Ford Ranger Raptor បាន​មក​ដល់​ទីផ្សារ​ប្រទេស​កម្ពុជា​ហើយ


រថយន្ត Ford Ranger Raptor ដែល​ជា​រថយន្ត​ប្រភេទ Pick-up Off-road Performance ជំនាន់​ទី​មួយ​ដំបូង​បង្អស់​របស់ Ford បាន​នាំ​ចូល​ជា​ផ្លូវការ​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ហើយ ដោយ​ក្រុមហ៊ុន RMA Cambodia ដែល​ជា​ក្រុមហ៊ុន​នាំ​ចូល និង​ចែកចាយ​ផ្ដាច់មុខ នូវ​រថយន្ត Ford គ្រប់​ប្រភេទ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​។

រថយន្ត​នេះ​ត្រូវ​បាន​ផលិត​ឡើង និង​បាន​ធ្វើតេស្ត​យ៉ាង​ម៉ត់ចត់​ដោយ​ក្រុម​វិស្វករ Ford Performance Team ដើម្បី​បង្កើត​នូវ​រថយន្ត​មួយ​ដែល​អាច​ជំនះ​គ្រប់​ឧបសគ្គ កាន់តែ​ពិសេស សម្រាប់​អតិថិជន ដែល​ចូល​ចិត្ត​បើកបរ​លើ​ផ្លូវ​ប្រភេទ Off-road​។

លោក Jamal Hameedi, ប្រធាន​វិស្វករ Ford Performance របស់​ក្រុមហ៊ុន Ford បាន​មាន​ប្រសាសន៍​ថា​៖ «​យើង​ពិតជា​មាន​អារម្មណ៍​រំភើប សប្បាយ​រីករាយ​ក្រៃ​លែង នៅ​ពេល ដែល​បាន​ដាក់​បង្ហាញ​រថយន្ត​នេះ​ទៅ​កាន់​សាធារណជន ហើយ​អ្នក​នឹង​មាន​អារម្មណ៍​ដូច​ជា វិ​រៈ​បុរស (Hero) អ​ញ្ជឹ​ង​នៅ​ពេល​ដែល​បាន​បើកបរ​រថយន្ត​មួយ​នេះ​។ Ranger Raptor ក៏​ដូច​គ្នា​ទៅ​នឹង Ford F-150 ដែរ វា​បាន design ដោយ​ផ្អែក​ទៅ​លើ DNA របស់ Ford Performace»​។

ផ្នែក​ខាង​មុខ​រថយន្ត​មាន​រូបរាង​ស្រ​ដៀង​ទៅ​នឹង​រថយន្ត Ford F-150 តែ​ម្ដង ដោយ​ប៉ា​ណា ខាង​មុខ​បាន​បំពាក់​ដោយ​អក្សរ Ford ធំ​ៗ​មើលទៅ​មាន​លក្ខណៈ​កាច​ជាង Ford Ranger ធម្មតា​។ កាង​ខាង​មុខ​ត្រូវ​បាន​រចនា​ថ្មី រឹង​មាំ ធន់​នឹង​ការ​ប៉ះទង្គិច ល្អ​បំផុត​សម្រាប់​ការ បើកបរ​លើ​ផ្លូវ​លំបាក​។ ចំណែក​ផ្នែក​ខាងក្នុង​បាន​បំពាក់​ទៅ​ដោយ​ពូក​ស្បែក​មានគុណ​ភាព ខ្ពស់​ធន់​នឹង​ការ​ប្រើប្រាស់​ពេល​បើកបរ Off-road ក៏​ដូច​ជា​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ផង​ដែរ​។ កៅអី​នីមួយ​ៗ​បាន​រចនា​ដោយ ផ្ដល់​ទាំង​សុវត្ថិភាព និង​ផាសុកភាព​ដល់​អ្នកបើកបរ​។

Ford Ranger Raptor ជា​កំពូល​រថយន្ត Pick Up ប្រភេទ Off-Road បំពាក់​ដោយ​ម៉ាស៊ីន Bi-Turbo ទំហំ 2.0L ជំនាន់​ថ្មី​កម្លាំង​ខ្លាំង និង​សន្សំ​សំចៃ​ប្រេង​។ ប្រព័ន្ធ​ជើង​ក្រោម​ត្រូវ​បាន​បំពាក់ ជាមួយនឹង​បូម Fox Racing Shox ដូច​គ្នា​ទៅ​នឹង​បូម​ដែល​បាន​បំពាក់​នៅ​លើ​រថយន្ត Ford F-150 មាន​លក្ខណៈ​ធន់ រឹង​មាំ មិន​រលាក់​ខ្លាំង មិន​ថា​អ្នកបើកបរ​លើ​ផ្លូវ​រលាក់​ក្នុង​ល្បឿន​លឿន ក៏​ដោយ ដោយសារ​វា​មាន​បំពាក់​ទាំង​ផ្នែក​ខាង​មុខ និង​ខាងក្រោយ​របស់​រថយន្ត​។

មិនតែប៉ុណ្ណោះ មិន​ថា​ក្រោម​ស្ថានភាព​ផ្លូវ​លំបាក​យ៉ាងណា​នោះ​ទេ ក៏ Ford Ranger Raptor មិន​រុញ​រា​នោះ​ដែរ ព្រោះ​រថយន្ត​នេះ​មាន​បំពាក់​ជាមួយនឹង​ប្រអប់លេខ​ថ្មី 10 លេខ និង​ប្រព័ន្ធ​គ្រប់គ្រង​ការ​បើកបរ គ្រប់​ស្ថានភាព​ផ្លូវ (Terrain Management System) ទាំង​ផ្លូវ​ធម្មតា និង ផ្លូវ​លំបាក រួម​មាន​ដូច​ជា ៖

១- ស្ថានភាព​ផ្លូវ​ធម្មតា (Normal mode) ៖ ផ្ដល់​ផាសុកភាព​មិន​ស៊ីប្រេង​ងាយស្រួល​ក្នុង​ការ​បើកបរ​។

២- ​ការ​បើកបរ​បែក​ស្ព័​រ (sport mode) ៖ ផ្ដល់​នូវ​សន្ទុះ​ខ្លាំង​សក្ដិ​សម​សម្រាប់​អ្នក​ដែល ចូល​ចិត្ត​បើកបរ​ល្បឿន​លឿន​។

៣- ​ផ្លូវ​ស្មៅ​/​គ្រួ​ស​/​ព្រិល (Grass/gravel/snow mode) ៖ ជួយ​ឲ​រថយន្ត​មាន​លំនឹង និង​មិន រអិល​ពេល​បើកបរ​លើ​ផ្លូវ​ដែល​ងាយ​នឹង​រអិល​។

៤- ​ផ្លូវ​ដី​ភក់​/​ដីខ្សាច់ (Mud/sand mode) ៖ សម្រួលការ​បើកបរ​ជៀសវាង​ការ​ផុង កង់​ពេល បើកបរ​លើ​ភក់ ឬ​ខ្សាច់​។

៥- ​ផ្លូវ​ថ្ម (Rock mode) ៖ សម្រួលការ​បើកបរ​ឲ្យ​មាន​ភាព​រលូន មិន​រលាក់​ខ្លាំង ពេល​បើកបរ លើ​គ្រួ​ស ឬ​ថ្ម​។

៦- ​Baja Mode ៖ ជួយ​ទប់​លំនឹង​រថយន្ត​ពេល​បើកបរ​ក្នុង​ល្បឿន​លឿន​នៅ​លើ​ផ្លូវ Off-road ហើយ​អ្នក​ក៏​មិនបាច់​បារម្ភ​ដែរ​នៅ​ពេល​បើកបរ​លើ​ផ្លូវ ដែល​មានទឹក​លិច ព្រោះ Ford Ranger Raptor អាច​ចុះ​ទឹកបាន​ដល់​ទៅ 850 mm ឯណោះ​។

លើស​ពី​នេះ​ទៅ​ទៀត ក្នុង​នោះ​ក៏​មាន​ភ្ជាប់​មក​ជាមួយ​នូវ​ប្រព័ន្ធ​កា​ពី​តាស ដែល​មានការ​កំណត់ 3 ជម្រើស​ឲ​អ្នក​ជ្រើសរើស ៖
១- ​2H Two-wheel drive សម្រាប់​បើកបរ​លើ​ផ្លូវ​ដែល​មាន​ឧបសគ្គ តិចតួច​។
២- ​4H Four-wheel drive សម្រាប់​បើកបរ​ល្បឿន​លឿន​លើ​ផ្លូវ Off-road​។
៣- ​4L Low-range four wheel drive ផ្ដល់​កម្លាំង​ខ្លាំង និង​ជួយ​ទប់​លំនឹង​កង់​ពេល​បើកបរ នៅ​លើ​ផ្លូវ ដែល​លំបាក​ខ្លាំង និង​មាន​ឧបសគ្គ​ច្រើន​។

ក្រៅពី​នេះ Ford Ranger Raptor ក៏​មាន​បំពាក់​បច្ចេកវិទ្យា​ផ្សេង​ៗ​ដូច​ជា ប្រព័ន្ធ បញ្ឆេះ​រថយន្ត​ដោយ​ពុំ​ចាំបាច់​ប្រ​សោរ បច្ចេកវិទ្យា SYNC 3 និង​អេ​ក្រង់ Touchscreen 8 អ៊ី​ញ សម្រាប់​ស្ដាប់​វិទ្យុ តន្ត្រី និង​ការ​កំសាន្ត​នានា កាមេរ៉ា​ក្រោយ​ជំនួយ​ចូល​ចត ប្រព័ន្ធ​ទប់​លំនឹង​ពេល​បើកបរ​លើ​ផ្លូវ​កោង និង​រអិល ប្រព័ន្ធ​ទប់​លំនឹង​ពេល​ឡើង​ចំណោត និង​ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត​មិន​ឲ្យ​រេ​ពេល​ដឹក​ឥ​វ៉ា​ន់​ធ្ងន់​ៗ​។

កាន់តែ​ពិសេស​ទៅ​ទៀត​នោះ ឥឡូវនេះ លោក​អ្នកទិញ​ភ្លាម នឹង​ទទួល​បាន​រថយន្ត​ភ្លាម ជាមួយ​តម្លៃ​ពិសេស​ត្រឹមតែ $75,000 តែ​ប៉ុណ្ណោះ​។ ម្យ៉ាងទៀត​រាល់​ការ​ទិញ​រថយន្ត Ford លោក​អ្នក​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ផ្សេង​ៗ​ជា​ច្រើន​ទៀត​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​តាម​រយៈ​លេខ​ទូរស័ព្ទ 012 333 975​។

បើ​ចង់​ដឹង​ច្បាស់​សូម​ទស្សនា Video ខាងក្រោម ៖

Facebook Google Twitter Email

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ