ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​កំពុងដេកលក់ស្កប់ស្កល់ ស្រាប់តែឆេះផ្អើលពេញធនាគារ គ្រប់គ្នាភ័យមិនស្ទើរ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ឆ្លង​ចរន្តអគ្គិសនី​ឆេះដុំ​ជំនួយ​ភ្លើង​កុំ​ទ្យូ​ទ័​រដែ​ល​នៅ​ក្នុង​បន្ទប់​ជាន់​ផ្ទាល់​ដី​អគារ​របស់​ធនាគារ J Trust royal bank បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន និង​រថយន្ត​ពន្លត់​អគ្គិភ័យ…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ឆ្លង​ចរន្តអគ្គិសនី​ឆេះដុំ​ជំនួយ​ភ្លើង​កុំ​ទ្យូ​ទ័​រដែ​ល​នៅ​ក្នុង​បន្ទប់​ជាន់​ផ្ទាល់​ដី​អគារ​របស់​ធនាគារ J Trust royal bank បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន និង​រថយន្ត​ពន្លត់​អគ្គិភ័យ រួម​ទាំង​ប្រជាពលរដ្ឋ​ចុះ​មក​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់ កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ ថ្ងៃ​ទី​០៥ ខែវិច្ឆិកា​នេះ ត្រង់​ចំណុច​ធនាគារ J Trust royal bank នៅ​តាម​បណ្តោយ​ផ្លូវ​២៨៩ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក ។

តាម​ប្រភព​ព័ត៌មាន​ពី​សន្តិសុខ​ដែល​យាមកាម​នៅ​ក្នុង​ធនាគារ​កើតហេតុ​ខាងលើ​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ខណៈ​ពេល​ដែល​កម្លាំង​សន្តិសុខ​ពួក​គាត់​កំពុង​តែ​ធ្វើការ​យាមកាម​នៅ​ក្នុង​ធនាគារ​កើតហេតុ​ខាងលើ​ពួក​គាត់​ក៏​បានឮ​សំឡេង​កណ្ដឹង​ប្រកាស​អាសន្ន ។

ភ្លាម​ៗ​នោះ​ពួក​គាត់​ក៏​បាន​នាំ​គ្នា​ដើរ​ពិនិត្យ​មើល​ក្នុង​បរិវេណ​អគារ ធនាគារ ក៏​ស្រាប់តែ​ឃើញ​មាន​ផ្សែងហុយ​ខ្មួលខ្មាញ់​ចេញ​មក​ពី​ខាងក្នុង​បន្ទប់​ដាក់​សម្ភារៈ​ដែល​នៅ​ជាប់​ផ្ទាល់​ដី ។ បន្ទាប់​មក​ក៏​ប្រញាប់ប្រញាល់​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ឲ្យ​ចុះ​មក​ជួយ​អន្តរាគមន៍ ។ ភ្លាម​ៗ​នោះ​ដែរ​កម្លាំង​សន្តិសុខ​ដែល​យាមកាម​នៅ​ធនាគារ​ខាងលើ​បាន​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​ពន្លត់​អស់​៤​ទៅ​៥​បំពង់​ក៏​រលត់​ទៅ​វិញ​ជា​ស្ថាពរ ។

ក្រោយមក​ក៏​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ចំនួន​២​គ្រឿង តែ​មិន​បាន​ធ្វើការ​បាញ់​ទឹក​ពន្លត់​នោះ​ទេ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​ខាងលើ​នោះ​មិន​បាន​បង្ក​ឲ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ខាង​នោះ​ទេ គឺ​ឆេះ​ខូ​ត​ខាត​តែ​ដុំ​ជំនួស​ភ្លើង​កុំ​ទ្យូ​ទ័​រ​ចំនួន​១​គ្រឿង ដែល​នៅ​ក្នុង​បន្ទប់​ទុក​សម្ភារៈ​តែ​ប៉ុណ្ណោះ ។ សមត្ថកិច្ច​ក៏​បាន​សន្និដ្ឋាន​ថា ហេតុការណ៍​នោះ គឺ​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ