ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​កំពុង​ពង្រឹង​ពាណិជ្ជកម្ម​ជាមួយ​មហាអំណាច​អា​មេ​រិ​ក ខណៈ​ការ​នាំ​ចូល​ពី​ចិន​មកកម្ពុជា​ច្រើន​ជាង​អា​មេ​រិ​ក

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ប្រទេស​កម្ពុជា​បាន​បង្ហាញ​នូវ​ម​ហិ​ច្ច​តា​ក្នុង​ការ​រឹតចំណង​ពាណិជ្ជកម្ម​រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ពីរ​នៅ​លើ​ពិភពលោក រួម​មាន​ប្រទេស​ចិន និង​អា​មេ​រិ​ក ដោយ​ប្រទេស​ទាំងនោះ​សុទ្ធតែ​មាន​ទីផ្សារ​ធំ​សម្រាប់​ការ​នាំ​ចេញ​របស់​កម្ពុជា ក្នុង​នោះ អា​មេ​រិ​ក​អ្នក​នាំ​ចូល​ពី​កម្ពុជា​ច្រើន​ជាង​នាំ​មក​កម្ពុជា ខណៈ​ចិន ជា​ប្រទេស​នាំ​ចេញ​មក​កម្ពុជា​ច្រើន​ជាង​នាំ​ចូល…

​រាជធានី​ភ្នំពេញ ៖ ប្រទេស​កម្ពុជា​បាន​បង្ហាញ​នូវ​ម​ហិ​ច្ច​តា​ក្នុង​ការ​រឹតចំណង​ពាណិជ្ជកម្ម​រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ពីរ​នៅ​លើ​ពិភពលោក រួម​មាន​ប្រទេស​ចិន និង​អា​មេ​រិ​ក ដោយ​ប្រទេស​ទាំងនោះ​សុទ្ធតែ​មាន​ទីផ្សារ​ធំ​សម្រាប់​ការ​នាំ​ចេញ​របស់​កម្ពុជា ក្នុង​នោះ អា​មេ​រិ​ក​អ្នក​នាំ​ចូល​ពី​កម្ពុជា​ច្រើន​ជាង​នាំ​មក​កម្ពុជា ខណៈ​ចិន ជា​ប្រទេស​នាំ​ចេញ​មក​កម្ពុជា​ច្រើន​ជាង​នាំ​ចូល ។

នៅ​ក្នុង​អំឡុង​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៣៥​ធ្វើ​ឡើង​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ លោក​ប៉ាន សូរ​ស័ក្តិ​បាន​ជួប​ជាមួយ​មន្ត្រីជាន់ខ្ពស់​ប្រទេស ដើម្បី​រឹតចំណង​មិត្តភាព​បន្ថែម​ទៀត​លើ​វិស័យ​ពាណិជ្ជកម្ម ក្នុង​នោះ លោក​បាន​ជួប​ជាមួយ​លោក Wang Shouwen អនុរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះ​ដែរ ។

ក្នុង​កិច្ចប្រជុំ​ជាមួយ​អនុរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ចិន លោក​ប៉ាន​សូរ​ស័ក្តិ​បាន​ទៅ​កាន់​ភាគី​ចិន អោយ​បន្ថែម​ការ​នាំ​ចូល​ផលិតផល​កសិកម្ម​ដែល​ចិន​បាន​នាំ​ចូល​កន្លង​មក​រួម​មាន ចេក ដំឡុង​មី អង្ករ​និង​ស្វាយ​ជាដើម ហើយ​ក៏​សុំ​អោយ​ចិន​បន្ថែម​នាំ​ចូល​ផ​លិ​ផល​កសិកម្ម​ជា​ច្រើន​ទៀត​ដែល​កំពុង​មាន​សក្ដានុពល​នៅ​កម្ពុជា ទៅ​កាន់​ប្រទេស​ចិន ។

លោក Wang Shouwen អនុរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ចិន បានឱ្យ​ដឹង​ថា ក្នុង​នាម​ជា​មន្ត្រី​នៃ​ក្រសួងពាណិជ្ជកម្ម​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន លោក​នឹង​ជំរុញ​ឱ្យ​មានការ​ពិនិត្យ​លទ្ធភាព ដើម្បី​នាំ​កសិកម្ម​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​បន្ថែម​ទៀត និង​ពិនិត្យ​មើល​ថា​តើ​ទំនិញ​ណាខ្លះ​ទៀត​ដែល​អាច​នាំ​ចូល​ប្រទេស​ចិន​បាន ធ្វើ​យ៉ាងណា​ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​ទ្វេរ​ភាគី​រវាង​ចិន និង​កម្ពុជា អោយ​បាន​ច្រើន​ថែម​ទៀត ។

យោង​តាម​របាយការណ៍​របស់​ធនាគារពិភពលោក​ចេញផ្សាយ​កន្លង​ទៅ​នេះ បាន​បង្ហាញ​ផង​ដែរ​ថា​សេដ្ឋកិច្ច​កម្ពុជា​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​សេដ្ឋកិច្ច​ចិន ដោយ​ក្នុង​នោះ​ធនាគារ​នេះ​ក៏​បាន​ព្យាករណ៍​ថា បើសិនជា​សេដ្ឋកិច្ច​ចិន​មាន​បញ្ហា​ណាមួយ ថមថយ​ឬ​ធ្លាក់​ចុះ ក៏​នឹង​ធ្វើ​អោយ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​កម្ពុជា​ដែរ ដូច្នេះ កម្ពុជា​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​បញ្ហា​នេះ ។ ​វឌ្ឍនភាព​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា និង​ចិន កាលពី​ឆ្នាំ​២០១៧​សម្រេច​បាន​ទឹកប្រាក់ ៥​ពាន់​លាន​ដុល្លារ ឆ្នាំ​២០១៨​សម្រេច​បាន​ប្រមាណ​ជាង​៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក និង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​អោយ​បាន​ដល់ ១០​ប៊ី​លាន​ដុល្លារ នៅ​ត្រឹម​ឆ្នាំ​២០២៣ ។

ដោយឡែក​សម្រាប់​សហរដ្ឋអាមេរិក ដែល​ជា​មហាអំណាច​សេដ្ឋកិច្ច​មួយ​លើ​ពិភពលោក​ផង​ដែរ​នោះ កម្ពុជា​ក៏​មិន​បោះបង់​ចោល​នោះ​ទេ ដោយ​ក្នុង​នោះ​មន្ត្រី​កំពូល​ៗ​របស់​កម្ពុជា បាន​ពង្រឹង​វិស័យ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​បន្ថែម ។ ​នៅ​ក្នុង​ជំនួប​ជាមួយ​លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​ស្នើ​អោយ​អា​មេ​រិ​ក​ជំរុញ​ធុរជន​របស់​អា​មេ​រិ​ក មក​វិនិយោគ​នៅ​កម្ពុជា​បន្ថែម ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ អោយ​កាន់តែ​ចម្រើន​ឡើង​ថែម​ទៀត ។ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​បាន​ថ្លែង​ថា ក្នុង​អាណ​តិ្ត​ដែល​លោក​កាន់​ជា​អគ្គរដ្ឋទូត​អា​មេ​រិ​ក​នៅ​កម្ពុជា លោក​នឹង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​កម្ពុជា​អោយ​ប្រសើរ​ឡើង ហើយ​ចាប់តាំងពី​លោក​ចូល​មក​កាន់​ជា​អគ្គរដ្ឋទូត លោក​W. Patrick Murphy បាន​បន្ត​ជួប​ជាមួយ​មន្ត្រីជាន់ខ្ពស់​កម្ពុជា​ជា​បន្តបន្ទាប់ ។

តាម​របាយការណ៍​ការិយាល័យ​ជំរឿន​របស់​សហរដ្ឋអាមេរិក ចុះ​ផ្សាយ​ដោយ សារព័ត៌មាន​ក្នុងស្រុក​មួយ​របស់​កម្ពុជា កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ទោះបីជា​ស្ថានភាព​នយោបាយ​រវាង​កម្ពុជា និង​អា​មេ​រិ​ក​មិនជា​ល្អូក​ល្អឺ​ន​នឹង​គ្នា​ក៏​ដោយ ក៏​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​អា​មេ​រិ​ក​នៅ​តែ​មាន​ភាពល្អ​ប្រសើរ ជាក់ស្ដែង​រយៈពេល​កន្លះ​ឆ្នាំ ២០១៩​នេះ ចាប់ពី​ខែមករា ដល់​ខែ មិថុនា ទំហំ​ពាណិជ្ជកម្ម​កម្ពុជា សម្រេច​បាន​មាន​ប្រមាណ​២,៥​ពាន់​លាន​ដុល្លារ ដោយ​ក្នុង​នោះ កម្ពុជា​នាំ​ទៅ​អា​មេ​រិ​ក​ប្រមាណ​២,២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។​ក្នុង​នោះ​ដែរ កម្ពុជា ក៏​កំពុង​ផលិត​នូវ​ទំនិញ​សម្រាប់​បម្រើ​អោយ​ការ​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋអាមេរិក​ផង​ដែរ ដែល​ជា​ប្រភេទ​ទំនិញ​ទទួល​បាន​តម្លៃបន្ថែម​ខ្ពស់​ជាង​មុន ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ