ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទល្មើសនេសាទកាន់តែបានដៃ..!​​

4 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ ៖​ អតីត​ឡូត៍​នេសាទ​លេខ10 ស្ថិត​នៅ​ឃុំ​ពាមជីលាំង ដែលមាន​ព្រំប្រទល់​ជាប់​និង​ស្រុក​ក្រូច​ឆ្មារ សព្វ​ថ្ងៃនេះ​ គេ​សង្កេត​ឃើញ​មាន​បទល្មើស​នេសាទ​ដាយ​ដាក់​ឡើង​ព្រោងព្រាត ​។​ ហាក់បីដូចជា​មិន​ឃើញ​មាន​អាជ្ញាធរ​មូលដ្ឋាន ​ឬ​ស្ថាប័ន​ជំនាញ​ជលផល​មាន​វិធានការ​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​នោះ​ទេ…

ខេត្តត្បូងឃ្មុំ ៖​ អតីត​ឡូត៍​នេសាទ​លេខ10 ស្ថិត​នៅ​ឃុំ​ពាមជីលាំង ដែលមាន​ព្រំប្រទល់​ជាប់​និង​ស្រុក​ក្រូច​ឆ្មារ សព្វ​ថ្ងៃនេះ​ គេ​សង្កេត​ឃើញ​មាន​បទល្មើស​នេសាទ​ដាយ​ដាក់​ឡើង​ព្រោងព្រាត ​។​ ហាក់បីដូចជា​មិន​ឃើញ​មាន​អាជ្ញាធរ​មូលដ្ឋាន ​ឬ​ស្ថាប័ន​ជំនាញ​ជលផល​មាន​វិធានការ​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​នោះ​ទេ ​គឺ​បាន​បណ្ដែតបណ្ដោយ​ឲ្យ​បទល្មើស​កើតឡើង​តាមតែ​អំពើ​ចិត្ត​​ ។

បើ​តាម​ការ​សង្កេត​មើល​ដោយ​ជាក់ស្ដែង​ នៅ​ថ្ងៃ​ទី០៣ វិច្ឆិកា នៅ​ផ្នែក​ខាងលើ​និង​ផ្នែក​ខាងក្រោម​ស្ពាន​បេ​តុង​ពាមជីលាំង​ គឺ​មាន​បទល្មើស​នេសាទ​ខុសច្បាប់​ដាក់​ដាយ​ព្រោងព្រាត​ គឺ​ដាក់​ចំហ​ទាំង​ថ្ងៃ​តែ​ម្ដង ដើម្បី​ចាប់​យក​ត្រី​តូច​ធំ​ពី​សំណាក់​ក្រុម​ឈ្មួញ​ខិលខូច​មើលទៅ​ដូច​ជា​មិន​ខ្លាច​ស្ថាប័ន​ជំនាញ​ជលផល​លោក​ឡើយ។​

មួយវិញទៀត ​ក្នុង​រដូវ​ទឹកសំរក​នា​ពេល​កន្លង​មក​កម្លាំង​ជលផល​ខេត្ត​ត្បូងឃ្មុំ បាន​សហការ​ជាមួយ​និង​អាជ្ញា​ធរ​មូលដ្ឋាន ចុះ​ទៅ​បង្ក្រាប​បទល្មើស​នេសាទ​ដាយ ដាក់​នៅ​តាម​បណ្ដោយ​ព្រែកជីក ក្នុង​អតីត​ឡូត៍​នេសាទ​លេខ 9 ប៉ុន្តែ​មិន​បង្ក្រាប​បាន​ឧបករណ៍​ដាយ​ណាមួយ​ជា​ដុំ​កំភួន​នោះ​ទេ ​។ នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ព្រែកជីក ដែល​មានឈ្មោះ​ថា​ព្រែក​តា​ក្វា​ន់ ព្រំប្រទល់​ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ជាប់​នឹង​ស្រុក​កោះសូទិន ខេត្តកំពង់​ចាម គឺ​គេ​ឃើញ​ក្រុម​ឈ្មួញ​បាន​ដាក់​ដាយ​ចាប់​ត្រី​យ៉ាង​អនាធិបតេយ្យ ដោយ​ដាក់​តាំងពី​ទឹក​ពេញ​ព្រែក​រហូត​ដល់​ទឹក​ស្ទើរ​អស់ពី​ព្រែក ​គឺ​មិន​មានការ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ពី​ស្ថាប័ន​ជំនាញ​ឡើយ​។

លោក​ម៉ា យ៉ុ​ង​រី នាយ​ខាន​រដ្ឋបាល​ជលផល​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹង​ថា​:​នា​ពេល​កន្លង​ទៅ​រក​លោក​បាន​ដឹកនាំ​កម្លាំង​មន្ត្រី​ក្រោម​ឱវាទ​ជា​ច្រើន​នាក់​ក្នុង​នោះ​ក៏​មានការ​ចូលរួម​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ផង​ដែរ​។​ដោយ​បាន​ចាប់​យក​ឧបករណ៍​នេសាទ​ខុសច្បាប់​(​ដាយ​)​ដែល​ប្រជាពលរដ្ឋ​ខិលខូច​មួយ​ចំនួន បាន​លួច​ដាក់​នៅ​ក្នុង​ទឹក​ព្រែក​ពាមជីលាំង ហើយ​ក៏​បាន​ធ្វើការ​ផាកពិន័យ​ចំនួន​ពីរ​នាក់​។​ក្រៅពី​នេះ​ករ​កំណត់​បាន​មុខសញ្ញា​ប្រព្រឹត្ត​បទល្មើស​ចំនួន2នាក់​ទៀត​ដោយ​តម្រូវ​ឲ្យ​ចូលខ្លួន​មក​ផាកពិន័យ​ទៅ​តាម​ច្បាប់​ដែល​មាន​រយៈពេល​យ៉ាង​យូរ​កន្លះ​ខែ​។​

​​ប្រសិនបើ​ជន​ទាំង​ពីរ​នាក់​នោះ មិន​បាន​មក​ថា​ ពិន័យ​តាម​ការ​កំណត់​រូប​លោក​នឹង​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់​។ ​លោក​ថា ​ក្រុម​អ្នក​ដាយ​នេះ​ មិន​ខ្លាច​ជំនាញ​ជលផល​ហើយ​ថែម​ទាំង​មាន​ប្ញក​ធំ​ទៀត​ផង ដោយ​រូប​លោក​ជាប់​បំពេញបេសកកម្ម​ចូលរួម​សិក្ខាសាលា​នៅ​ខេត្តរតនគិរី ហើយ​នៅ​ថ្ងៃ​​ទ​ទី០៤ វិច្ឆិកា ​នឹង​ចាត់​ឲ្យ​នាយ​រង​ខណ្ឌ​មួយ​រូប ​និង​កម្លាំង​ជលផល​និង​មានការ​ចូលរួម​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ចុះ​ទៅ​បង្ក្រាប​បទល្មើស​នេសាទ​ នៅ​ក្នុង​ដែល​អតីត​ឡូត៍​នេសាទ​លេខ 10 នៅ​ពាមជីលាំង​បន្ត​ទៀត ​។​​

អត្ថបទសរសេរ ដោយ