នៅក្នុងថ្ងៃនេះ ប្រាក់ដុល្លារអាមេរិកហាក់មានសាច់ដុំខ្លាំងជាងប្រាក់រៀលខ្មែរ និងលុយយ៉េនបន្តិច តែអត្រាប្តូរប្រាក់លុយដុល្លារអាមេរិកទប់ទល់ និងលុយដុល្លារអូស្ត្រាលីហាក់ចុះខ្សោយ បើប្រៀបធៀបនឹងអត្រាប្តូរប្រាក់កាលពីថ្ងៃម្សិលមិញ ។
ធនាគារ អេស៊ីលីដា ភីអិលស៊ី ឲ្យដឹងនាថ្ងៃទី០៥ ខែវិច្ឆិកានេះ គឺ១ដុល្លារអាមេរិកមានអត្រាទិញ ៤.០៧២,០០ រៀល អត្រាលក់ចេញ ៤.០៨៧,០០ រៀលដែលកាលពីម្សិលមិញមានអត្រាទិញ៤.០៧០,០០រៀល និងអត្រាលក់ចេញត្រឹមតែ ៤.០៨៥,០០ រៀលប៉ុណ្ណោះ ។ ដោយឡែកសម្រាប់ប្រាក់ដុល្លារអាមេរិកធៀបនឹងប្រាក់យ៉េននៅថ្ងៃនេះ គឺហាក់ចុះខ្សោយ គឺ១ដុល្លារអាមេរិក មានអត្រាទិញចូល ១០៧,៨០យ៉េន និងអត្រាលក់ចេញ ១១០,៣០យ៉េន ដែលម្សិលមិញមានអត្រាទិញ ១០៧,៣០ យ៉េននិងលក់ចេញ ១០៩,៨០ យ៉េន ។
ចំពោះប្រាក់ដុល្លារអូស្ត្រាលី គឺ១ ដុល្លារអូស្ត្រាលី មានអត្រាទិញចូល ០,៦៧៦០ ដុល្លារអាមេរិក និងអត្រាលក់ចេញ ០,៦៩៩០ដុល្លារអាមេរិកដែលកាលពីម្សិលមិញអត្រាទិញចូល ០,៦៧៨០ និងលក់ចេញ០,៧០២០ ដុល្លារអាមេរិក ៕ (អត្ថបទសហការ) កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ