អង្គការ​ឆឺ​ជី ចុះ​ពិនិត្យ និង​ព្យាបាល​ជំ​ម​ងឺ​ជូន​ប្រជាពលរដ្ឋ​ជាង​៥០០០​នាក់​នៅ​ស្រុក​ឯក​ភ្នំ


ខេត្តបាត់ដំបង ៖ ដោយ​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អង្គការ​ឆឺ​ជី សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA)​បាន​ចុះ​ធ្វើ​សកម្មភាព​មនុស្សធម៌ តាម​រយៈ​ការ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ​ជាង​៥​ពាន់​នាក់ ស្ថិត​នៅ​ក្នុងភូមិ​ព្រែក​ហ្លូ​ង ឃុំ​ព្រែក​ហ្លូ​ង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង កាលពី​ព្រឹក​ថ្ងៃ​ទី​០២ ខែ​វិ​ច្ឆ​កា​នេះ ។

ក្រោម​វត្តមាន លោកស្រី ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត អនុប្រធាន​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) ថ្នាក់ដឹកនាំ​ក្រុមការងារ​អង្គការ​សឺ​ជី មន្ត្រីរាជការ​អាជ្ញាធរ កម្លាំង​ស្ម័គ្រចិត្ត​យុវជន និង​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​។

លោកស្រី ឲ្យ​ដឹង​ថា សមាគម​បង្កើត​ឡើង​តាំងពី​ឆ្នាំ​២០១២ ក្រោម​គំនិត​ផ្តើម របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ឲ្យ​លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី​ផ្ទាល់​ដើម្បី​ចុះ​ជួយ​ពិនិត្យ​និង​ព្យាបាល​ប្រជាពលរដ្ឋ ចែករំលែក​នៅ​ក្តី​ស្រឡាញ់​ទៅ​ដល់​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស ដោយ​មិន​គិត​ពី​និន្នាការ​នយោបាយ​អ្វី​ឡើយ ។

តំណាង​អង្គការ​ឆឺ​ជី លោក ដេ​វីត លីវ បាន​ឲ្យ​ដឹង​ថា រយៈពេល​៥​ឆ្នាំ​មក​ហើយ អង្គការ​បាន​សហការ​ជាមួយ TYDA ក្នុង​ការងារ​មនុស្សធម៌ ជា​ពិសេស​ផ្តល់​សេវាកម្ម​ព្យាបាល ជំងឺ​ដោយ​គិតថ្លៃ​ជូន​ប្រជា​ពលរ​ដ្ន​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ តំណាង​អង្គការ​រូប​នេះ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ​ចំពោះ លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី​ពេ​ជ ចន្ទ​មុន្នី ដែល​បាន​អនុញ្ញាត​ឲ្យ​មានការ​ចុះ​OMU ក្នុង​គោលបំណង​បង្កើន​កិច្ចសហការ​ដោយ​រីករាយ​ជាមួយ​គ្នា ។

ជា​ពិសេស​ការ​ព្យាបាល និង​វះកាត់​ជំងឺ​ផ្សេង​ៗ ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ដោយ​ឥត​ថ្លៃ​នេះ​តែ​ម្តង ។ ដើម្បី​ចែករំលែក​នូវ​ក្តី​ស្រឡាញ់ និង​ស្នាមញញឹម​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​។ ប្រជាពលរដ្ឋ​ដែល​ទទួល​ការ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ម្នាក់​ៗ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ​ដល់​លោកស្រី ពេ​ជ ចន្ទ​មុនី ហ៊ុន ម៉ា​ណែ​ត និង​សប្បុរសជន ជា​ពិសេស​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ ព្រឹទ្ធ​បណ្ឌិត ដែល​តែងតែ​គិតគូរ​ដល់​ពួក​គាត់​ជា​និច្ច ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ