ក្រុម​លោក សម រ​ង្ស៊ី ជា​អ្នកនយោបាយ​មិន​អៀនខ្មាស


រាជធានី​ភ្នំពេញ ៖ មនុស្ស​ជំនិត​លោក កឹ​ម សុខា គឺ​លោក មុត ច​ន្ថា បាន​ហៅ​ក្រុម​លោកសម រ​ង្ស៊ី ថា​ ជា​អ្នក​នយោបាយ​មិន​ចេះ​អៀនខ្មាស និង​ជា​អ្នកនយោបាយ​ដើម្បី​មហិច្ឆតា​ហិង្សា​របស់​ខ្លួន​តែ​ប៉ុណ្ណោះ ។ លោក មុត ច​ន្ថា បាន​លើក​ឡើង​បែប​នេះ ​បន្ទាប់​ពី​ក្រុម​លោក សម រ​ង្ស៊ី យករូប​លោក កឹ​ម សុខា ចាប់ដៃ​ជាមួយ​លោក សម រ​ង្ស៊ី ដើម្បី​បង្ហាញ​អ្នកគាំទ្រ​ខ្លួន​ពី​ការ​វិល​ចូល​ស្រុក របស់​ក្រុម​លោក សម រ​ង្ស៊ី នៅ​ថ្ងៃ​ទី​៩ ​វិច្ឆិកា ឆ្នាំ​២០១៩ ខាង​មុខ​នេះ ។

គិត​មក​ដល់​ថ្ងៃ​ទី​៤ ខែវិច្ឆិកា គឺ​នៅ​សល់​តែ​៥​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ដល់​ថ្ងៃ​ដែល​លោក សម រ​ង្ស៊ី សន្យា​ចូល​ស្រុក​វិញ ហើយ​ថា​នឹង​មាន​អ្នកគាំទ្រ ជា​ច្រើន​នាក់​អម​មក​ជាមួយ និង​ទទួល​លោក ។ ទោះជា​យ៉ាងណា​ក្តី លោក មុត ច​ន្ថា បាន​ហៅការ​យក​រូបថត​លោក កឹ​ម សុខា នេះ​ថា​ជា​ការ​បង្កើត​រឿង​អយុត្តិធម៌​សម្រាប់​លោក កឹ​ម សុខា ដែល​កំពុង​ជាប់​ឃុំ គ្មាន​សិទ្ធិ​សេរីភាព ។

លោក មុត ច​ន្ថា បាន​បញ្ជាក់​កាលពី​ថ្ងៃ​ទី​២ ខែ វិច្ឆិកា​ថា ៖ «​ហេតុ​អ្វី​លោកស្រី មូរ សុខ​ហួរ បង្ហោះរូប​ចាប់​ដៃ​រវាង​លោក កឹ​ម សុខា និង លោក សម រ​ង្ស៊ី ដោយ​ភ្ជាប់​ជាមួយ​ផែនការ មាតុភូមិនិវត្តន៍ ៩ វិច្ឆិកា ? នេះ​ជា​ទ​ង្វើ​បង្កើត​ឡើង​នូវ​អំពើ​អ​យុ​ត្តិធម៌​ដល់​លោក កឹ​ម សុខា ដែល​កំពុង​ជាប់​ឃុំ និងជាប់​បម្រាម​តុលា​ការ ពុំ​មាន​សិទ្ធិ​នយោបាយ​និង​សេរីភាព​» ។

លោក​បន្ត​ថា ៖ «​លោក កឹ​ម សុខា ពុំ​បានដឹង​ឮ ឬ​បង្ហាញ​ការ​គាំទ្រ​ចំពោះ​សកម្មភាព​របស់​អ្នកនយោបាយ​និរទេស​ឡើយ ។ យើង​មិន​ចង់​បង្ខំ​អ្នក​មិន​ឲ្យ​និយាយ​អ្វី​ដែល​អ្នក​ចង់​និយាយ​នោះទេ តែបើ​អ្នកជា​អ្នកនយោបាយ ឬ​តាំងខ្លួន​ជា​អ្នកដឹកនាំ​នោះ អ្នក​មិន​គួរ​និយាយ​អ្វី​ភ្ជាប់​ជាមួយ​អ្នក​ដទៃ​ដែល គេ​មិន​គាំទ្រ​ជំហរ​ខ្លួន​នោះ​ទេ​» ។

ជាមួយ​គ្នា​នេះ លោក មុត ច​ន្ថា ក៏​បាន​ចំអកទៅ​កាន់​ក្រុម​លោក សម រ​ង្ស៊ី ថា សូម​ធ្វើ​ជា​អ្នកដឹកនាំ​នយោ​បាយ​ឲ្យ​ថ្លៃថ្នូរ​ផង ។ បើ​ដឹង​ថា​ខ្លួន​អស់​តម្លៃ​ហើយ ឈប់​ទៅ កុំ​ឥត​អៀនខ្មាស ចរិត​ថោក​យកឈ្មោះគេ រូបគេ ទៅ​ប្រើ​ដើម្បី​តែ​មហិច្ឆតា​ហិង្សា​របស់​ខ្លួន ។ចំណែក​លោក អ៊ូ ច័ន្ទ​រ័​ត្ន អតីតមន្ត្រី​ជាន់ ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ជា​អ្នក កឹ​មសុខា និយម​ក៏​បាន​លើក​ឡើង​ដែរ​ថា មិន​គួរ​ណា ក្រុម​លោក សម រ​ង្ស៊ី យក​រូបភាព​របស់​លោកកឹ​ម សុខា ប្រាប់​ទៅ​កាន់​អ្នកគាំទ្រ​បែប​នេះ​ព្រោះថា​លោក កឹ​ម សុខា តាម​រយៈ​មេធាវី បា​នប​ដិសេ​ធ​ជា​ច្រើន​ដង​មក​ហើយ ក្នុង​ការ​មិន​ទទួល​ក្រុម​លោក សម រ​ង្ស៊ី ពិសេស​នោះ​ចលនា​នានា ដែល​លោក សម រ​ង្ស៊ី បង្កើត​នៅ​ក្រៅប្រទេស តាំងពី​គណបក្ស​ត្រូវ​បាន​រំលាយ ។

លោក​បាន​បញ្ជាក់​ថា ៖ «​មាន​ប្រតិបត្តិការ​ជា​ច្រើន​ហើយ យើង​អត់​គាំទ្រ​ទេ ហើយ​បើសិន​គាត់​នៅ​តែ​អី​ុ​ចឹ​ង​នោះ ដោយ​យក​រូប​លោក កឹ​មសុខា ភ្ជាប់​ជាមួយ​នោះ គឺជា​រឿង​មិន​ត្រឹមត្រូវ ។ខ្ញុំ​មិន​ចង់​និយាយ​ថា​រឿង​ហ្នឹង​អ​សីលធម៌​ទេ តែ​វា​មិន​ត្រឹមត្រូវ សម្រាប់​អ្នកនយោបាយ​» ៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ