ប៉ះទង្គិច​គ្នា​…​ ក្រោយ​ហិង្សា​នៅ​ក្រុង​គ័​របា​ឡា


ប្រទេស​អ៊ីរ៉ា​ក់ ៖ បាតុកម្ម​តវ៉ា​នៅ​អ៊ី​រ៉ា​ក់បាន​កម្រើក​ទៀត​កាលពី​ថ្ងៃ​ទី​៤​វិច្ឆិកា ជាមួយ​ការ​ប៉ះទង្គិច​គ្នា​នៅ​ក្រុង​បា​ដា​ដ ដែល​នៅ​ទីនោះ​កងកម្លាំង​ប៉ូលិស​បាន​បាញ់​ទៅ​លើ​ពួក​បាតុករ ជា​លើក​ដំបូង​ក្នុង​រយៈពេល​១០​ថ្ងៃ​ចុង​ក្រោយ​នេះ​បន្ទាប់​ពី​អំពើ​ហិង្សា នា​ពេល​យប់​នៅ​ជិត​ស្ថាន​កុងស៊ុល​អ៊ីរ៉​ង់​ប្រចាំ​ក្រុង​គ័​របា​ឡា​។

សាក្សី​ទាំងឡាយ​និយាយ​ថា យប់​ថ្ងៃ​ទី​៤​វិច្ឆិកា កងកម្លាំង​សន្តិសុខ​បាន​បាញ់​គ្រាប់​ពិត​លើ​ពួក​បាតុករ​ដែល​លើកគ្នា​រុលទៅមុខ ឆ្ពោះ​មក​កាន់​ទីស្នាក់ការ​ទូរទស្សន៍​រដ្ឋ​ក្រុង​បា​ដា​ដ​។ យោង​តាម​ប្រភព​មន្ទីរពេទ្យ​និង​ប៉ូលិស​ថា បាតុករ​ប្រមាណ​ជា​២០​នាក់​រង​របួស​។ ការ​ប៉ះទង្គិច​គ្នា​ក៏​កើត​មាន​ដែរ​នៅ​តាម​ច្រកចូល បណ្ដា​វិ​ថី​ឆ្ពោះទៅ​កាន់​ស្ថានទូត​អ៊ី​រ៉​ង់ ទីស្ដីការ​របស់រ​ដា្ឋ​ភិ​បាល​និង​ក្រសួង​ការបរទេស​ព្រមទាំង​ក្រសួងយុត្តិធម៌​។ ពួក​បាតុករ​បាន​គប់​ដុំ​ថ្ម ខណៈ​កងកម្លាំង​ប៉ូលិស​បាន​បាញ់​គ្រាប់បែក​បង្ហូរទឹកភ្នែក​តបត​វិញ​។

កាលពី​យប់​ថ្ងៃ​ទី​៣​មក​ទី​៤​វិច្ឆិកា បាតុករ​៤​នាក់​បាន​ត្រូវ​ស្លាប់​ពេល​ពួក​គេ​ប៉ុនប៉ង​ដុត​ស្ថាន​កុង​ស៊ុល​​អ៊ី​រ៉​ង់​នៅ​ក្រុង​គ័​របា​ឡា ជា​ក្រុង​សក្ការៈ​របស់​ពួក​ស៊ី​អ៊ី​ត​នា​ភាគ​ខាងត្បូង​ប្រទេស ដែល​ក្នុង​១​ឆ្នាំ​ៗ​មាន​អ្នក​ធ្វើ​ធម្ម​យាត្រា​អ៊ី​រ៉​ង់​ច្រើន​លាន​នាក់​សម្រុក​ទៅ​។ ពួក​បាតុករ​បាន​ចោទប្រកាន់​អ៊ី​រ៉​ង់​ថា ជា​មេគំនិត​តាំង​តែង​ប្រព័ន្ធ​នយោបាយ​អ៊ី​រ៉ា​ក់ ដែល​ពួក​គេ​យល់​ថា​ពុក​រលួយ​និង​អសមត្ថ​ភាព​៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ