ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូល​ហេតុ​ដែល​អ្នក​ត្រូវធ្វើ​តេស្ត​រក​ជំងឺ​តា​ឡា​សេ​មៀ​ មុន​ពេល​រៀប​ការ

4 ឆ្នាំ មុន

ការ​ស្វែងរក​គ្រូ​ទស្ស​ទាយ​ន៍​អំពី​ខែ​ឆ្នាំ​រៀប​ការ​មិន​ត្រឹមតែ​ជា​រឿង​ដ៏​សំខាន់​មួយ​ដែល​អ្នក​គួរតែ​ធ្វើ​មុន​ពេល​រៀប​ការ​នោះ​ទេ តែ​ការ​ពិនិត្យ​សុខភាព​ដើម្បី​ស្វែងរក​ជំងឺ​តា​ឡា​សេ​មៀ​ក៏​ជា​រឿង​សំខាន់​ដូច​គ្នា​ដែរ​។ ហេតុ​អ្វី​ទៅ? មាន​ជំងឺ​តា​ឡា​សេ​មៀ​កម្រិត​តិចតួច​ទាំង​ពីរ​គឺ​មិន​អាច​រៀប​ការ​ជាមួយ​គ្នា​បាន​ឡើយជំងឺ​តា​ឡា​សេ​មៀ​តិចតួច ឬ​ផ្ទុក​ជំងឺ​គឺ​មិន​មាន​រោគ​សញ្ញា​អ្វី​ឡើយ ប៉ុន្តែ​បើសិនជា​ពួក​គេ​ទាំង​ពីរ​នាក់​រៀប​ការ​ជាមួយ​គ្នា កូន​ដែល​កើតមក​អាច​នឹង​មាន ២៥​ភាគរយ​មាន​ជំងឺ​នេះ​ពិតប្រាកដ​។ ហើយ​ការ​មាន​ផ្ទៃពោះ​អាច​រក​ឃើញ​ជំងឺ​នេះ​នៅ​ពេល​នៅ​ស​ប្តា​ហ៍​ទី ៨…

ការ​ស្វែងរក​គ្រូ​ទស្ស​ទាយ​ន៍​អំពី​ខែ​ឆ្នាំ​រៀប​ការ​មិន​ត្រឹមតែ​ជា​រឿង​ដ៏​សំខាន់​មួយ​ដែល​អ្នក​គួរតែ​ធ្វើ​មុន​ពេល​រៀប​ការ​នោះ​ទេ តែ​ការ​ពិនិត្យ​សុខភាព​ដើម្បី​ស្វែងរក​ជំងឺ​តា​ឡា​សេ​មៀ​ក៏​ជា​រឿង​សំខាន់​ដូច​គ្នា​ដែរ​។ ហេតុ​អ្វី​ទៅ?

មាន​ជំងឺ​តា​ឡា​សេ​មៀ​កម្រិត​តិចតួច​ទាំង​ពីរ​គឺ​មិន​អាច​រៀប​ការ​ជាមួយ​គ្នា​បាន​ឡើយ
ជំងឺ​តា​ឡា​សេ​មៀ​តិចតួច ឬ​ផ្ទុក​ជំងឺ​គឺ​មិន​មាន​រោគ​សញ្ញា​អ្វី​ឡើយ ប៉ុន្តែ​បើសិនជា​ពួក​គេ​ទាំង​ពីរ​នាក់​រៀប​ការ​ជាមួយ​គ្នា កូន​ដែល​កើតមក​អាច​នឹង​មាន ២៥​ភាគរយ​មាន​ជំងឺ​នេះ​ពិតប្រាកដ​។ ហើយ​ការ​មាន​ផ្ទៃពោះ​អាច​រក​ឃើញ​ជំងឺ​នេះ​នៅ​ពេល​នៅ​ស​ប្តា​ហ៍​ទី ៨ ទៅ​១២​។ ដូច្នេះ​យោង​ទៅ​តាម​លទ្ធផល​នេះ ពួក​គេ​អាច​សម្រេចចិត្ត​ថា​គួរតែ​ទុក ឬ​លះបង់​កូន​នោះ​ចោល​។

អាច​បណ្តាល​ឲ្យ​កូន​ស្លាប់​ក្នុង​ផ្ទៃ (​ករណី​ធ្ងន់ធ្ងរ​)
វា​គឺជា​ជំងឺ​ហ្សែ​ន​ដែល​កូន​អាច​ទទួល​បាន​ពី​ឪពុក​ម្តាយ​របស់​ពួក​គេ​។ ជំងឺ​នេះ​អាច​រក​ឃើញ​បាន​នៅ​ពេល​ក្មេង​អាយុ​បាន​មួយ​ឆ្នាំ​។ ក្នុង​ករណី​ធ្ងន់ធ្ងរ ក្មេង​អាច​នឹង​ស្លាប់​ក្នុង​ផ្ទៃ ឬ​អាច​ស្លាប់​នៅ​ពេល​សម្រាល​បាន​។

បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​កង្វះ​គ្រាប់​ឈាម
អ្នក​ដែល​មាន​ជំងឺ​តា​ឡា​សេ​មៀ​មាន​ន័យ​ថា ចង្វាក់​អេ​ម៉ូ​គ្លូ​ប៊ី​ន​របស់​គេ​មានការ​ខូចខាត ដូច្នេះ​វា​នឹង​មិន​អាច​បង្កើត​បានជា​គ្រាប់​ឈាមក្រហម​បាន​ត្រឹមត្រូវ​ទេ​។ ម្លេះ​ហើយ អ្នកជំងឺ​ងាយ​នឹង​មាន​ជំងឺ​កង្វះ​គ្រាប់​ឈាម​ធ្ងន់ធ្ងរ​ខ្លាំង​ណាស់​។

ទាមទារ​ឲ្យ​មានការ​បញ្ចូល​ឈាម​ជា​ញឹកញាប់
ក្នុង​ករណី​ជំងឺ​តា​ឡា​សេ​មៀ​តែ​ម្តង កម្រិត​របស់​អេ​ម៉ូ​គ្លូ​ប៊ី​ន​ធម្មតា​នឹង​ត្រូវ​កាត់​បន្ថយ ៥០​ភាគរយ​។ ដោយសារ​តែ​ការ​បង្កើត​ជា​គ្រាប់​ឈាម​ចុះ​ថយ​បែប​នេះ រាង​កាយ​នឹង​មាន​សភាព​ស្លេកស្លាំង​។ បើសិនជា​ក្មេង​កើត​ជំងឺ​តា​ឡា​សេ​មៀ​តែ​ម្តង ជា​មធ្យម​គេ​ត្រូវ​បញ្ចូល​ឈាម​មួយ​សាក់​ជា​រៀង​រាល់​ខែ (​ប្រភព​ពី​៖ Health.com.kh) ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ