ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​បើ​គ្មាន​សុខ​សន្តិភាព​ទេ ប្រទេស​ជាតិ​ក៏​គ្មាន​ការ​អភិវឌ្ឍ​ដូច​សព្វ​ថ្ងៃនេះ​ដែរ​»

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន លោកស៊ុន ចាន់​ថុ​ល បាន​មាន​​ប្រសាសន៍​ថា​ «​បើ​គ្មាន​សុខ​សន្តិភាព​ទេ ប្រទេស​ជាតិ​ក៏​គ្មាន​ការ​អភិវឌ្ឍ​ដូច​សព្វ​ថ្ងៃនេះ​ដែរ​»…

ខេត្តកំពង់ឆ្នាំង ៖ ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន លោកស៊ុន ចាន់​ថុ​ល បាន​
មាន​​ប្រសាសន៍​ថា​ «​បើ​គ្មាន​សុខ​សន្តិភាព​ទេ ប្រទេស​ជាតិ​ក៏​គ្មាន​ការ​អភិវឌ្ឍ​ដូច​សព្វ​ថ្ងៃនេះ​ដែរ​» ។ មាន​ប្រសា​សបែប​នេះ នៅ​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីភា​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តកំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃ​ទី៤ ​វិច្ឆិកា ​នៅ​សាលាខេត្តកំពង់ឆ្នាំង​។

​លោក​ទេស​រដ្ឋមន្ត្រី​បាន​បន្ត​ថា ដោយសារ​តែ​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព​នេះ​ហើយ ទើប ហេដ្ឋា​រចនា​សម្ព័ន្ធនានា មាន​ស្ពាន​ថ្នល់ សាលារៀន មន្ទីរពេទ្យ មាន​អ្នក​វិនិយោគទុនយ៉ាងច្រើន​មក​បណ្ដាក់ទុន​នៅ​កម្ពុជា ។ ​នៅ​ក្នុង​ឆ្នាំ​១៩៩៨ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​ សែន បាន​ដាក់​ចេញ​គោ​លន​យោ​បាន​ឈ្នះ=​ឈ្នះ​ ដើម្បី​បង្រួបបង្រួម​ជាតិ ទើប​ប្រទេស​ជាតិ​ចាប់ផ្តើម​មាន​សុខ​សន្តិភាព ពី​ពេល​នោះដល់​សព្វ​ថ្ងៃនេះ ។​

សម្រាប់​ហេ​ដ្ឋា​រេច​នា​ផ្លូវថ្នល់​វិញ កាល​ដើម​ឡើយ​ផ្លូវជាតិ​យើង​មាន​តែ​២​គន្លង​ទេ ពេល​នេះ​ចាប់ផ្តើម​មាន​៤​គន្លង​ជា​បណ្តើ​រហើយ​ទាំងនេះ គឺ​ដោយសារ​តែ​សេដ្ឋកិច្ចជាតិ​មានការ​រីក​ចម្រើន កំណើន រថយន្ត​ចរាចរ​ណ៌​លើ​ដងផ្លូវ​កាន់តែ​មមាញឹក ។ ដោយឡែក​ ខេត្តកំពង់ឆ្នាំង ក្នុង​គម្រោង​ធ្វើ​ស្ពាន​ជាង​៣​គីឡូម៉ែត្រ ឆ្លងកាត់​ទន្លេ​៣ ទៅ​ស្រុក​កំពង់លែង និង​ផ្លូវជាតិ​ពី​ស្រុក​កំពង់លែង ទៅ​ខេត្តកំពង់ធំ ក្រសួង​កំពុង​សិក្សា​ផល​ប៉ះពាល់​អំពី​បរិស្ថាន​ជិត​ចប់​ហើយ និង​នៅ​ដើមឆ្នាំ​២០២០ ខាង​មុខ​នេះ ក្រសួង​នឹង​ចរចា​ជាមួយ​ក្រុមហ៊ុន​ចិន ដើម្បី កសាង​ស្ពាន​និង​ផ្លូវ​ខាងលើ​នេះ ព្រោះថា​ផ្លូវ​១​ខ្សែ​នេះ ជា​ផ្លូវ​នៅ​ចំ​កណ្តាល​ប្រទេស​មាន​សារសំខាន់​ណាស់ ខ្លាំង​ណាស់​ដល់​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស​។

សម្រាប់​លោក កែវ ពៅ ដែល​ប្រធាន​មន្ទីរ​សាធារណការ​ដែល​ចូល​និវត្តន៍​ក្នុង​ពេល​នេះ គឺ​ចូល​និវត្តន៍​តែ​អាយុ​ទេ តែ​បទ​ពិសោធន៍​ការងារ​របស់​លោក​មិន​ចូល​និវត្តន៍​ឡើយ ដូច្នេះ​ខាង​មុខ​នេះ ក្រសួង និង​សំណើរ​សុំ​តែងតាំង លោក កែវ ពៅ ជាទី​ប្រឹក្សា​ក្រសួង​សាធារណការ ដើម្បី​ឲ្យ​លោក​ជួយ​កិច្ច​ការងារ​កសាង​ផ្លូវ​នានា​ជា​បន្ត​ទៀត ​។

ដោយឡែក លោក ឆាយ លា​ភា ដែល​ត្រូវ​ឡើង​កាន់​តំណែង​ជា​ប្រធាន​មន្ទីរ​សាធារណការ​ថ្មី សូម​យក​ចិត្ត ទុកដាក់​ធ្វើ​ការងារ​ទៅ​តាម​បទ​ពិសោធន៍​ល្អ​ៗ​របស់​ប្រធាន​ចាស់​កន្លង​មក និង​ត្រូវ​ចង​ចាំ​ថា​ កុំ​ចាំ​ការងារ​រដ្ឋរ​ត់ម​ករក​យើង គឺ​យើង​ត្រូវ​ទៅ​រក​ការងារ នោះ​ទើប​ទទួល​បាន​ជោគជ័យ ហើយ​ប្រធាន​មន្ទីរ​ថ្មី សូម​យក​ចិត្ត​ទុកដាក់​ដោះស្រាយ​នូវ​សំណូមពរ និង​ទុក្ខ​លំបាក​របស់​ប្រជាជន​ឲ្យ​បាន​ទាន់​ពេលវេលា ​។ ​

អត្ថបទសរសេរ ដោយ