ម៉េង កែវពេជ្ជតា ថា មិនបានជានាជា មួយ ចន ច័ន្ទលក្ខិណា ទេ !!!
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ តារាចម្រៀងម៉េង កែវពេជ្ជតា បានបដិសេធព័ត៌មានថា នាង និងអ្នកនាង ចន ច័ន្ទលក្ខិណា ត្រូវរ៉ូវគ្នាវិញ…
រាជធានីភ្នំពេញ ៖ តារាចម្រៀងម៉េង កែវពេជ្ជតា បានបដិសេធព័ត៌មានថា នាង និងអ្នកនាង ចន ច័ន្ទលក្ខិណា ត្រូវរ៉ូវគ្នាវិញ…
រាជធានីភ្នំពេញ ៖ តារាចម្រៀងម៉េង កែវពេជ្ជតា បានបដិសេធព័ត៌មានថា នាង និងអ្នកនាង ចន ច័ន្ទលក្ខិណា ត្រូវរ៉ូវគ្នាវិញ ។ អ្នកនាងពេជ្ជតា ថា រឿងនេះមិនពិតទេ ។
ការបដិសេធនេះបន្ទាប់ពីរូបថតមួយសន្លឹកដែលថតជុំគ្នាជាមួយអ្នកនាងចន ច័ន្ទលក្ខិណា ត្រូវគេផ្សព្វផ្សាយតាមហ្វេសប៊ុក នាពេល ថ្មីៗកន្លងមក ធ្វើឲ្យមហាជនយល់ថាអ្នកទាំងពីរត្រូវរ៉ូវគ្នាវិញ។ អ្នកនាងម៉េង កែវពេជ្ជតា បានបដិសេធ និងចាត់ទុកការយល់ឃើញនោះគឺជាការភាន់ច្រឡំ ដ្បិតរវាងនាង និងអ្នកនាង ចន ច័ន្ទលក្ខិណា មិនបានផ្សះផ្សាជម្លោះដែលបានកើតឡើងនាពេលកន្លងមកនោះឡើយ ។
បើយោងតាមសារដែលអ្នកនាងម៉េង កែវពេជ្ជតា បានសរសេរបង្ហោះនៅលើហ្វេសប៊ុកឲ្យដឹងថា «សោកស្តាយផងសម្រាប់រឿងនេះ វាមិនទាន់ដូចអ្វីដែលមើលឃើញទេ ព្រោះរបួសដ៏ជ្រៅដល់ឆ្អឹងដែលគេជាអ្នកបង្កលើខ្លួនខ្ញុំ បងប្អូនខ្ញុំ កិត្តិយសឪពុកម្តាយខ្ញុំ និងលើហ៊ែ្វនខ្ញុំជាច្រើននាក់នៅឈឺនៅឡើយ ។ មិនមែនត្រឹមស្ករមួយគ្រាប់ពីរក៏អាចផ្សះមុខរបួសឲ្យបិទជិតគ្មានស្នាមបានទេ ខ្ញុំមិនមែនកូនក្មេងទេ ។ ខ្ញុំមិនមែនជាមនុស្សគុំ ។ ខ្ញុំចេះធ្វើបុណ្យ ចេះយល់ពីធម៌អធ្យាស្រ័យ ក៏ចេះចង់បានមិត្តជាងសត្រូវដែរ តែអ្វីដែលខ្ញុំបដិសេធនាពេលនេះក៏ព្រោះខ្ញុំមិនទាន់អាចភ្លេច ហើយក៏មិនហ៊ានជឿជាក់ ។
សូមបងប្អូនកុំអាលយល់ច្រឡំតាមការប្រឌិតចង់យកមុខមាត់នោះអី ។ បើគ្រាន់តែឈរថត រួចបន្លំថារួចគ្នានោះគេមិនបាច់បង្កើតពាក្យ សូមទោស ធ្វើអីនោះទេ ។ ខ្ញុំមិនមែនជាអ្នកផ្តើម ក៏មិនបានចូលរួមជេរនរណារបៀបបាតផ្សារដែរ សម្តីខ្ញុំថ្លៃថ្នូរជាដរាប ទោះបីពេលនោះ គេ និងបក្សពួកបានជេរប្រមាថខាងខ្ញុំដោយសម្តីពាលយ៉ាងណាក៏ដោយ ។
បងស្រី ក្មួយៗខ្ញុំត្រូវពួកគេជេរបញ្ចោរ កប់ៗមាត់, ហ្វែ៊នខ្ញុំត្រូវពួកគេជេរប្រទេចដល់ឪពុកម្តាយ ។ ខ្ញុំត្រូវគេប្រឹងមួលបង្កាច់បំណងឲ្យជាប់គុក គេលើកយកបទចម្រៀងឈ្មោះ«សុំដៀលស្រីម្នាក់» ថាជារឿងរបស់ខ្ញុំទាំងដែលចម្រៀងនោះគេច្រៀងតែគេតាំងពីឆ្នាំ១៩៩០-៩១ មិនទាក់ទងដល់ការលែងលះរបស់ខ្ញុំឆ្នាំ២០១០សោះ ។ ខ្ញុំត្រូវគេចំអកថាជួលហ្វ៊ែនទៅហ៊ោរតាម Concert នានាដែលទាំងខ្ញុំ និងហ្វ៊ែនមិនបានដឹងពីរបៀបនេះផង ។
គ្រាមួយក្រោយការបោះឆ្នោត ឆ្លៀតពេលដែលពួកអ្នកឆ្លៀតឱកាសនយោបាយជេរខ្ញុំ ក្រុមគេក៏បានបន្លំខ្លួនបែងភាគចូលមកជេរខ្ញុំដែរ។ នៅមានព័ត៌មានជាច្រើនទៀតដែលខ្ញុំប្រមូលបាន ។
សរុបទៅរឿងល្អមិនទាន់កើតមានទេ សូមឈប់យកខ្ញុំទៅលេងសើច ឈប់យកខ្ញុំទៅប្រើប្រាស់ដើម្បីប្រយោជន៍ខ្លួនទៀតទៅ ! មានសួរខ្ញុំទេថាបើខ្ញុំលើកលែង តើឪពុកម្តាយ បងប្អូន និងហ្វ៊ែនរបស់ខ្ញុំគាត់ព្រមដែរឬអត់ ? ត្រឹមតែរូបថតប៉ុណ្ណេះ មានអ្នកខ្លះឈប់លេងចូលខ្ញុំទៅហើយ ព្រោះគេស្មានថាខ្ញុំព្រមលេងបាយឡុកបាយឡជាមួយគេវិញ ! បានហើយខ្ញុំមិនបានដេករំពឹងលើការសូមទោសពីនរណាទេ ខ្ញុំរវល់ណាស់ ! ខ្ញុំទើបធ្វើបុណ្យបច្ច័យបួន កត្តញ្ញូ កត្តវេទី រាប់បាត្រព្រះ សង្ឃ១៦៨អង្គ និងចែកទានរួច សូមអនុមោទនាណាបងប្អូន »។
ជម្លោះរវាងអ្នកនាងម៉េង កែវពេជ្ជតា និងអ្នកនាងចន ច័ន្ទលក្ខិណា បានកើតឡើងបន្ទាប់ពីអ្នកនាងពេជ្ជតា បានបញ្ចេញមតិរិះគន់ទៅលើសន្លឹកប្រាក់រៀលខ្មែរ មានតម្លៃតែមួយ តែរូបរាងខាងក្រៅខុសគ្នា ធ្វើឲ្យពិបាកចំណាំ ។ ការរិះគន់នេះអ្នកនាងចន ច័ន្ទលក្ខិណា បានវាយបកមតិផ្ទុយ ទើបក្លាយជាជម្លោះឡើង ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ