ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កត្តា​​ដែល​ធ្វើ​ឲ្យ​អ្នក​ប្រឈម​នឹង​ជំងឺ​ឬ​ស​ដូង​ច្រមុះ​កាន់តែ​ខ្លាំង… ប្រយ័ត្ន!!!

4 ឆ្នាំ មុន

ជំងឺ​ឬ​ស​ដូង​ច្រមុះ​គឺជា​ការ​លូតលាស់​ដុំ​សាច់​ដែល​ទន់ មិន​ឈឺ និង​មិនមែន​មហារីក​នៅ​លើ​កម្រាល​ផ្លូវដង្ហើម​ក្នុង​ច្រមុះ ឬ​ប្រហោង​ឆ្អឹង​ក្នុង​ច្រមុះ​។​វា​អាច​នឹង​មាន​លក្ខណៈ​ជា​ដំណក់ទឹក ឬ​គ្រាប់​ទំពាំងបាយជូរ​។ ជំងឺ​នេះ​តែង​កើតឡើង​ដោយសារ​ការ​រលាក​រ៉ាំរ៉ៃ​ជា​ពិសេស​ជំងឺហឺត ឧស្សាហ៍​មានការ​បង្ក​រោគ អា​ឡែ​ហ្ស៊ី ប្រតិកម្ម​ថ្នាំ ឬ​ប្រព័ន្ធ​ភាពស៊ាំ​ខុស​ប្រក្រតី​។…

ជំងឺ​ឬ​ស​ដូង​ច្រមុះ​គឺជា​ការ​លូតលាស់​ដុំ​សាច់​ដែល​ទន់ មិន​ឈឺ និង​មិនមែន​មហារីក​នៅ​លើ​កម្រាល​ផ្លូវដង្ហើម​ក្នុង​ច្រមុះ ឬ​ប្រហោង​ឆ្អឹង​ក្នុង​ច្រមុះ​។​វា​អាច​នឹង​មាន​លក្ខណៈ​ជា​ដំណក់ទឹក ឬ​គ្រាប់​ទំពាំងបាយជូរ​។ ជំងឺ​នេះ​តែង​កើតឡើង​ដោយសារ​ការ​រលាក​រ៉ាំរ៉ៃ​ជា​ពិសេស​ជំងឺហឺត ឧស្សាហ៍​មានការ​បង្ក​រោគ អា​ឡែ​ហ្ស៊ី ប្រតិកម្ម​ថ្នាំ ឬ​ប្រព័ន្ធ​ភាពស៊ាំ​ខុស​ប្រក្រតី​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ជំងឺ​ឬ​ស​ដូង​ច្រមុះ​ដែល​តូច​ៗ​ប្រហែលជា​មិន​បង្ក​ជា​រោគ​សញ្ញា​អ្វី​ឡើយ តែ​ដុំ​សា​ច់ឬស​ដូង​ដែឡ​ធំ​វិញ​អាច​បណ្តាល​ឲ្យ​ស្ទះ​ដល់​ផ្លូវដង្ហើម ឬ​ពិបាក​ដកដង្ហើម បាត់បង់​ការ​ស្រង់ក្លិន និង​ឧស្សាហ៍​មានការ​បង្ក​រោគ​។

រាល់​ជំងឺ​ទាំងឡាយ​ណា​ដែល​បង្ក​ជា​ការ​រលាក​រ៉ាំរ៉ៃ​ក្នុង​ច្រមុះ ឬ​ប្រហោង​ឆ្អឹង​នៅ​ច្រមុះ​ដូច​ជា ការ​បង្ក​រោគ ឬ​អា​ឡែ​ហ្ស៊ី ប្រហែឡជា​បង្កើន​ការ​ប្រឈម​នឹង​ការ​កើត​ឬ​ស​ដូង​ច្រមុះ​ហើយ​។ ជំងឺ​ជា​ច្រើន​ដែល​ប្រឈម​នឹង​ជំងឺ​ឬ​ស​ដូង​ច្រមុះ​កាន់តែ​ខ្លាំង​នោះ​មាន​ដូច​ជា​៖

១-ជំងឺហឺត
២- អ្នកមាន​ប្រតិកម្ម​ជាមួយ​ថ្នាំ​អាស្ពីរីន
៣- រលាក​ប្រហោង​ឆ្អឹង​ក្នុង​ច្រមុះ​ដោយសារ​ប្រតិកម្ម​អា​ឡែ​ហ្ស៊ី​នឹង​មេរោគ​ផ្សិត
៤- ជំងឺ Cystic Fibrosis
៥- ជំងឺ​សរសៃឈាម Churg-strauss Syndrome(

ប្រវត្តិ​គ្រួសារ​ក៏​អាច​ដើរតួ​នាទី​ក្នុង​រឿង​ដ៏​សំខាន់​ចំពោះ​ជំងឺ​នេះ​ដែរ​ (​ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ