គ្រាន់តែ​ធ្វើ​រឿង​ម្យ៉ាង​នេះ​សោះ​ក៏​អាច​ជួយ​ឲ្យ​អ្នក​ជោគជ័យ​ក្នុង​ការងារ​ដែរ !


បរទេស ៖ គ្រប់​ការិយាល័យ​តែងតែមាន​បុគ្គលិក​ម្នាក់ ឬ​ពីរ​នាក់​ដែល​តែងតែ​អង្គុយ​ទទួលទាន​អាហារ​ថ្ងៃត្រង់​ម្នាក់ឯង​ស្ទើរតែ​រាល់ថ្ងៃ ។ អ្នក​ប្រហែលជា គិត​ថា​វា​ជា​រឿង​កម្សត់ និង​មើលទៅ​ពួក​គេ​ដូច​ជា​ឯកោ​ខ្លាំង​ណាស់ ប៉ុន្តែ​ការ​ពិត​បាន​លាតត្រដាង​តាម​រយៈ​ការ​ស្រាវជ្រាវ​មួយ​បញ្ជាក់​ថា ការ​ធ្វើ​បែប​នេះ​ជា​ទម្លាប់​ល្អ​ទៅ​វិញ​ទេ ។

អ្នកជំនាញ​ផ្នែក​ដឹកនាំ គឺ​អ្នកស្រី ម៉ា​រី​សា ឃី​ង (Marissa King) បាន​លើក​ឡើង​ពី​ការ​ស្រាវជ្រាវ​មួយ​ដែល​បង្ហាញ​ឲ្យ​ដឹង​ថា បុគ្គលិក​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន​ពី​ការ​ទទួលទាន​អាហារ​ម្នាក់ឯង​ជាង​ការ​ទទួលទាន​អាហារ​ជាមួយ​ក្រុមការងារ ។ ការ​ស្រាវជ្រាវ​នេះ ត្រូវ​បាន​ចាប់ផ្តើម​ដោយ Rottman School of Management ដែល​វិភាគ​បុគ្គលិក​ចំនួន ១០៣​នាក់ ក្នុង​ការ​ចំណាយ​ពេលវេលា​ទទួលទាន​អាហារ​ថ្ងៃត្រង់​របស់​ពួក​គេ​ជា​រៀងរាល់ថ្ងៃ​ក្នុង​កំឡុង​ពេល​២​ស​ប្តា​ហ៍​ពេញ និង​បាន​សួរ​ពួក​គេ​ពី​កម្រិត​នៃ​កម្លាំង​ដែល​នៅ​សល់​នៅ​ពេល​ជិត​ចូល​ថ្ងៃ​ថ្មី ។

អ្នក​ដែល​ទទួលទាន​អាហារ​ថ្ងៃត្រង់​ម្នាក់ឯង និង​ទុក​ការងារ​មួយ​ឡែក​សិន​បាន​និយាយ​ថា​ពួក​គេ​មាន​អារម្មណ៍​ធូរស្រាល​ជាងគេ ខណៈ​ដែល​អ្នកធ្វើការ​បណ្តើរ​ទទួលទាន​អាហារបណ្តើរ និង​អ្នក​ដែល​ចេញ​ទៅ​ទទួលទាន​អាហារ​ជាមួយ​ក្រុមការងារ​មាន​អារម្មណ៍​ហត់នឿយ​ជាង​អ្នក​ដទៃ ។ ប៉ុន្តែ​ស្ថានការណ៍​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ហត់នឿយ​ជាងគេ គឺ​ពេល​ដែល​បុគ្គលិក​ត្រូវ​បាន​បង្ខំ​ឲ្យ​ចូលរួម​ការ​ទទួលទាន​អាហារ​ជា​ក្រុម ។ ផ្ទុយ​មក​វិញ​បុគ្គលិក​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ជាងគេ នៅ​ពេល​ដែល​ពួក​គេ​អាច​គ្រប់គ្រង​ពេលទំនេរ និង​ចូលរួម ឬ​បដិសេធ​តាម​ចិត្ត ។

យោង​ទៅ​តាម​ការ​ស្ទង់​មតិ​របស់​បុគ្គលិក​១,៦០០​នាក់ នៅ​អា​មេ​រិ​ក​ខាងជើង​បាន​ឲ្យ​ដឹង​ដែរ​ថា ការ​សម្រាក​ពី​ការ​ឆ្លើយ​តប​នឹង​អ៊ីមែល និង​ផ្តោត​ស្មារតី​លើ​ការ​ទទួលទាន​អាហារ​អាច​ជួយ​បង្កើន​ការ​ចូលរួម និង​ប្រសិទ្ធិ​ភាព​ការងារ​របស់​បុគ្គលិក ។ លើស​ពី​នេះ​ទៅ​ទៀត​ការ​សម្រាក​ប្រមាណ​ពី​២០​ទៅ​៣០​នាទី​បន្ទាប់​ពី​ធ្វើការ​ពី​៩០ ទៅ​១២០​នាទី ជា​ជម្រើស​ល្អ​បំផុត​ដែល​ជួយ​បង្កើន​ការ​ផ្តោត​ស្មារតី​របស់​បុគ្គលិក និង​ជួយ​ឲ្យ​បុគ្គលិក​សម្រេច​ការងារ​បាន​ច្រើន និង​មាន​ប្រសិទ្ធិ​ភាព ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ