ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់​២​ដែល​ជួយ​ឲ្យ​អ្នក​ចូល​និវត្តន៍​ដោយ​ស្តុកស្តម្ភ​មិនបាច់​ខ្វល់​ថា មានកូន​ចិញ្ចឹម ឬ​អត់

4 ឆ្នាំ មុន

បរទេស ៖ ពាក្យ​ថា «​ចូល​និវត្តន៍​» សម្រាប់​មនុស្ស​ជំនាន់​ថ្មី និង​ជំនាន់​មុន​អាច​នឹង​មាន​រូបភាព​ខុស គ្នា​។ ប្រសិនបើ​អ្នក​គ្រាន់តែ​ចង់​សម្រាក​ពី​ការងារ អង្គុយ​ផឹក​កាហ្វេ និង​មើល​ចៅ​ៗ​ធំ​ដឹងក្តី​បន្តិច​ម្តង​ៗ​នោះ​អ្នក​មិន​ចាំបាច់​ព្រួយបារម្ភ​ច្រើន​ឡើយ…

បរទេស ៖ ពាក្យ​ថា «​ចូល​និវត្តន៍​» សម្រាប់​មនុស្ស​ជំនាន់​ថ្មី និង​ជំនាន់​មុន​អាច​នឹង​មាន​រូបភាព​ខុស
គ្នា​។ ប្រសិនបើ​អ្នក​គ្រាន់តែ​ចង់​សម្រាក​ពី​ការងារ អង្គុយ​ផឹក​កាហ្វេ និង​មើល​ចៅ​ៗ​ធំ​ដឹងក្តី​បន្តិច​ម្តង​ៗ​នោះ​អ្នក​មិន​ចាំបាច់​ព្រួយបារម្ភ​ច្រើន​ឡើយ ជា​ពិសេស​ប្រសិនបើ​អ្នកមាន​ទ្រព្យសម្បត្តិ​នៅ​សល់ និង​មានកូន​ៗ​មើលថែ ។ ប៉ុន្តែ ប្រសិនបើ​អ្នកមាន​ក្តី​សុបិន​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក និង​មិន​ពឹងផ្អែក​លើ​កូន​ៗ​ដាច់ខាត បន្ទាប់​ពី​ចូល​និវត្តន៍​នោះ​អ្នក​មិន​អាច​សម្រេច​វា​បាន​នោះ​ទេ ប្រសិនបើ​មិន​មាន​ផែនការ​ច្បាស់លាស់​ទេ ។

ដើម្បី​ចាប់ផ្តើម​នូវ​គម្រោង​ដែល​ជួយ​ឲ្យ​អ្នក​អាច​ចូល​និវត្តន៍​ដោយ​ស្តុកស្តម្ភ មាន​ជីវភាព​ឡូយ ដោយ​មិន​ខ្វល់​ថា កូន​ៗ​ចិញ្ចឹម​អ្នក ឬ​អត់ ឬ​ក៏​កូន​មិន​ជូន​លុយកាក់​នោះ​ខាងក្រោម​នេះ គឺជា​ទម្លាប់​ពីរ​ដ៏​សំខាន់​ដែល​អាច​ជួយ​ឲ្យ​អ្នក​ខិត​ជិត​ការ​ចូល​និវត្តន៍​ដោយ​ស្តុកស្តម្ភ​បាន ៖

១. ស្រមើល​ស្រ​ម៉ៃ ៖ ប្រសិនបើ​អ្នក​មិន​ទាន់​មាន​គម្រោង​ច្បាស់លាស់​ពី​អ្វី​ដែល​អ្នក​ចង់​ធ្វើ​ក្រោយ​ពេល​ចូល​និវត្តន៍​ទេ​នោះ អ្នក​គួរតែ​ចំណាយ​ពេលវេលា​ខ្លះ ៗ​ដើម្បី​ស្រមើល​ស្រ​ម៉ៃ​ពី​វា ។ ការ​ចូល​និវត្តន៍​មិន​ត្រឹមតែ​អនុញ្ញាត​ឲ្យ​អ្នក​សម្រាក​លំហែកាយ បន្ទាប់​ពី​ការ​ធ្វើការ​រក​លុយ​អស់​ជា​ច្រើន​ឆ្នាំ​ទេ តែ​វា​ក៏​អាច​ទាក់ទិន​នឹង​ការ​ធ្វើ​អ្វី​ដែល​ជួយ​ឲ្យ​អ្នកមាន​អារម្មណ៍​សប្បាយចិត្ត និង​មានជីវិត​ដែរ ។ តើ​អ្នក​ចង់​ធ្វើ​ដំណើរ​កម្សាន្ត​មែន​ទេ ? ឬ​អ្នក​ចង់​ចាប់ផ្តើម​អង្គការ​មិន​យក​ថវិកា​មួយ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​សង្គម ? នៅ​ពេល​ដែល​អ្នកមាន​គោលដៅ​ច្បាស់លាស់​ហើយ អ្នក​នឹង​ដឹង​ពី​ចំនួន​ថវិកា​ដែល​អ្នក​ត្រូវការ​ក្រោយ​ពេល​ចូល​និវត្តន៍ ដើម្បី​អាច​សម្រេច​គោលដៅ​ទាំងនោះ​បាន ។

២. រៀបចំ​ផែនការ ៖ ក្តី​សុបិន​ដែល​មិន​មាន​ផែនការ​ច្បាស់លាស់ គឺ​គ្រាន់តែ​ជា​បំណងប្រាថ្នា ប៉ុណ្ណោះ ។ ការ​ចូល​និវត្តន៍​របស់​អ្នក​ពឹងផ្អែក​លើ​អ្វី​ដែល​អ្នក​ធ្វើ​ក្នុងថ្ងៃនេះ ។ ប្រសិនបើ​អ្នក​ចង់​ចូល​និវត្តន៍​ជា​អ្នកមាន​នោះ​អ្នក​ត្រូវ​ចាប់ផ្តើម​ប្រកាន់​គំនិត និង​ទស្សនៈ​របស់​អ្នកមាន​ដូច​ជា ការ​ជៀសវាង​បំណុល និង​ចាយវាយ​តិច​ជាង​ប្រាក់​ចំណូល​ជាដើម ។ ត្រូវ​ចង​ចាំ​ថា ការ​ចូល​និវត្តន៍​មិន​ត្រឹមតែ​សំខាន់​សម្រាប់​អ្នក​ទេ តែ​វា​ក៏​ទាក់ទិន​នឹង​មនុស្ស​ដែល​អ្នក​ស្រលាញ់ និង​គោលដៅ​ក្នុង​ជីវិត​របស់​អ្នក​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ