ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន! ផឹកទឹក​ក្រូច​រាល់ថ្ងៃ​អាច​មាន​គ្រោះថ្នាក់​

4 ឆ្នាំ មុន

ការ​ផឹកទឹក​ក្រូច​ជា​រៀងរាល់ថ្ងៃ ដោយ​ផឹក​មួយ​ថ្ងៃ ១ ឬ ២ កំប៉ុង ងាយ​នឹង​បណ្ដាល​ឲ្យ​មាន​ប៉ះពាល់​ដល់​សុខភាព​ខ្លាំង​ណាស់​។ ជាតិ​ផ្អែម​សិប្បនិម្មិត និង​សារធាតុ​គីមី​ដទៃ​ទៀត ដែល​មាននៅ​ក្នុង​ទឹកក្រូច…

ការ​ផឹកទឹក​ក្រូច​ជា​រៀងរាល់ថ្ងៃ ដោយ​ផឹក​មួយ​ថ្ងៃ ១ ឬ ២ កំប៉ុង ងាយ​នឹង​បណ្ដាល​ឲ្យ​មាន​ប៉ះពាល់​ដល់​សុខភាព​ខ្លាំង​ណាស់​។

ជាតិ​ផ្អែម​សិប្បនិម្មិត និង​សារធាតុ​គីមី​ដទៃ​ទៀត ដែល​មាននៅ​ក្នុង​ទឹកក្រូច គឺ​មិន​មាន​សុវត្ថិភាព​សម្រាប់​មនុស្ស​ភាគច្រើន ប៉ុន្តែ​មិន​មាន​ភស្តុ​តាង​ច្បាស់លាស់​ដែល​បង្ហាញ​ថា គ្រឿងផ្សំ​ទាំងនេះ​បណ្តាល​ឲ្យ​កើត​ជំងឺមហារីក​នោះ​ទេ​។

ប្រភេទ​មួយ​ចំនួន​នៃ​ទឹកក្រូច​មាន​វីតាមីន និង​សារធាតុ​រ៉ែ​មួយ​ចំនួន ដែល​មាន​ផល​ល្អ​សម្រាប់​រាង​កាយ ប៉ុន្តែ​ទឹកក្រូច​មិនមែន​ជា​ភេសជ្ជៈ​សុខភាព ឬ​ភេសជ្ជៈ​សម្រក​ទម្ងន់​នោះ​ទេ​។ ហើយ​ក៏​ពុំ​ទាន់​មាន​ភស្តុ​តាង​ច្បាស់លាស់​ណាមួយ​ដែល​បង្ហាញ​ពី​ប្រសិទ្ធភាព និង​គុណប្រយោជន៍​ចំបង​របស់​ទឹកក្រូច​ណាមួយ​ឡើយ​។

ជម្រើស​ភេសជ្ជៈ​ដែល​មាន​កាឡូរី​ទាប​ដែល​មាន​សុខភាព​ល្អ រួម​មានទឹក ទឹកដោះគោ និង​តែ ឬ​កាហ្វេ​ដែល​គ្មាន​ជាតិ​ផ្អែម (​ប្រភព​ពី​៖ Health.com.kh) ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ