ទំហំ 4GB និង ទំហំ​ផ្ទុក 64GB, កាមេរ៉ា​ក្រោយ ៣ គ្រាប់ ទំហំ 16MP , កាមេរ៉ា Depth Sensor ទំហំ 5MP និង កាមេរ៉ា Ultra-wide ទំហំ 8MP ហើយ​អាច​ដាក់​ស៊ី​ម​កាត​បាន ២ និង បន្ថែម Memory ក្រៅ​បាន ព្រមទាំង​ដំណើរការ ដោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Android 10 ទៀត​ផង។

ចំណែកឯ Nokia 7.2 មាន​តម្លៃ​ត្រឹមតែ 289 ដុល្លារ គឺជា​ស្មា​ត​ហ្វូ​ន​ដែល​មានការ​ឌី​ស្សាញ​ផ្នែក​ខាងក្រៅ​ដូច​គ្នា​ទៅ​នឹង​ស្មា​ត​ហ្វូ​ន Nokia 6.2 ប៉ុន្តែ​សម្រាប់​លក្ខណៈសម្បត្តិ​ខាងក្នុង​មាន​ភាព​ខុស​ប្លែក​បន្ដិច ដូច​ជា កាមេរ៉ា​មុខរប​ស់វា​មាន​ទំហំ 20MP Quad Pixel f/2.0 ZEISS Optics, មានមុខ​ងារ Always-on HDR with Pure Display, ប្រើ​បន្ទះ​ឈី​ប Snapdragon 660, មាន​ថាមពល​ថ្ម​ទំហំ 3,500mAh កាន់​ថ្ម​អាច​ប្រើប្រាស់​បាន​រយៈពេល​យូរ​ដល់​ទៅ ២ ថ្ងៃ​, មាន RAM ទំហំ 6GB និង ទំហំ​ផ្ទុក 128GB, កាមេរ៉ា​ក្រោយ ៣ គ្រាប់ ទំហំ 48MP with ZIESS Optics , កាមេរ៉ា Depth Sensor ទំហំ 5MP និង កាមេរ៉ា Ultra-wide ទំហំ 8MP, អាច​ដាក់​ស៊ី​ម​កាត​បាន ២ និង បន្ថែម Memory ក្រៅ​បាន ហើយ​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Android 10 ផង​ដែរ​។

ប្រញាប់​ក​ម្ម៉​ង់​ទិញ​ឥលូវ​នេះ លោក​អ្នក​នឹង​ទទួល​បានការ​ថែម​ជូន ជើង Tripod ធំ​ដ៏​ស្រស់​ស្អាត​មួយ​៕

ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់​ហ្វេ​ស​ប៊ុ​ក ៖ https://www.facebook.com/106073217501802 ។ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ