ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លង់ស្រានិងសេពគ្រឿងញៀ.នខ្លាំង​​​​ពេក…​ស្លា.ប់​​គ្មានអ្នកដឹង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​បាន​ធ្លាក់ខ្លួន​ឈឺ​និងដេក​ស្លាប់​នៅ​ក្នុង​ដី​ឡូ​ត៍របស់​ខ្លួន ដោយសារ​តែ​គិតតែ​ផឹក​ស្រវឹង​ខួប​និង​សេព​​គ្រឿងញៀន​ខ្លាំងពេក ​ហើយ​ប្រពន្ធ​កូនក៏រត់​​​ចោល ។ ហេតុការណ៍​ បង្ក​ឱ្យភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៤ ​វិច្ឆិកា ស្ថិតនៅ​ក្នុងភូមិក្រោលគោ…

រាជធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​បាន​ធ្លាក់ខ្លួន​ឈឺ​និងដេក​ស្លាប់​នៅ​ក្នុង​ដី​ឡូ​ត៍របស់​ខ្លួន ដោយសារ​តែ​គិតតែ​ផឹក​ស្រវឹង​ខួប​និង​សេព​​គ្រឿងញៀន​ខ្លាំងពេក ​ហើយ​ប្រពន្ធ​កូនក៏រត់​​​ចោល ។ ហេតុការណ៍​ បង្ក​ឱ្យភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៤ ​វិច្ឆិកា ស្ថិតនៅ​ក្នុងភូមិក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ៦ ​ខណ្ឌ​ប្ញ​ស្សី​កែវ ។

សេចក្តីរាយការណ៍ឱ្យដឹងថា បុរស​ដែល​ដេក​ស្លាប់ខាងលើ ​ឈ្មោះ​ភឿ​ង ប៊ុ​ន​នី​ ហៅ​អ៊ុយ​ អាយុ​៤០​ឆ្នាំ ​។ តាម​ព័ត៌មាន​​​ថា នៅ​មុន​ពេល​កើតហេតុ មាន​​អ្នក​ភូមិ​បាន​ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​ដី​ឡូ​តិ៍ ​ស្រាប់តែ​ប្រទះ​ឃើញ​បុរស​រូប​នោះ​ដេក​ស្លាប់​នៅ​ក្នុង​គ្រោង​ទូ​​ដាក់​ខោអាវ ​ហើយក៏រាយការណ៍​ប្រាប់​នគរបាល​ចុះ​មក​ពិ​និត្យ​តែ​ម្តង ។

តាម​គ្រួសា​រថា​ ​គាត់​មាន​ប្រពន្ធនិងកូន​ម្នាក់ ដោយ​សារ​តែ​គិតតែ​ពី​ផឹក​និង​ប្រើប្រាស់​គ្រឿងញៀន ប្រពន្ធ​និង​កូនបាន​រត់​ចោល​ជា​ច្រើន​ឆ្នាំមក​ហើយ ធ្វើ​អោយ​បុរស​រូប​នោះរស់នៅ​តែលតោល​អនា​ថាគ្មាន​ទី​ពុំនាក់​។ មួយរយៈកន្លង​មក ​គាត់​រស់នៅ​ដោយសារ​តែ​អ្នក​ជិតខាង​ មានការ​អាណិតអាសូរ​ផ្តល់​បាយ​ទឹក​ឱ្យ ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា ដោយសារ​តែ​ស្រា និង​គ្រឿង​ញៀន បាន​ប្រែក្លាយ​បុរស​រូប​នោះ ជា​មនុស្ស​អនាថា ហើយធ្លាក់ខ្លួនដេក​នៅ​ក្នុង​គ្រោង​ទូ​ដាក់​ខោអាវ ​ហើយបាន​ស្លាប់​យ៉ាង​អាណោចអាធម​បែប​នេះ​។​បន្ទាប់​ពី​ភ្ញាក់ផ្អើលនគរបាល​បាន​ចុះ​ទៅ​ពិនិត្យ រួច​ប្រគល់​អោយ​ក្រុម​គ្រួសារ​ជា​ម្តាយមីង នាំ​យក​ទៅ​ធ្វើ​បុណ្យ​នៅ​វត្ត​ឧត្តរា​វ​តី ។

អត្ថបទសរសេរ ដោយ