ខេត្តព្រះសីហនុ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា សពមនុស្សអណ្តែតទឹកម្នាក់ត្រូវបានគេប្រទះឃើញអណ្តែតទឹកនៅខាងមុខកោះរ៉ុង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
សេចក្តីរាយការណ៍បន្តថា ក្រោយទទួលបានដំណឹងថា មានសាកសពមនុស្សអណ្តែតទឹកនៅខាងមុខកោះរ៉ុងភ្លាម លោកវរសេនីយ៍ឯក ឌឹម សំបូរ ប្រធានអង្គភាពនគរបាលបង្ក្រាបបទលើ្មសលើផ្ទៃសមុទ្រ បានបញ្ជាកម្លាំង និងនាវាល្បឿនលឿន ចុះទៅស្វែងរកសាកសពនេះ ។ ហើយក្រោយពីប្រទះឃើញសពជនរងគ្រោះភ្លាម កម្លាំងនគរបាលបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ បានរៀបចំអូសយកសាកសពនេះនាំមកកាន់ដីគោក ដើម្បីជូនសមត្ថកិច្ចជំនាញពិនិត្យ និងធ្វើការកោសល្យវិច្ច័យ។
បើតាមលោកវរសេនីយ៍ឯក ឌឹម សំបូរ បានថ្លែងបន្តថា សាកសពខាងលើនេះ មានស្ថានភាពរលួយខ្លះទៅហើយ ដូច្នេះមិនទាន់អាចសន្និដ្ឋានបានពីអត្តសញ្ញាណថា ជាប្រុស ឬក៏ជាស្រីនោះទេ ហើយជាជនបរទេស ឬជាជនជាតិខ្មែរនៅឡើយ។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ