ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្ថានភាព​ទាំង​៣​… អ្នក​មិន​គួរផឹក​ស្រា​ឡើយ អាច​គ្រោះថ្នាក់​ដល់​ជីវិត​

4 ឆ្នាំ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ស្ថានភាព​៣​ដែល​អ្នក​មិន​គួរ​ញ៉ាំ​ស្រា​។ តើ​មាន​អ្វី​ខ្លះទៅ?​ ១-ក្នុង​ពេល​ដែល​អ្នក​មិន​ទាន់​ញ៉ាំ​អី​ចូល​ពោះ​សោះ អ្នក​មិន​គួរ​ពិសារ​ស្រា​ឡើយ ព្រោះ​ក្រោយ​ពេល​ដែល​សារធាតុ​អាល់កុល​ចូល​ទៅ​ក្នុង​ពោះវៀន​អ្នក នឹង​ធ្វើ​ឲ្យ​ពោះវៀន​អ្នក​អាច​របួស​បាន​។ ជា​ពិសេស បើ​ធ្ងន់ធ្ងរ នឹង​អាច​ធ្វើ​ឲ្យ​អ្នក​ពុល​បាន​យ៉ាង​ងាយ​។…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ស្ថានភាព​៣​ដែល​អ្នក​មិន​គួរ​ញ៉ាំ​ស្រា​។ តើ​មាន​អ្វី​ខ្លះទៅ?​

១-ក្នុង​ពេល​ដែល​អ្នក​មិន​ទាន់​ញ៉ាំ​អី​ចូល​ពោះ​សោះ អ្នក​មិន​គួរ​ពិសារ​ស្រា​ឡើយ ព្រោះ​ក្រោយ​ពេល​ដែល​សារធាតុ​អាល់កុល​ចូល​ទៅ​ក្នុង​ពោះវៀន​អ្នក នឹង​ធ្វើ​ឲ្យ​ពោះវៀន​អ្នក​អាច​របួស​បាន​។ ជា​ពិសេស បើ​ធ្ងន់ធ្ងរ នឹង​អាច​ធ្វើ​ឲ្យ​អ្នក​ពុល​បាន​យ៉ាង​ងាយ​។

២-អ្នក​មិន​គួរ​ញ៉ាំ​ស្រា​លាយ​គ្នា​ទេ ដោយ​មិន​គួរ​ពិសារ​ស្រាស លាយ​ជាមួយ​ស្រាក្រហម ហើយ​លាយ​ជាមួយ​ស្រា​បៀរ​ឡើយ ព្រោះ​អាច​ធ្វើ​ឲ្យ​អ្នក​ងាយ​ស្រវឹង​ខ្លាំង​ណាស់​។ ជា​ពិសេស អាច​ធ្វើ​ឲ្យ​សុខភាព​អ្នក​ឆាប់​ទ្រុឌទ្រោម​ផង​ដែរ ដោយ​ធ្វើ​ឲ្យ​ថ្លើម ខួរក្បាល ក្រពះ និង​ក្រលៀន​អ្នក​ឆាប់​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ជា​ខ្លាំង​។

៣-នៅ​ពេល​ដែល​អ្នក​ញ៉ាំ​ស្រា អ្នក​មិន​គួរ​គិតតែ​ផឹក ហើយ​មិន​ក្រែ​ម​ឡើយ ព្រោះ​បើ​អ្នក​ញ៉ាំ​តែ​ស្រា​ខ្លាំង​ពេក នោះ​សុខភាព​អ្នក​នឹង​មិន​អាច​ទ្រាំទ្រ​បាន​ឡើយ​។ ដូចនេះ អ្នក​គួរតែ​ប្រយ័ត្ន​ក្នុង​ការ​ញ៉ាំ​ស្រា ទើប​អ្នក​មិន​បំផ្លាញ​សុខភាព​អ្នក​ចោល​ដោយ​ផ្ទាល់​ដៃ​ (​ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ