ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរតែ​ចៀស​ពី​អាហារ​ទាំងនេះ បើ​សិន​ជា​​​គេង​មិន​លក់

4 ឆ្នាំ មុន

ប្រសិនជា​អ្នក តែងតែ​គេង​មិន​លក់ អ្នក​មិន​គួរ​បរិភោគ​អាហារ​ខាងក្រោម​នេះ​ឡើយ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អ្នក​កាន់តែ​គេង​មិន​លក់​។ តើ​មាន​អ្វី​ខ្លះទៅ? ១-អ្នក​មិន​គួរ​ញ៉ាំ​អាហារ​ដែល​ខ្លាញ់​ច្រើន​ឡើយ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ក្រពះ ពោះវៀន​អ្នក​ដំណើរការ​មិន​ប្រក្រតី ដោយ​ធ្វើ​ឲ្យ​អ្នក​ពិបាក​នឹង​គេង​លក់​ណាស់​។ ដូចនេះ…

ប្រសិនជា​អ្នក តែងតែ​គេង​មិន​លក់ អ្នក​មិន​គួរ​បរិភោគ​អាហារ​ខាងក្រោម​នេះ​ឡើយ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អ្នក​កាន់តែ​គេង​មិន​លក់​។ តើ​មាន​អ្វី​ខ្លះទៅ?

១-អ្នក​មិន​គួរ​ញ៉ាំ​អាហារ​ដែល​ខ្លាញ់​ច្រើន​ឡើយ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ក្រពះ ពោះវៀន​អ្នក​ដំណើរការ​មិន​ប្រក្រតី ដោយ​ធ្វើ​ឲ្យ​អ្នក​ពិបាក​នឹង​គេង​លក់​ណាស់​។ ដូចនេះ បើ​អ្នក​តម​បាន នោះ​អ្នក​នឹង​អាច​គេង​លក់​ស្រួល ហើយ​មិន​ប៉ះពាល់​ដល់​សុខភាព​អ្នកផង​ដែរ​។

២-អ្នក​មិន​គួរ​ញ៉ាំ​ស្រា​មុន​ពេល​ចូល​គេង​ឡើយ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អ្នក​មិន​អាច​គេង​លក់​ស្រួល​ឡើយ ដោយ​ក្រោក​ឡើង​នឹង​មាន​អារម្មណ៍​ថា​នឿយហត់​ខ្លាំង​ណាស់​។ ដូចនេះ បើ​អ្នក​មិន​ចង់​ឲ្យ​អារម្មណ៍​នេះ​មក​រំខាន នោះ​ស្រា​អ្នក​មិន​គួរ​ប៉ះ​ឡើយ​។

៣-អាហារ​ពេល​ល្ងាច​របស់​អ្នក គួរតែ​បរិភោគ​កុំ​ច្រើន​ពេក ទើប​អាច​ធ្វើ​ឲ្យ​អ្នក​អាច​ចូល​គេង​យ៉ាង​ងាយ ហើយ​ក្រពះ​អ្នក​ក៏​ល្អ​ផង​ដែរ ដោយ​ងាយស្រួល​រំលាយ​អាហារ​។

៤-អ្នក​គួរតែ​ពិសារ​អាហារ​ពេល​ល្ងាច​មុន​គេង​៤​ម៉ោង ទើប​អាច​ធ្វើ​ឲ្យ​អ្នក​គេង​លក់​ស្រួល​បាន​ដល់​ភ្លឺ​តែ​ម្តង​ (​ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ