ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Martial ថា​ស្រឡាញ់ Ronaldinho ជាងគេ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា បន្ទាប់​ពី​បាន​ប្រកាស​ពី​ការ​ស្រលាញ់​របស់​គាត់​ចំពោះ​កីឡាករ​ឆ្នើម​ប្រេ​ស៊ី​ល​ពីរ​រូប​គ្រប់ពេល Anthony Martial របស់​ក្រុម​បិសាច​ក្រហម Manchester United…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា បន្ទាប់​ពី​បាន​ប្រកាស​ពី​ការ​ស្រលាញ់​របស់​គាត់​ចំពោះ​កីឡាករ​ឆ្នើម​ប្រេ​ស៊ី​ល​ពីរ​រូប​គ្រប់ពេល Anthony Martial របស់​ក្រុម​បិសាច​ក្រហម Manchester United បាន​ពន្យល់​ពី​មូលហេតុ​ដែល​គាត់​ស្រឡាញ់​រាប់អាន Ronaldinho ជាង​កីឡាករ​ដទៃ​។

កីឡាករ​សញ្ជាតិ​បារាំង​វ័យ ២៣ ឆ្នាំ​រូប​នេះ ជួយ​ដល់​ក្រុម​របស់​គ្រូបង្វឹក លោក Ole Gunnar Solskjaer មួយ​ទំហឹង ក្រោយ​ពី​បាន​ធូរស្រាល​ពីរ​បួស បន្ទាប់​ពី​ខកខាន​ការ​ប្រកួត​ចំនួន ៧ ប្រកួត​នៅ​រដូវ​កាល​នេះ​រួច​ទៅ​ហើយ ដោយសារ​តែ​បញ្ហា​របួស​សរសៃពួរ​។

ចាប់ផ្តើម​ពី​ការ​ឈ្នះ​ការ​ប្រកួត Premier League របស់​ក្រុម​បិសាច​ក្រហម​លើ​ក្រុម Norwich City កីឡាករ Martial នា​ពេល​ថ្មី​ៗ​នេះ​បាន​រក​គ្រាប់​បាល់​វេទមន្ត​មួយ បន្ទាប់​ពី​ទាត់​ស៊ីសង្វាក់​គ្នា​យ៉ាង​ល្អជា​មួយ Marcus Rashford​។

នៅ​ក្នុង​បទ​សម្ភាសន៍​នា​ពេល​ថ្មី​ៗ​នេះ Martial បាន​ប្រាប់​ថា អតីត​ជើង​ខ្លាំង​ល្បីឈ្មោះ​របស់​ក្លិប Barcelona លោក Ronaldinho គឺជា​កីឡាករ​ក្នុង​បេះដូង​របស់​គាត់​។ គាត់​បាន​ប្រាប់​វេ​ប​សាយ​ផ្លូវការ​របស់ United ថា​៖«​ខ្ញុំ​ចង់​និយាយ​ថា​កីឡាករ​ដែល​ខ្ញុំ​ចូល​ចិត្ត​ជាងគេ គឺ​កីឡាករ​ប្រេ​ស៊ី​ល​ជើង​ចាស់ Ronaldo និង Ronaldinho»​។

Martial បាន​បន្ត​ថា ៖«​ពួក​គេ​ទាំង​ពីរ​គឺជា​កីឡាករ​ឆ្នើម​ជាមួយនឹង​ការ​លេង​យ៉ាង​ល្អ​នៅ​លើ​តារាង​។ ពួក​គេ​បាន​បង្កើត​ការ​ប្រកួត​អស្ចារ្យ​ជា​ច្រើន​។ ខ្ញុំ​ស្រឡាញ់ Ronaldinho ជាងគេ ព្រោះតែ​គាត់​គឺជា​កីឡាករ ដែល​អាច​ឱ្យ​យើង​ញញឹម​ពេល​កំពុង​ទស្សនា​គាត់​ប្រកួត​បាន​» ៕

ប្រភព ៖ soccerladuma , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ