រាជធានីភ្នំពេញ ៖ ធ្មេចបើកចូលដល់រដូវធ្លាក់ខ្យល់ទៀតហើយ ។ ត្រជាក់ស្រួលខ្លួនមែន តែខ្យល់បែបនេះងាយធ្វើឲ្យស្បែកប្រែជាស្ងួតខ្លាំង ចេញរោលក្រហម ឬរមាស់។ ប្រាកដណាស់ ទោះបីស្បែកអ្នកមានសុខភាពល្អយ៉ាងណាក៏ដោយ បើប៉ះខ្យល់ច្រើន ត្រជាក់ក្តៅ ឬអង្គុយក្នុងបន្ទប់ម៉ាស៊ីនត្រជាក់យូរម៉ោង ច្បាស់ជាចៀសមិនផុតពីប្រែជាស្ងួត រហូតចេញបែកស្រកានោះទេ។
ដើម្បីឲ្យស្បែកមានសុខភាពល្អ ភ្លឺរលោងស្អាតចែងចាំង អាចឲ្យនារីៗ ចេញក្រៅដោយភាពជឿជាក់ក្នុងរដូវរងា មិនពិបាកឡើយ គ្រាន់តែអ្នកត្រូវអនុវត្តតាមវិធីងាយៗ ទាំង៥នេះ ដូចជា ៖
១-គួរងូតទឹកក្តៅឧណ្ហៗ ប្រើសាប៊ូដុសខ្លួនដែលផ្តល់សំណើម
ខ្យល់ត្រជាក់បែបនេះច្បាស់ជាត្រូវងូតទឹកក្តៅឧណ្ហៗហើយ ទើបស្រួលខ្លួន។ តែទឹកក្តៅនឹងនាំឲ្យស្បែកកាន់តែស្ងួតខ្លាំងមួយកម្រិតទៀត។ គួរប្រើសាប៊ូដុះខ្លួនដែលមានផ្តល់សំណើមដល់ស្បែកផង ក្នុងរដូវនេះ បើប្រើសាប៊ូដែលធ្វើឲ្យស្បែកស្ងួតពេកនោះ ងាយនឹងទៅជាអាឡឺជីស្បែកណាស់ ខណៈស្បែកកំពុងតែស្ងួតស្រាប់។
២-លាបឡេផ្តល់សំណើមជាប្រចាំ
ក្រោយងូតទឹកសម្អាតខ្លួនរួច អ្នកគួរលាបឡេផ្តល់សំណើមដល់ស្បែកកុំខានឲ្យសោះ។ លាបឲ្យបានយ៉ាងហោចណាស់ ២ ទៅ៣ ដង រាល់ពេលដែលអ្នកសង្កេតឃើញស្បែកចាប់ផ្តើមរៀងស្ងួតវិញ។ គួរលាបមិនចំពោះតែពេលអ្នកត្រូវស្លៀកពាក់ខ្លីៗបញ្ចេញសាច់នោះទេ ទោះអ្នកស្លៀកវែងជិតៗ ក៏ដោយក៏ត្រូវលាបដែរ បើមិនដូច្នេះទេ ស្បែកដែលស្ងួតស្រាប់នឹងទៅជាក្រហម ឬរមាស់ពេលវាប៉ះត្រូវសាច់ខោ ឬសំពត់។ ហើយកន្លែងដែលគួរតែលាបជាចាំបាច់នោះមាន ជើង កែងដៃ ជង្គង់។
ជម្រើសឡេផ្តល់សំណើមល្អបំផុត គួរប្រើប្រភេទឡេដែលសម្បូរដោយវីតាមីន B3 ជួយឲ្យស្បែកសភ្លឺពីខាងក្នុង ដូចជា វ៉ាសឺលីន ហ៊ែលស៊ីវ៉ាយ យូវីទ្បៃធើនីង (Vasaline Healthy White UV Lightening) ជាមួយរូបមន្តជំនាន់ថ្មីកាន់តែប្រសើរជាងមុន។
លើសពីនេះទៀត ភាគល្អិតតូចៗនៃ Vaseline Jelly ថ្មីនេះ នឹងថែបំប៉នស្បែកខូចរបស់អ្នកឲ្យមានសំណើម កាត់បន្ថយស្នាមខ្មៅដែលកើតចេញពីកម្តៅថ្ងៃ ឲ្យសភ្លឺស្មើគ្នា និងថែមទាំងការពារកម្តៅថ្ងៃតាំងពីប្រើលើកដំបូង។ ក្នុងរយៈពេលតែ ២សប្ដាហ៍ប៉ុណ្ណោះ អ្នកនឹងឃើញស្បែកមានសុខភាពល្អ សភ្លឺថ្លាជាងមុន។
៣-គួរប្រើឡេការពារកម្តៅថ្ងៃ បើត្រូវចេញក្រៅច្រើន (ការពារប្រសើរជាងព្យាបាល)៖
បើដឹងខ្លួនថា ត្រូវចេញដើរក្រៅច្រើន គួរលាបឡេការពារកម្តៅថ្ងៃមួយជាន់ទៀតបន្ថែមពីលើឡេផ្តល់សំណើមដល់ស្បែកផង។ ក្នុងរដូវធ្លាក់ខ្យល់បែបនេះ ពេលខ្លះអ្នកយល់ថាស្រួលខ្លួនពេលដើរហាលថ្ងៃបន្តិច តែស្បែកដែលត្រូវពន្លឺថ្ងៃចាំងចំនោះ អាចនឹងរងគ្រោះទាំងអ្នកមិនដឹងខ្លួន ដូចជា ប៉ុន្មានម៉ោងក្រោយមក ទើបលេចចេញកន្ទួលក្រហម ឬ ក្រហាយ រមាស់ដោយសាររលាក់ពន្លឺថ្ងៃជាដើម។
ទោះបីជាអ្នកព្យាយាមមិនប៉ះពាល់ពន្លឺព្រះអាទិត្យដោយផ្ទាល់ ក៏ស្បែកអ្នកនៅតែអាចដុតបំផ្លាញបានដែរ។ អ្នកអាចការពារស្បែកដោយប្រើ វ៉ាសឺលីនHealthy White SPF 24 PA++ ដែលធ្វើឲ្យស្បែកសស្អាតនិងសុខភាពល្អទោះស្ថិតក្រោមកំដៅថ្ងៃក្តៅក៏ដោយ។
៤-ទទួលទានទឹកក្ដៅឧណ្ហៗផ្សំជាមួយក្រូចឆ្មាររាល់ៗព្រឹក៖
ក្រៅពីទឹកក្រូចឆ្មារ ជួយដុតបំផ្លាញជាតិខ្លាញ់ និងជំនួយដល់ការរំលាយអាហារហើយ នៅជួយដល់ស្បែកឲ្យមើលទៅស្រស់ថ្លាតាំងពីស្រទាប់ក្រៅរហូតដល់ក្នុង។ លើសពីនេះទៀត ដើម្បីរក្សាសំណើមក្នុងខ្លួន ជួយបានទាំងស្បែកភ្លឺថ្លា ហើយសុខភាពល្អទៀតនោះ អ្នកត្រូវតែព្យាយាមញុំាទឹកឲ្យបានច្រើនបំផុត ឬ យ៉ាងហោចណាស់ណាស់ឲ្យបាន ១លីត្រកន្លះ ទៅ២លីត្រដែរក្នុងមួយថ្ងៃ។
៥-ហាត់ប្រាណជាប្រចាំ (យ៉ាងហោចណាស់ ៣០នាទី ទៅ១ម៉ោងក្នុង១ថ្ងៃ)៖
ឆ្ងល់មែនទេថា ការហាត់ប្រាណជួយឲ្យស្បែកមិនស្ងួតបែកបានមែនឬ?ចម្លើយនោះ គឺអាចជួយបានប្រាកដមែន ព្រោះការហាត់ប្រាណនឹងធ្វើឲ្យហូរញើស ជួយបណ្ដេញសារជាតិពុលចេញពីរាងកាយ មិនតែប៉ុណ្ណោះនៅជួយបន្តឹងស្បែកមិនឲ្យស្ងួតប្រេះបែកស្រកាផងដែរ។ ធ្វើបានតែ ៥ចំណុចនេះ ធានាថាអ្នកនឹងឃើញស្បែកខ្លួនឯងប្រែជាភ្លឺសស្អាតប្រកបដោយសុខភាពល្អយ៉ាងឆាប់រហ័ស។កុំភ្លេចសាកអនុវត្តទាំងអស់គ្នាណា ! ។
ចែករំលែកព័តមាននេះ