ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«ភ្នំ​ពោន»កំពុង​រង​ការ​រុករាន​ទន្ទ្រាន​យក​ដី​?​

4 ឆ្នាំ មុន
  • កែប

ខេត្តកែប​​ ៖ ​ភ្នំ​ពោន​ជា​ភ្នំ​មួយ​លាតសន្ធឹង​ជាប់២គីឡូ​ម៉ែត្រ​ដី​​កៀក​កិត​មាត់សមុទ្រ ​ស្ថិត​ក្នុង​ឃុំ​ពង់​ទឹក​ស្រុក​ដំណាក់​ចង្អើរ​ខេត្ត​កែប ​​ប​ច្ចុប្ប​ន្ន​ភ្នំ​ជាប់មាត់​សមុទ្រ​មួយ​នេះ កំពុង​រង​ការ​រុករាន​ទន្ទ្រាន​យក​ដី​ភ្នំ​ធ្វើ​ជា​កម្ម​សិទ្ធ​ិ ។ ជាក់ស្ដែង ​កាលពី​ចុងខែ​តុលា​និង​ដើមខែ​វិច្ឆិការ​ ២០១៩…

ខេត្តកែប​​ ៖ ​ភ្នំ​ពោន​ជា​ភ្នំ​មួយ​លាតសន្ធឹង​ជាប់២គីឡូ​ម៉ែត្រ​ដី​​កៀក​កិត​មាត់សមុទ្រ ​ស្ថិត​ក្នុង​ឃុំ​ពង់​ទឹក​ស្រុក​ដំណាក់​ចង្អើរ​ខេត្ត​កែប ​​ប​ច្ចុប្ប​ន្ន​ភ្នំ​ជាប់មាត់​សមុទ្រ​មួយ​នេះ កំពុង​រង​ការ​រុករាន​ទន្ទ្រាន​យក​ដី​ភ្នំ​ធ្វើ​ជា​កម្ម​សិទ្ធ​ិ ។

ជាក់ស្ដែង ​កាលពី​ចុងខែ​តុលា​និង​ដើមខែ​វិច្ឆិការ​ ២០១៩ នេះ គេ​ឃើញ​មាន​ក្រុម​កម្មករ​ជា​ច្រើន​នាក់​បាន​សាង​សង់​ចាក់​គ្រឹះ​បេតុង​នៅ​ភ្នំ​ ដែល​គេ​ហៅ​ជា​ទូទៅ​ថា «​ធ្វើ​ជ​ញ្ចាំ​ង​ទប់​ភ្នំ​ប្រវែង​ជាប់​100​ម៉ែត្រ​ ការពារ​ដី​និង​ថ្ម​បាក់​ពីលើ​ភ្នំ​បន្ថែម»​។​

​យោង​តាម​ការ​ឱ្យ​ដឹង​ពី​ពលរដ្ឋ​មួយ​គ្រួសារ​ មក​ពី​ស្រុក​កំពង់ត្រាច ​មក​រស់នៅ​ជើងភ្នំ​ពោន​បាន​និយាយ​ប្រាប់​​​ថា ​គាត់​ធ្លាប់​បាន​ធ្វើ​ផ្ទះ​ក៏តូច​មួយ​នៅ​ក្នុង​ព្រៃ​គ្រប់គ្រង​ ដោយ​មេព្រៃ​ខេត្ត​កែប ​។​ ប៉ុន្តែ​ថ្មី​ៗ​នេះ ​ត្រូវ
​បាន​គេ​បណ្ដេញ​ចេញពី​ភ្នំ​ពោន​នោះ​ហើយ​ ។

​គ្រួសារ​ក្រីក្រ​មួយ​នេះ​បាន​ទទួលស្គាល់​ថា ​ខ្លួន​ពិតជា​នៅ​លើ​ដី​ព្រៃ​ភ្នំ​ជួយ​រាយ​ការ​ណ៍អោយ​មន្ត្រី​ការពារ​ព្រៃឈើ ​។​ ពលរដ្ឋ​រូប​នោះ​និយាយ​ថា បើ​គាត់​ចេញ​វា​ផុត​ទៅ​ហើយ ​តែ​គាត់​បាន​ឆ្ងល់​ថា ហេតុអី​គេ​ធ្វើ​ជញ្ជាំង​ទប់​ភ្នំ​បាន​​​គេ​សង់​តូប​ប្រក់ស​ង្ក័​សី​បាន​បី​ក​ន្លែង​ផ្សេង​ៗ​គ្នា​ ។ ​ត្រង់នេះ​ហើយ ​ដែល​ពលរដ្ឋ​ធ្វើការ​រិះគន់ ​។

​លោក​លី​ ហ៊​ត​ មេឃុំ​ពង់​ទឹកបាន​និយាយ​ប្រាប់​អោយ​ដឹង​ថា​ ការ​រៀប​ថ្ម​ធ្វើ​ជា​ជ​ញ្ចាំ​ង​ទប់​ភ្នំ​នេះ ​ប្រហែល​ដី​គេ​មា​នប័ណ្ណ​កម្ម​សិទ្ធ​ិ ។ ​លោក​លី ​ហ៊​ត​ មេឃុំ​ពងទឹក​និយាយទៀត​ថា បើ​តាម​ស្ដាប់​ដំណឹង​ថា​ កន្លែង​រៀប​ថ្ម​ធ្វើ​ជ​ញ្ចាំ​ង​ទប់​ភ្នំ​នេះ ​ទំនង​គេ​សាងសង់​ចេតិយ៍​មួយ​សម្រាប់​បញ្ចុះសព​ ​ព្រោះ​នៅ​ជួរ​ភ្នំ​ពោន​នោះ​ មាន​កន្លែង​គេ​បញ្ចុះសព​ច្រើន​ដែរ​ ។

​ទាក់ទង​និង​រឿង​ភ្នំ​ពោន ​ត្រូវ​បាន​ធ្វើ​ជ​ញ្ចាំ​ង​ថ្ម​ទប់​ភ្នំ​នេះ ​អ្នក​យក​ព័ត៌មានបាន​ទូរ​សព្ទ័​ទៅ​លោក​មាស ​សុធី​ស្ដីទី​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កែប​ដែរ​ តែ​លោក​​បាន​ឆ្លើយ​តបមក​វិញ​ថា​ «ខ្ញុំ​ជា​កូនចៅ​គេ​ដែរ​ទេ» ​។

លោក​មាស ​សុធី​ ឱ្យទៅ​​សួរ​ទៅ​លោក​វង្ស​ សុផល​វិញ​ម្ដង​ទៅ​ ​។ លោក​វង្ស ​សុផល​ ជា​នាយ​ខណ្ឌ​មិន​ទាន់​ប្រកាស​ជា​នាយ​ខណ្ឌ​ផ្លូវការ​និយាយ​ប្រាប់​អ្នកការ​សែត​ថា «​លោក​មិន​ទាន់​ហាន​ឆ្លើយ​ថា​យ៉ាងម៉េច​ទេ ​នៅ​ភ្នំ​ពោន​ ចាំ​មើលចុះ​ទៅ​ពិនិត្យ​ជាក់ស្ដែង​សិន​ ចាំ​លោក​ប្រាប់​ពេល​ក្រោយ​ ។

អត្ថបទសរសេរ ដោយ