ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​ភ្លឺស្វាង​ព្រោះ​សេពគប់​ត្រូវ

4 ឆ្នាំ មុន

នៅ​ក្នុង​គម្ពីរ​មង្គលសូត្រ​ព្រះ​ភគវា​ទ្រង់​សរសើរ​បុគ្គល​ដែល​បាន​ចូល​ទៅ​សេពគប់​នឹង​បណ្ឌិត​ចាត់​ទុក​ថា​ជា​ការ​សេពគប់​ត្រូវ នឹង​នាំ​ជីវិត​ទៅ​រក​ភាព​ភ្លឺស្វាង​ចាក​ទុក្ខ​កង្វល់​ទាំងពួង សម​ដូច​បាលី​មួយ​ឃ្លា​លើក​ឡើង​ថា​៖ប​ណ្ឌិ​​តាន​ញ្ច សេវនា ឯ​ត​ម្មង្គល​មុត្ត​មំ កិរិយា​សេពគប់​នូវ​បណ្ឌិត​ទាំងឡាយ​ជា​មង្គល​ដ៏​ឧត្តម ។ អ្នកប្រាជ្ញ​ទាំងឡាយ​ក្នុង​លោក​មាន​ព្រះពុទ្ធ​ជាដើម ទោះបី​កាល​លោក​នៅ​មាន​សន្តាន​ជា​បុថុជ្ជន​នៅឡើយ​ក្តី លោក​មិន​ដែល​កាត់​ប្រយោជន៍​របស់​ខ្លួន​និង​ប្រយោជន៍​អ្នក​ដទៃ​ឡើយ…

នៅ​ក្នុង​គម្ពីរ​មង្គលសូត្រ​ព្រះ​ភគវា​ទ្រង់​សរសើរ​បុគ្គល​ដែល​បាន​ចូល​ទៅ​សេពគប់​នឹង​បណ្ឌិត​ចាត់​ទុក​ថា​ជា​ការ​សេពគប់​ត្រូវ នឹង​នាំ​ជីវិត​ទៅ​រក​ភាព​ភ្លឺស្វាង​ចាក​ទុក្ខ​កង្វល់​ទាំងពួង សម​ដូច​បាលី​មួយ​ឃ្លា​លើក​ឡើង​ថា​៖
ប​ណ្ឌិ​​តាន​ញ្ច សេវនា ឯ​ត​ម្មង្គល​មុត្ត​មំ កិរិយា​សេពគប់​នូវ​បណ្ឌិត​ទាំងឡាយ​ជា​មង្គល​ដ៏​ឧត្តម ។

អ្នកប្រាជ្ញ​ទាំងឡាយ​ក្នុង​លោក​មាន​ព្រះពុទ្ធ​ជាដើម ទោះបី​កាល​លោក​នៅ​មាន​សន្តាន​ជា​បុថុជ្ជន​នៅឡើយ​ក្តី លោក​មិន​ដែល​កាត់​ប្រយោជន៍​របស់​ខ្លួន​និង​ប្រយោជន៍​អ្នក​ដទៃ​ឡើយ ។

លោក​តែង​ប្រកបដោយ​ហិរិ​និង​ឱត្តប្បៈ ព្រមទាំង​ប្រកបដោយ សទ្ធា សីល សុតៈ ចាគៈ និង​បញ្ញា ប្រព្រឹត្ត​ព្យាយាម​ធ្វើ​ប្រយោជន៍​៣​ប្រការ​គឺ ប្រយោជន៍​ជ​តិ​នេះ ជាតិ​ខាង​មុខ និង​ប្រយោជន៍​ដ៏​ក្រៃ​លែង​គឺ​ព្រះ​និព្វាន​ជា​រឿយ​ៗ ។

បុគ្គល​ដែល​ចូល​ទៅ​សេពគប់​នឹង​បណ្ឌិត​ទរមែង​បាន​ប្រយោជន៍​ក្នុង​ពេល​បច្ចុប្បន្ន​ភ្លាម​ៗ មិន​ចាំបាច់​រង់ចាំ​ជាតិ​មុខ ជាតិ​ក្រោយ​នោះ​ឡើយ ដោយសារ​តែ​ការ​ដើរ​តាម​គន្លង​ធម៌​ត្រឹមត្រូវ​ដែល​បណ្ឌិត​អ្នកប្រាជ្ញ​លោក​ចង្អុលបង្ហាញ ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ